ព័ត៌មានអន្ដរជាតិ
CEO របស់ Nvidia ថា ថៃ អាចក្លាយជាទឹកដីនៃបញ្ញាសិប្បនិម្មិត ហើយសន្យាជួញជំរុញការអភិវឌ្ឍ
ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតបន្ទះឈីបយក្ស Nvidia លោក Jensen Huang មានថ្លែងថា ប្រទេសថៃអាចក្លាយជា «ទឹកដីនៃបញ្ញាសិប្បនិមិត្ត (AI)» ដែលបង្កើតប្រយោជន៍ដល់សេដ្ឋកិច្ច និងលើកកម្ពស់ការប្រកួតប្រជែងថ្នាក់ជាតិ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្ត៍។

លោក Huang បានថ្លែងកាលពីថ្ងៃពុធ ក្នុងពិធីសម្ពោធគម្រោងហេដ្ឋារចនាសម្ព័ន្ធ AI ដោយក្រុមហ៊ុនបច្ចេកវិទ្យាថៃ Siam.AI ថា AI នឹងនៅគ្រប់ទីកន្លែង ក្នុងរយៈពេល៣ឆ្នាំទៅមុខ។
កាលពីថ្ងៃពុធដដែល ក្រុមហ៊ុន Nvidia និង Siam.AI ក៏បានចុះហត្ថលេខាជាមួយគ្នាផងដែរ លើភាពជាដៃគូដើម្បីបង្កើត «អធិបតេយ្យភាព AI» ដំបូងបង្អស់នៅថៃ ក្នុងគោលបំណងជំរុញការផ្លាស់ប្ដូរឌីជីថលរបស់ប្រទេស តាមរយៈការអភិវឌ្ឍលើវិស័យ AI ។ អធិបតេយ្យភាព AA សំដៅលើសមត្ថភាពរបស់ប្រទេសមួយអាចគ្រប់គ្រងទិន្នន័យ AI ដោយខ្លួនឯងបាន។
លោក Huang បាននិយាយថា៖ «ប្រទេសថៃទទួលស្គាល់សារៈសំខាន់នៃការមានហេដ្ឋារចនាសម្ព័ន្ធ AI និងទិន្នន័យ»។ លោកបន្តថា ទិន្នន័យដែលរក្សាទុកនៅលើម៉ាស៊ីនមេនៃអធិបតេយ្យពពកថៃ អាចត្រូវប្រើដើម្បីផ្តល់ថាមពលដល់ «ប្រព័ន្ធអេកូឡូស៊ី AI» ក្នុងស្រុក ដូចជា វេទិកាតបសារស្វ័យប្រវត្តិដោយប្រើ AI បង្កើត ដែលផ្អែកលើទិន្នន័យរបស់ថៃ។

កាលពីថ្ងៃអង្គារ លោក Huang បានសន្យាថា លោកនឹងធ្វើការជាមួយរដ្ឋាភិបាលថៃ ដើម្បីបង្កើត «ហេដ្ឋារចនាសម្ព័ន្ធ AI លំដាប់ពិភពលោក» នៅថៃ។ ហើយបន្ថែមពីនេះ នៅថ្ងៃពុធ លោកបាននិយាយថា ក្រុមហ៊ុន Nvidia នឹងចាប់ដៃគូជាមួយសាកលវិទ្យាល័យថៃចំនួន ៤០ និងក្រុមហ៊ុនអាជីវកម្មបើកថ្មីជាង ៥០ ដូច្នេះ សាលារៀន និងសហគ្រាសក្នុង នឹងមានលទ្ធភាពប្រើប្រាស់ AI របស់ថៃ។
នាយកប្រតិបត្តិដដែលលើកឡើង ថា៖ «ទិន្នន័យរបស់ប្រទេសថៃ ជារបស់ប្រជាជនថៃ។ វាជាធនធានធម្មជាតិរបស់អ្នក»។ លោកបន្តថា អធិបតេយ្យពពក ក៏អាចត្រូវបានអនុវត្តនៅក្នុងវិស័យថែទាំសុខភាព កសិកម្ម ថាមពល ឌីជីថល និងទូរគមនាគមន៍របស់ប្រទេសផងដែរ។
គួរគូសបញ្ជាក់ថា ថៃជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី២នៅអាស៊ីអាគ្នេយ៍ ប៉ុន្តែបើនិយាយពីវិស័យបច្ចេកវិទ្យា ប្រទេសនេះនៅតែបោះជំហានចាញ់ប្រទេសក្នុងតំបន់ផ្សេងៗ រួមមានសិង្ហបុរី និងឥណ្ឌូណេស៊ី៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ