Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំឥ​ណ្ឌូណេស៊ី​ ជឿថា​ប្រទេស​ខ្លួន​នឹង​ឈប់នាំចូល​អង្ករ​​នៅ​ឆ្នាំ​ក្រោយ​

បានផុស

នៅ

ប្រធានាធិបតីឥណ្ឌូណេស៊ី​ លោក​ ប្រាបូវូ ស៊ូប៊ីយ៉ានតូ ​បានសម្តែងនូវ​សុទិដ្ឋិនិយមអំពីការបញ្ឈប់ការនាំចូលអង្ករនៅឆ្នាំ ២០២៥ ដោយ​លើក​ឡើង​ពី​កំណើន​នៃ​ផលិតកម្ម​ស្បៀង​ជាតិ​ នៅ​ឆ្នាំ​នេះ​។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារ ព័ត៌មាន​រដ្ឋ​ Antara។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ថ្លែង​ក្នុងអំឡុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅវិមានប្រធានាធិបតី​កាលពីថ្ងៃចន្ទថា៖ «​ខ្ញុំមានទំនុកចិត្តថា នៅឆ្នាំ ២០២៥​ យើងនឹងលែងនាំចូលអង្ករទៀតហើយ»។

ជាមួយ​គ្នា​នោះ​ លោក​បាន​​បង្ហាញ​បំណង​ប្រាថ្នា​របស់​ខ្លួន​ចង់ឱ្យ​​​ឥណ្ឌូណេស៊ី​បញ្ចប់​ការ​នាំ​ចូល​ទំនិញ​ស្បៀង​គ្រប់​ប្រភេទ​ទាំង​អស់ ដោយថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «នៅពេលអនាគត យើងនឹងកាន់តែរឹងមាំនៅក្នុងវិស័យម្ហូបអាហារនេះ។ យើង​នឹង​មិន​ត្រឹម​តែ​បញ្ឈប់​ការ​នាំ​ចូល​អង្ករ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បញ្ឈប់​ការ​នាំ​ចូល​ទំនិញ​ស្បៀង​ទាំងអស់​ផង​ដែរ»។

លោក ប្រាបូវូ បាន​បន្ត​ថា៖ «​ផលិតកម្មស្បៀងរបស់យើងបានកើនឡើង ហើយទុនបម្រុងស្បៀងរបស់យើងប្រហែលជាមានកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំ។ បច្ចុប្បន្ន យើងមានស្បៀង​អាហារប្រហែល ២ លានតោន ក្នុងស្តុក​»។

គួរ​គូសប​ញ្ជាក់ថា​ កន្លង​មក​លោក​ ប្រាបូវូ បាន​បញ្ជា​ឱ្យ​ក្រសួងកសិកម្ម​បង្កើន​ផ្ទៃដី​ស្រែថ្មី​រហូតដល់​ប្រមាណ​ ៣ លាន ​ហិច​តា​ ដើម្បី​ធានាសន្តិសុខ​ស្បៀង​ ចំពេល​ដែល​តម្រូវការ​កើន​ឡើង​ខ្ពស់​ ធៀប​នឹង​ផលិតកម្ម​ចុះ​ខ្សោយ​។

ការ​បង្ហាញ​សុទិដ្ឋិនិយមរបស់​លោក​ ប្រាបូវូ ធ្វើ​ឡើង​ចំពេល​ដែល​ការ​នាំ​ចូល​អង្ករ​របស់​​ឥណ្ឌូណេស៊ី​បាន​ហក់​ឡើង​ក្នុង​រយៈ​ពេល​២​​ឆ្នាំ​កន្លង​មក​នេះ ដោយ​បាន​កើន​ដល់​ជាង ៣ លាន​តោន​ក្នុង​មួយ​ឆ្នាំ។ ក្នុង​ឆ្នាំ​ ២០២៣ ប្រទេស​នេះ​នាំចូល​អង្ករ​ជាង​ ៣,៥ លាន​តោន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២២ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម