សេដ្ឋកិច្ច
ម្ចាស់កសិដ្ឋាននៅមណ្ឌលគិរី៖ ចិញ្ចឹមជ្រូកកណ្ដុរ ងាយស្រួលរកទីផ្សារ និងទទួលបានចំណូលខ្ពស់
ចាប់ផ្ដើមពីការសិក្សាឈ្វេងយល់ដោយខ្លួនឯង អ្នកនាង ជួន ម៉ានីតា បានក្លាយជាម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកកណ្តុរដ៏ធំមួយនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

អ្នកនាងម៉ានីតា បានចាប់ផ្ដើមចិញ្ចឹមជ្រូកកណ្ដុរនាឆ្នាំ២០១៦ ប៉ុន្តែការចាប់ផ្ដើមដំបូង មិនសូវសមប្រកបនោះទេ ដោយសារខ្វះបទពិសោធន៍។ មុខរបរនេះ បានចាប់ផ្ដើមហុចផលល្អប្រសើរ នាប៉ុន្មានឆ្នាំចុងក្រោយ ដោយសារតម្រូវការលើទីផ្សារខ្ពស់ ឯតម្លៃក៏សមរម្យ ទាំងការលក់ជាជ្រូករស់ និងជ្រូកឆ្អិន។

សព្វថ្ងៃ ក្នុងកសិដ្ឋានជ្រូកកណ្ដុររបស់អ្នកនាងម៉ានីតា មានមេពូជ ចំនួន ១៩ក្បាល ជ្រូកបា ២ក្បាល និងកូនជាង ៤០ក្បាល។ ក្នុងចំណោមបាជ្រូកពីរក្បាលនោះ មានមួយក្បាលជាពូជជ្រូកព្រៃសុទ្ធ ដែលបានចូលជាមួយហ្វូងកូនជ្រូកតែពីតូច។

ម្ចាស់កសិដ្ឋានខាងលើ បានបន្តថា ការចិញ្ចឹមជ្រូកកណ្ដុរ ងាយស្រួលចិញ្ចឹមជាងជ្រូកធម្មតា ដោយសារវាជាពូជធន់នឹងអាកាសធាតុ និងមិនងាយឆ្លងជំងឺ។ សម្រាប់ចំណីវិញ ក៏ស្រួលដែរ គឺដាក់តែបបរដើមចេក ជាមួយកន្ទួកចុងអង្ករ ឬបន្ថែមផ្លែចេក និងបន្លែផ្សេងផ្សេងជាការស្រេច។ ចំពោះបញ្ហាប្រឈមក៏មានខ្លះដែរ ជាពិសេសកូនតូចដែលទើបនឹងកើត ដែលទាមទារការយកចិត្តទុកដាក់ខ្ពស់។

សម្រាប់ប្រាក់ចំំណូលវិញ អ្នកនាងមិនអាចគណនាជាតួលេខជាក់ស្ដែងនោះទេ ប៉ុន្តែបានច្រើនអាចចិញ្ចឹមជីវិតបានសមរម្យ។ សម្រាប់គម្រោងនាថ្ងៃអនាគត អ្នកនាងគ្រោងពង្រីកទ្រុងចិញ្ចឹមបន្ថែមទៀត ដើម្បីឲ្យទាន់តម្រូវការទីផ្សារ។

ម្ចាស់កសិដ្ឋានដដែល ក៏បានបញ្ជាក់ដែរថា ប្រសិនបើកសិករណាមានចំណាប់អារម្មណ៍ចង់ចិញ្ចឹមជ្រូកកណ្ដុរ អ្នកនាងអាចបង្រៀនពីបច្ចេកទេស ព្រមទាំងទទួលទិញក្នុងតម្លៃខ្ពង់ផងដែរ។ សម្រាប់អតិថិជនដែលចង់កុម្ម៉ង់ ជ្រូករស់ ឬជ្រូកខ្វៃ អាចទាក់ទងនៅហាងស៊ុបបៃតងដែលមានអាសយដ្ឋាន ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី និងសាខានៅរាជធានីភ្នំពេញ៕
អត្ថបទ៖ រៀម សុខហេង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ