Connect with us

ព័ត៌មានអន្ដរជាតិ

កម្ពុជាកំពុងបន្តចរចាកិច្ចព្រមព្រៀង DTA ជាមួយប្រទេស៦បន្ថែមទៀត

បានផុស

នៅ

លោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថាគិតត្រឹមចុងខែវិច្ឆកាឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជាកំពុងធ្វើការចរចាលើកិច្ចព្រមព្រៀងពន្ធត្រួតគ្នា (DTA)  ជាមួយប្រទេស៦ទៀតទាំងនៅក្នុងតំបន់ និងអឺរ៉ុបដើម្បីបង្ក​របរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាឱ្យកាន់តែមានភាពទាក់ទាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងកម្មវិធីមួយកាលពីចុងខែវិច្ឆិកា លោក អូន ព័ន្ធមុនីរ័ត្នថា​រាជរដ្ឋាភិបាល​បន្តខិតខំប្រឹងប្រែងយ៉ាងសកម្ម​ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងការវិនិយោគអន្តរជាតិតាមរយៈការចរចាជាបន្ត​បន្ទាប់លើកិច្ចព្រមព្រៀង​DTA​ជាមួយប្រទេសជាច្រើនក្នុងតំបន់ និងសកលលោក។

លោកថា៖«គិតត្រឹមពេលនេះ (ខែវិច្ឆិកា) កម្ពុជាបានបញ្ចប់ការចរចា DTAs ជាមួយប្រទេសចិន រួមមានហុងកុង និងម៉ាកាវ សិង្ហបុរី ប្រ៊ុយណេ ថៃ ឥណ្ឌូនេស៊ី វៀតណាម ម៉ាឡេស៊ី កូរ៉េ តួគី ហ្វីលីពីន (នឹងអនុវត្តន៍ឆាប់ៗ) និងឡាវ។ ហើយកិច្ច​ព្រមព្រៀង​ទាំង​អស់នោះគឺកំពុង​ត្រូវបាន​អនុវត្តន៍នាពេលបច្ចុប្បន្ន ​ ​។ លើសពីនោះទៅទៀត កម្ពុជាក៏​កំពុង​​ចរចា​​ជាមួយប្រទេស​មី​យ៉ាន់​ម៉ា អារ៉ាប់​រួម ជប៉ុន ម៉ារ៉ុក កាតា និង​បារាំងផងដែរ»​។

លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាមានប្រសាសន៍ថា DTA ត្រូវបានរៀបចំឡើងដើម្បីការពារអ្នកវិនិយោគពីការយកពន្ធទ្វេរដង ហើយនឹងអនុញ្ញាតឱ្យបង់ពន្ធលើប្រាក់ចំណូលនៅពេលណាដែលបុគ្គល ឬក្រុមហ៊ុនរកប្រាក់ចំណេញ។

លោកបាននិយាយថា ការបង់ប្រាក់លើសនៅក្នុងប្រទេសកំណើតរបស់អ្នកជាប់ពន្ធនឹងត្រូវកាត់ជាទម្រង់នៃការ លើកលែង ។

លោកបាននិយាយថា៖« កិច្ចព្រមព្រៀងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ពាណិជ្ជករហ្វីលីពីនដោយមិនឱ្យពួកគេបង់ពន្ធទ្វេរដងលើប្រាក់ចំណេញ ហើយនឹងជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរទៀតផង» ។

​ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជាក្នុងពេលដែលនាយករដ្ឋមន្ត្រីឡាវ លោក សន សៃស៊ីផាន់ដន ​កាលពីថ្ងៃទី០៤ ​កម្ពុជា និងឡាវ បានចុះអនុស្សរណៈនៃការយោគយល់គ្នា លើកិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការ ការគេចវេះពន្ធ និងការចៀសវាងពន្ធ។ ការចុះព្រមព្រៀងនេះ ធ្វើឡើងក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក សនសៃ ស៊ីផាន់ដន (Sonexay SIPHANDONE) នាយករដ្ឋមន្ត្រីឡាវ។

ជាមួយគ្នានេះដែរ ការចរចាស្តីពី DTA កម្ពុជា-ហ្វីលីពីន ក៏គ្រោងនឹងចុះហត្ថលេខា​និង​អនុវត្តន៍នាឆ្នាំ២០២៥ខាងមុខនេះផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម