ព័ត៌មានអន្ដរជាតិ
អាមេរិក និងអង់គ្លេស បង្រ្កាបលើបណ្ដាញលាងលុយសកលនៅ ៣០ ប្រទេស ដែលរុស្ស៊ីប្រើ
សហរដ្ឋអាមេរិក និងអង់គ្លេស បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនបានបង្រ្កាបលើបណ្តាញលាងលុយកខ្វក់សកល ដែលពួកមហាសេដ្ឋីរុស្ស៊ីប្រើប្រាស់ដើម្បីគេចចេញពីការដាក់ទណ្ឌកម្ម និងដែលលាងលុយឱ្យក្រុមអ្នកជួញដូរគ្រឿងញៀន ឧក្រិដ្ឋជន និងចារកម្មជាដើម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារប្រឆាំងឧក្រិដ្ឋកម្មជាតិរបស់ចក្រភពអង់គ្លេស (NCA) បាននិយាយថា កិច្ចខិតខំប្រឹងប្រែងអនុវត្តច្បាប់ដែលសម្របសម្រួលជាអន្តរជាតិ និងមានឈ្មោះកូដប្រតិបត្តិការថា «Operation Destabilise» បានបង្រ្កាបដល់បណ្ដាញលាងលុយ ដែលគ្រប់ដណ្ដប់លើប្រទេសចំនួន ៣០ នៅទូទាំងពិភពលោក។
NCA បន្តថា ប្រតិបត្តិការដដែល ក៏មានការចូលរួមផងដែរពីអាជ្ញាធរក្នុងប្រទេសបារាំង អៀរឡង់ និងអារ៉ាប់រួម។ រហូតមកដល់ពេលនេះ ប្រតិបត្តិការបាននាំឱ្យមានការចាប់ខ្លួន មនុស្សចំនួន ៨៤ នាក់ និងការរឹបអូសប្រាក់សុទ្ធ និងលុយគ្រីបតូ សរុបជាង ២៥ លានដុល្លារ។
បណ្តាញលាងលុយ មាននៅចក្រភពអង់គ្លេស អឺរ៉ុបដីគោក មជ្ឈិមបូព៌ា និងអាមេរិកខាងត្បូង ដោយគាំទ្រឧក្រិដ្ឋកម្មធ្ងន់ធ្ងរ និងការរៀបចំឧក្រិដ្ឋកម្មផ្សេងៗ នៅជុំវិញពិភពលោក។
ចំណែកឯក្រសួងរតនាគារសហរដ្ឋអាមេរិកវិញ បាននិយាយថា ខ្លួនបានដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពនៃបណ្ដាញឧក្រិដ្ឋជនដែលបានជួយឥស្សរជនរុស្ស៊ីឱ្យប្រើប្រាស់លុយគ្រីបតូ ដើម្បីគេចពីទណ្ឌកម្មរបស់លោកខាងលិច ដែលដាក់ចេញក្រោយរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនទ្រង់ទ្រាយធំ នៅខែកុម្ភៈ ឆ្នាំ ២០២២។

បណ្ដាញឧក្រិដ្ឋជនធំៗ២ ដែលមានឈ្មោះថា «TGR Group» និង «Smart» ថែមទាំងបានជួយបុគ្គលរងទណ្ឌកម្មរុស្ស៊ី ឱ្យអាចចូលប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិទៀតផង។
NCA បាននិយាយថា បណ្តាញ Smart ត្រូវបានប្រើប្រាស់ដើម្បីផ្តល់ហិរញ្ញប្បទានដល់សកម្មភាពចារកម្មរុស្ស៊ីនាពេលកន្លងមក។ ទាំងបណ្តាញ Smart និង TGR សុទ្ធតែពឹងផ្អែកយ៉ាងខ្លាំងលើគ្រីបតូ ដើម្បីជួយសម្រួលដល់ប្រតិបត្តិការរបស់ខ្លួន។
NCA បានពន្យល់ថា ក្រុមឧក្រិដ្ឋជននៅរុស្ស៊ីដែលប្រើប្រាស់លុយគ្រីបតូ អាចទាក់ទងជាមួយក្រុមឧក្រិដ្ឋជនគ្រឿងញៀននៅទីតាំងផ្សេងទៀត ដែលមានលុយស្មើគ្នាជាសាច់ប្រាក់។ បន្ទាប់មកទៀត បណ្តាញទាំងនោះនឹងរៀបចំលុយគ្រីបតូឱ្យក្រុមឧក្រិដ្ឋជនជាថ្នូរនឹងសាច់ប្រាក់។ ប្រាក់ទាំងនោះ ក្រោយមកនឹងត្រូវគេយកទៅលាង តាមរយៈអាជីវកម្មធំៗ ដូចជាក្រុមហ៊ុនសំណង់ជាដើម។ ក្រោយពីការដោះដូរនោះ ក្រុមគ្រឿងញៀនអាចប្រើលុយគ្រីបតូ ដើម្បីទិញថ្នាំញៀន ឬអាវុធបន្ថែមទៀត ដោយមិនចាំបាច់ផ្ទេរលុយសុទ្ធឆ្លងដែន៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ