Connect with us

ព័ត៌មានជាតិ

កម្ពុជារកចំណូលបានជាង៤០០លានដុល្លារពីការនាំអង្ករក្នុងរយៈពេល១១ខែកន្លងមកនេះ

បានផុស

នៅ

សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានឱ្យដឹងថាក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៧៥ ៥៦២តោន​ ដែលទឹកប្រាកចំនួន​ ៤១៣.៩០លានដុល្លារ ដែលបង្ហាញអំពីតម្រូវការនៅតែមានកំណើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម លោក លន់ យ៉េង អគ្គលេខាធិការនៃ CRF សម្រាប់ការនាំអង្ករជាង៥៧ម៉ឺនតោន​នេះគឺត្រូវបាននាំចេញតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៥ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៧ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ​២៦ ​បានបរិមាណអង្ករចំនួន ២៨៣ ៩៨១ តោន គិតជាទឹកប្រាក់ចំនួន ២០៧.៥៥​ លានដុល្លារសហរដ្ឋអាមេរិក  ទៅកាន់ប្រទេសចិន ​រួមទាំងហុងកុង និងម៉ាកាវ ចំនួន ១០៩ ៤៤៨ តោន គិតជាទឹកប្រាក់ចំនួន ៦៩.៩៧ លានដុល្លារ។

​លោកបានថ្លែងបន្តទៀតថា សម្រាប់ការនាំចេញទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេសបានបរិមាណ ចំនួន  ១១៣ ៧៩២ តោន​ គិតជាទឹកប្រាក់ចំនួន ៧៦.៣៤ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់ គោលដៅ ៣១ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី  ញ៉ូហ្សេឡេន ។ល។ បានចំនួន   ៦៨ ៣៤១ តោន គិតជាទឹកប្រាក់ចំនួន  ៦០.០៤ លានដុល្លារសហរដ្ឋអាមេរិក។

លោកថា ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧៤.៨៥% ប្រភេទអង្ករស ធម្មតា​ ២០.១០% អង្ករចំហ៊ុយ ២.៩៥% អង្ករសរីរាង្គចំនួន ១.៨១%  និងអង្ករផ្សេងៗចំនួន ០.២៩% ។

ជាមួយគ្នានេះដែរ បើតាមរបាយការណ៍ដដែល ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៤ ៦៤២ ៥១១ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណ ១ ៣៧៨.៧៣ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៨៨% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៧ នាទីutes មុន

មន្ត្រីកសិកម្ម អំពាវនាវឱ្យកសិករ ចូលរួមជាមួយ​សហគមន៍​​កសិកម្មទំនើប ដើម្បីធានាស្ថិរភាពតម្លៃកសិផល

កីឡា១០ នាទីutes មុន

ឃួង​ ឡាំកូស៊ីន​ បញ្ជាក់​ពី​ស្ថានភាព​របួស​របស់​ខ្លួន​ក្រោយ​ភ្លាត់​សន្លប់​នៅ​សង្វៀន​បាយ័ន​

កីឡា១២ នាទីutes មុន

Szczęsny ត្រឡប់ពីចូលនិវត្តន៍ បង្ហាញទម្រង់លេងល្អ Barca ត្រៀមបន្តកុងត្រាថ្មី

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ណេ តាន់យ៉ាហ៊ូ សន្យា​ឲ្យ​​មេដឹកនាំ​​ហាម៉ាសរួច​ជីវិត​ដោយ​សុវត្ថិភាព ក្រោម​លក្ខខណ្ឌ​​នៃ​ការ​រំសាយ​អាវុធ

ព័ត៌មានជាតិ២១ នាទីutes មុន

អ្នកនាំពាក្យរង ថា សុខភាពមន្ត្រី ជាកត្តាកំណត់ផលិតភាពការងារ ដែលក្រសួងមហាផ្ទៃតែងយកចិត្តទុកដាក់

Sokha Hotels

ព័ត៌មានពេញនិយម