Connect with us

ព័ត៌មានអន្ដរជាតិ

​EU ពន្យារពេលចាប់ផ្ដើមហាមឃាត់ការនាំចូលទំនិញ​ដែល​ពាក់ព័ន្ធនឹង​ការបំផ្លាញព្រៃឈើ ១ ឆ្នាំ​

បានផុស

នៅ

សហភាព​អឺរ៉ុប (EU) ​បាន​ព្រមព្រៀង​គ្នា​​ពន្យារពេលចាប់ផ្ដើម​​អនុវត្ត​ច្បាប់​​ហាមឃាត់ការនាំចូល​នៃទំនិញ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​កាប់បំផ្លាញ​ព្រៃឈើ​ រយៈពេល​ ១ ​ឆ្នាំ​ ប៉ុន្តែ​មិន​បាន​ផ្លាស់​ប្ដូរ​បទប្បញ្ញត្តិដើម​នោះ​ទេ​។ នេះ​បើតាម​ការ​ចុះ​ផ្សា​យរបស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ព្រមព្រៀង​គ្នា​នេះ​ ធ្វើ​ឡើង​ក្រោយ​គណៈកម្មការអឺរ៉ុប​កាល​ពី​ខែតុលា បានស្នើពន្យារពេល ១២​ ខែ រហូតដល់ថ្ងៃទី ៣០​ ខែធ្នូ ឆ្នាំ ២០២៥ ​ដោយសារតែ​មាន​ការតវ៉ាពីប្រទេស​ក្នុង​ប្លុក​ចំនួន ២០​ ក៏ដូចជា​ក្រុមហ៊ុន និងប្រទេសមួយចំនួន រួម​មាន​ ប្រេស៊ីល និងឥណ្ឌូណេស៊ី ជាដើម​។ ​

ប្រតិបត្តិករ និងពាណិជ្ជករធំ ៗ នឹងត្រូវតែ​គោរពកាតព្វកិច្ចតាម​ច្បាប់​នេះ​ ចាប់ពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៥ ខណៈ​សហគ្រាសធុនតូច នឹង​ត្រូវ​ធ្វើ​តាម​ ៦ ខែ​ក្រោយ​ បន្ទាប់​ពី​​នោះ​។ ការ​ពន្យារ​ពេល​នេះ​ ធ្វើ​ឡើង​ដើម្បី​​ឱ្យ​ក្រុមហ៊ុន​នាំចូល​ទៅ​សហភាព​អឺរ៉ុប​ផ្សេង​ៗ​ ត្រៀម​សម្រប​ខ្លួន​ទៅ​តាម​។

គួរ​គូស​បញ្ជាប់​ថា​ បទប្បញ្ញត្តិស្តីពីការកាប់បំផ្លាញព្រៃឈើ មានគោលបំណងកាត់​ផ្ដាច់​ការកាប់បំផ្លាញ​ព្រៃឈើចេញ​ពី​ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដូចជា​សាច់គោ សណ្ដែក​សៀង ឈើ កាកាវ ប្រេងដូង កាហ្វេ និងកៅស៊ូ ដែលនាំចូលទៅ​លក់នៅអឺរ៉ុប ដើម្បីកុំឱ្យអ្នកប្រើប្រាស់ក្នុង​សហភាពអឺរ៉ុប ចូលរួមចំណែកក្នុងការបំផ្លាញព្រៃឈើរបស់​ពិភព​លោក​។

ច្បាប់​ប្រឆាំង​ព្រៃឈើ​ដ៏ធំ​មួយ​នេះ​ ត្រូវ​បាន​គេ​សាទរថាជា​ជំហាន​សំខាន់មួយ ក្នុងការប្រយុទ្ធប្រឆាំងនឹង​ការ​ប្រែប្រួល​អាកាសធាតុ។ ប៉ុន្តែ​​វា​អាច​នឹង​ប៉ះពាល់​ដល់​ប្រទេស​ជាច្រើន​ដែល​​នាំចេញ​ទៅសហភាពអឺរ៉ុប​ ទាំង​នៅ​អាមេរិកខាង​ត្បូង​ និងអាស៊ីអាគ្នេយ៍ ដោយសារ​តែ​ខ្សែ​ច្រវ៉ាក់ផ្គត់​ផ្គង់​របស់​ពួកគេ​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កាប់បំផ្លាញ​ព្រៃឈើ​ ជួនកាល​ជា​លក្ខណៈប្រពៃណី​ ជាពិសេសផលិតផល​ពី​​​វិស័យ​កសិកម្ម​។​

ច្បាប់​នេះ​ ទាម​ទារ​ឱ្យ​អ្នក​នាំចេញ​ទៅ​អឺរ៉ុប មាន​ការ​បញ្ជាក់ថា​ ​​ផលិតផល​របស់​ខ្លួន​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នោះ​ទេ​។ រាប់ចាប់តាំង​ពី​សហភាព​អឺរ៉ុប​ដាក់ចេញ​ឡើង​ បណ្តាប្រទេសទីផ្សារ​កំពុងរីកចម្រើនជាច្រើន​​ រួមមាន​ទាំង​ប្រេស៊ីល​ និង​ឥណ្ឌូណេស៊ី ​បាន​លើក​ឡើង​ថា​ ច្បាប់នេះ​មាន​លក្ខណៈការពារនិយម​ និង​នឹង​អាច​ប៉ះពាល់​ដល់​កសិករក្រីក្រ​រាប់លាន​នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម