ព័ត៌មានអន្ដរជាតិ
ទឹកជំនន់ភាគខាងត្បូងថៃ អាចប៉ះពាល់ដល់ផលិតកម្មកៅស៊ូរហូតដល់ ៧ ភាគរយ
អាជ្ញាធរកៅស៊ូថៃ បានឱ្យដឹងកាលពីថ្ងៃអង្គារថា ទឹកជំនន់ធ្ងន់ធ្ងរនៅភាគខាងត្បូងនៃប្រទេសថៃ អាចកាត់បន្ថយផលិតកម្មកៅស៊ូប្រហែល ៧ ភាគរយ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ប្រធានស្ដីទីរបស់អាជ្ញាធរ លោក Sukatus Tarngwiriyakul បានថ្លែងថា អាជ្ញាធរកៅស៊ូថៃ បានកំណត់គោលដៅទិន្នផលកៅស៊ីចំនួន ៤,៧៨ លានតោន សម្រាប់ឆ្នាំ ២០២៤ ប៉ុន្តែទឹកជំនន់អាចធ្វើឱ្យតួលេខនេះធ្លាក់ចុះតិចជាងគោលដៅ មកត្រឹម ៤,៤៦ លានតោន។
លោក Sukatus បានថ្លែងយ៉ាងដូច្នេះថា៖ «ទឹកជំនន់ បានរារាំងកសិករមិនឱ្យទៅចៀរកៅស៊ូ»។ លោកបន្តថា ការធ្លាក់ចុះនៃទិន្នផល ក៏អាចប៉ះពាល់ដល់ការប្រើប្រាស់កៅស៊ូក្នុងស្រុកផងដែរ។
គួរគូសបញ្ជាក់ថា ថៃជាប្រទេសនាំចេញកៅស៊ូធំជាងគេរបស់ពិភពលោក ដោយបាននាំចេញកៅស៊ូចំនួន ២,៨៦ លានតោន ក្នុងរយៈពេល ៩ ខែដំបូង នៃឆ្នាំនេះ ធ្លាក់ចុះ ៥,៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រទេសនេះ នាំចេញកៅស៊ូសរុបប្រមាណ ៤ លានតោន កាលពីឆ្នាំមុន។

ខេត្តនៅតំបន់ភាគខាងត្បូងចំនួន ៨ របស់ថៃ បានរួមចំណែងយ៉ាងសំខាន់សម្រាប់ផលិតកម្មកៅស៊ូរបស់ប្រទេស។ យ៉ាងណាមិញ តំបន់ឧបទ្វីបម៉ាឡេ ដែលរួមមានភាគខាងត្បូងថៃ និងម៉ាឡេស៊ី កំពុងជួបប្រទះនឹងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ដោយសម្លាប់មនុស្សរាប់សិបនាក់ និងបង្ខំឱ្យមានការជម្លៀសខ្លួនប្រជាជនរាប់ម៉ឺននាក់។
ខណៈទឹកជំនន់មិនទាន់ស្រកស្រាន្តស្រួលបួល អាជ្ញាធរឧត្តុនិយមថៃនៅតែបន្តព្រមានពីកម្រិតទឹកភ្លៀងធ្លាក់ខ្លាំងជោគជាំ ដែលអាចបង្កើតបានជាទឹកជំនន់ភ្លាមៗ នៅតាមតំបន់ផ្សេងៗ។
គួរគូសបញ្ជាក់ថា ឆ្នាំ ២០២៤ នេះ ថៃបានជួបប្រទះនៅទឹកជំនន់ធ្ងន់ធ្ងរ ស្ទើរតែទូទាំងប្រទេស ដោយកាលពីពាក់កណ្ដាលឆ្នាំ ថៃបានរងនូវគ្រោះធម្មជាតិដដែលទូទាំងតំបន់ភាគខាងជើង និងតំបន់ទំនាបកណ្ដាល ដោយឆក់យកជីវិតមនុស្សរាប់សិបនាក់ ដែលធ្វើឱ្យប៉ះពាល់ទាំងវិស័យផលិតកម្ម និងកសិកម្ម៕

-
សន្តិសុខសង្គម២៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?