ព័ត៌មានជាតិ
TNTVN Forestry របស់វៀតណាមបើកដំណើការរោងចក្រកែច្នៃឈើដាំនៅកម្ពុជា
ក្រុមហ៊ុន TNTVN Forestry របស់វៀតណាមបានបើកដំណើការផលិតនៃរោងចក្រកែច្នៃឈើដាំនៅកម្ពុជាដើម្បីធ្វើការផ្គត់ផ្គង់ទាំងទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
ការដាក់ឱ្យដំណើការរោងចក្រនេះធ្វើឡើងកាលពីថ្ងៃទី៤ ខែធ្នូនេះ ដែលរោងចក្រមានទីតាំងស្ថិតនៅសង្កាត់លេខ ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានមានប្រសាសន៍នៅក្នុងកម្មវិធីនោះជំនឿជឿជាក់យ៉ាងមុតមាំថា រោងចក្រនេះនឹងមិនត្រឹមតែនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ចសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការបង្កើតការងារ និងបណ្តុះបណ្តាលជំនាញសម្រាប់ប្រជាជនកម្ពុជា ព្រមទាំងលើកកម្ពស់ការផ្ទេរបច្ចេកវិទ្យា និងការពង្រឹងសមត្ថភាពឧស្សាហកម្មកម្ពុជាផងដែរ។
លោកក៏បានស្នើដល់ក្រុមហ៊ុនត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់អំពីបរិស្ថានវិនិយោគប្រកបដោយភាពអំណោយផល, ឧត្តមភាពប្រៀបធៀបរបស់កម្ពុជា រួមទាំងធនធានធម្មជាតិដ៏សម្បូរបែប, កម្លាំងពលកម្មវ័យក្មេងដែលមានជំនាញក្នុងវិស័យឧស្សាហកម្មនិងផលិតកម្ម ពិសេស តម្លៃពលកម្មដែលមានភាពប្រកួតប្រជែងខ្ពស់ និងការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់សម្រួលដល់ការដឹកជញ្ជូន ដែលកត្តាទាំងនេះបានធ្វើឱ្យកម្ពុជាក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់ការបណ្តាក់ទុនវិនិយោគ។

ជាមួយគ្នានោះដែរ លោក ជា វុទ្ធីបានបង្ហាញអំពីកំណើននៃការវិនិយោគក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៤ ដែលមានប្រមាណ ៤០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដោយគិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ការវិនិយោគរបស់វៀតណាមជាប់ចំណាត់ថ្នាក់ទី៣ ក្នុងទំហំទុនវិនិយោគប្រមាណ ៥៥៧ លានដុល្លារអាម៉េរិក។

លោកសង្ឃឹមថា៖«ក្រុមហ៊ុនអាចនឹងមានលទ្ធភាពពង្រីកការវិនិយោគបន្ថែមទៀតជាបន្តបន្ទាប់នាពេលដ៏ខ្លីខាងមុខ ពិសេសការវិនិយោគលើដំណាំឈើដាំក្នុងស្រុក ដែលមិនត្រឹមតែបានផ្គត់ផ្គង់តម្រូវការផលិតកម្មរបស់ក្រុមហ៊ុននាពេលខាងមុខប៉ុណ្ណោះទេ ប៉ុន្តែអាចយកទៅកែច្នៃធ្វើគ្រឿងសង្ហារឹម ខណៈដែលកំទេចកំទីសំណល់ឈើអាចយកទៅប្រើប្រាស់ជាថាមពលកកើតឡើងវិញ ហើយដំណាំឈើដាំនេះក៏អាចទទួលបានអត្ថប្រយោជន៍ពីឥណទានកាបូនផងដែរ»៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត