ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីគ្រោងបង្កើនតម្រូវការគ្រឿងបន្លាស់ផលិតក្នុងស្រុក សម្រាប់ផលិតកម្មស្មាតហ្វូន
រដ្ឋាភិបាលឥណ្ឌូណេស៊ីបានឱ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួនគ្រោងនឹងបង្កើនភាគរយគោលនៃតម្រូវការឱ្យក្រុមហ៊ុនផលិត និងលក់ស្មាតហ្វូន ត្រូវប្រើប្រាស់គ្រឿងបន្លាស់ក្នុងស្រុកនៅក្នុងផលិតកម្មរបស់ខ្លួន ដើម្បីជំរុញវិស័យផលិតកម្មរបស់ប្រទេស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លោក Faisol Reza បានថ្លែងថា រដ្ឋាភិបាលនៅតែពិភាក្សាលម្អិត ហើយមិនបានផ្តល់ពេលវេលាសម្រាប់ការដាក់ចេញផែនការថ្មី ឬថាតើតម្រូវការនៃការប្រើប្រាស់គ្រឿងបន្លាស់ក្នុងស្រុក នឹងកើនឡើងប៉ុន្មានភាគរយ នោះទេ។ លោកបន្តថា៖ «អ្វីដែលសំខាន់ គឺគោលដៅពង្រឹងវិស័យឧស្សាហកម្មក្នុងស្រុករបស់យើង»។
ការប្រកាសពីគម្រោងដដែល ធ្វើឡើងក្រោយរដ្ឋាភិបាលឥណ្ឌូណេស៊ីបានហាមប្រាមក្រុមហ៊ុន Apple មិនឱ្យលក់ iPhone 16 ក្នុងស្រុករបស់ខ្លួន ដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ មិនបានប្រើប្រាស់គ្រឿងបន្លាស់ក្នុងស្រុកយ៉ាងហោចណាស់ ៤០ ភាគរយ ដើម្បីផលិត។ ស្មាតហ្វូនរបស់ក្រុមហ៊ុន Gooogle ក៏រងនូវវិធានការដូចគ្នាផងដែរ។

រដ្ឋាភិបាលឥណ្ឌូណេស៊ីក៏បានចោទប្រកាន់ Apple ផងដែរ ថាមិនបានវិនិយោគឱ្យគ្រប់តាមចំនួនទឹកប្រាក់សន្យា។ ក្រោយការហាមប្រាម ក្រុមហ៊ុនបានសន្យាវិនិយោគ ១០០ លានដុល្លារ ប៉ុន្តែរដ្ឋាភិបាលឥណ្ឌូណេស៊ីបន្តច្រានចោល ហើយទាមទារបន្ថែម។
ក្រុមហ៊ុន Apple គ្មានរោងចក្រផលិតកម្មក្នុងស្រុកឥណ្ឌូណេស៊ីនោះទេ ដែលការណ៍នេះហើយ ធ្វើឱ្យក្រុមហ៊ុនអាចនឹងពិបាកក្នុងការបំពេញតាមតម្រូវការប្រើប្រាស់គ្រឿងបន្លាស់ក្នុងស្រុក សម្រាប់ផលិតកម្ម៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ