សេដ្ឋកិច្ច
ផលិតផលសំណង់ជាង ៥០០ មុខ ចូលរួមដាក់បង្ហាញពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា
ក្រុមហ៊ុនក្នុងវិស័យសំណង់ចំនួន ១១២ បានចូលរួមដាក់តាំងបង្ហាញផលិតផលក្នុង ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ដែលបានរៀបចំឡើងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី៥-៧ ខែធ្នូ ឆ្នាំ ២០២៤ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។
លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា មានប្រសាសន៍ថា ឆ្នាំនេះ ជាឆ្នាំទី ១៤ ដែលសមាគមអ្នកសាងសង់កម្ពុជា បានរៀបចំសន្និបាតបូកសរុបការងារប្រចាំឆ្នាំ និងជាលើកទី ១២ នៃការរៀបចំពិព័រណ៍ ឧស្សា ហកម្មសំណង់កម្ពុជា-អន្តរជាតិ។
គោលបំណង នៃការរៀបចំពិព័រណ៍នេះ គឺដើម្បីផ្ដល់ឱកាសឱ្យក្រុមហ៊ុនទាំងក្នុងប្រទេស និងក្រៅប្រទេស ដែលជាម្ចាស់រោងចក្រ ឬជាអ្នកនាំចូលសម្ភារបរិក្ខា និងគ្រឿងចក្រសំណង់ អាចចូលរួមដាក់តាំងបង្ហាញផលិតផលរបស់ខ្លួនរៀងរាល់ឆ្នាំ និងអាចធ្វើការផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារខាងវិស័យសំណង់នៅកម្ពុជា ជាពិសេសបង្កើតវេទិការឱ្យអ្នកទិញ និងអ្នកលក់ជួបគ្នា ស្វែងយល់ដោយផ្ទាល់ និងជំរុញឱ្យមានការសហការគ្នាជាដៃគូ ដើម្បីទទួលបានតម្លៃ និងលក្ខខណ្ឌពិសេសៗ ពីដៃគូអាជីវកម្ម។
ពិធីសម្ពោធបើកការតាំងពិព័ណ៍ឧស្សាហកម្ម សំណង់កម្ពុជា-អន្តរជាតិឆ្នាំនេះ រៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលពិព័ណ៍កោះពេជ្រ ក្រោមវត្តមាន លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានក្រុមហ៊ុនចូលរួមចំនួន ១១២ ក្រុមហ៊ុន ដែលមាន ២៣៧ ស្ដង់ និងសម្ភារៈបរិក្ខា ឧបករគ្រឿងចក្រសំណង់ផលិតនៅក្នុងស្រុក និងនាំចូលពីបណ្ដាប្រទេសជាច្រើនប្រមាណជាង ៥០០ មុខ៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ