Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាឡេស៊ី៖ ពន្ធរបស់​ ត្រាំ លើ​ប្លុក BRICS អាច​ប៉ះពាល់ដល់​ការ​ផ្គត់ផ្គង់បន្ទះឈីបសកល

បានផុស

នៅ

​ម៉ាឡេស៊ីបាននិយាយ​នៅ​ថ្ងៃព្រហស្បតិ៍នេះ​ថា ការ​ដាក់ពន្ធលើប្រទេស​ជា​សមាជិក​នៃ​អង្គការកិច្ចសហប្រតិបត្តិការ​ BRICS ​ចំពោះ​ការ​ព្យាយាមបង្កើតរូបិយប័ណ្ណថ្មី ឬប្រើលុយ​ផ្សេង​ដើម្បី​ជំនួសប្រាក់ដុល្លារ អាចបណ្តាលឱ្យមានការរំខានដល់ខ្សែ​ច្រវ៉ាក់​ផ្គត់ផ្គង់​បន្ទះ​ឈីប​សកល។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​របស់​ម៉ាឡេស៊ី​យ៉ាងដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធានាធិបតី​ជាប់​ឆ្នោត​របស់​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ​ បាន​គំរាម​កាល​ពី​ចុង​សប្ដាហ៍​ថា​ លោក​នឹង​ដាក់​ពន្ធ​ ១០០ ភាគរយ​ លើ​ប្លុក​ BRICS ប្រសិន​បើ​ពួកគេ​ជំរុញ​ទៅមុខ​នូវ​ការធ្វើបដិដុល្លារូបនីយកម្ម​​។ ម៉ាឡេស៊ី​មិនមែន​ជា​ប្រទេស​សមាជិក​របស់​ BRICS ប៉ុន្តែ​ប្រទេស​នេះ​កំពុង​ត្រៀម​ចូល​ជា​សមាជិក​។

រដ្ឋមន្ត្រីពាណិជ្ជកម្មម៉ាឡេស៊ី​ លោក​ Tengku Zafrul Aziz បាននិយាយថា ម៉ាឡេស៊ីកំពុងតាមដានយ៉ាងដិតដល់នូវការវិវត្ត​ក្រោយ​ការគំរាម​របស់​លោក​ ត្រាំ។​ លោក​បានកត់សម្គាល់ថា សហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ៣ របស់ម៉ាឡេស៊ី ហើយក្រុមហ៊ុនអាមេរិក គឺជាប្រភព​វិនិយោគសំខាន់ក្នុងវិស័យបន្ទះ​ឈីប​របស់​ប្រទេស​ខ្លួន​។ ​ម៉ាឡេស៊ីគឺជាមជ្ឈមណ្ឌលដ៏សំខាន់មួយ​ ដោយ​រួម​ចំណែក​ប្រមាណ​ ១៣ ភាគរយ​ ​នៃ​ការធ្វើតេស្ត និងវេចខ្ចប់បន្ទះឈីបទូទាំងពិភពលោក។

ដូច្នេះ លោកបន្តថា​៖ «​ចំណាត់ការ​ណាមួយដើម្បីដាក់ពន្ធ ១០០ ភាគរយ​ នឹងធ្វើឱ្យប៉ះពាល់ដល់ភាគីទាំង២​ ដែលពឹងផ្អែកលើគ្នាទៅវិញទៅមកសម្រាប់កិច្ចខិតខំប្រឹងប្រែង​ការពារការរំខាន​ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក»។

លោកបានបន្ថែមថា ខណៈ​បណ្តាប្រទេស BRICS បានពិភាក្សាអំពីការកាត់បន្ថយការពឹងផ្អែកលើ «រូបិយប័ណ្ណពាណិជ្ជកម្មបែបប្រពៃណី» ដូចជាប្រាក់ដុល្លារអាមេរិកនោះ ប្លុក​នេះ​មិនទាន់​បាន​សម្រេចចិត្តជាផ្លូវការណាមួយ​ លើកិច្ចខិតខំប្រឹងប្រែង​បដិដុល្លារូបនីយកម្ម​​នោះទេ​។ ​

កាល​ពី​ថ្ងៃចន្ទ​ ​រុស្ស៊ី​ឯណោះវិញ​ បាននិយាយថា ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកណាមួយដើម្បីបង្ខំប្រទេសដទៃឱ្យប្រើប្រាស់ប្រាក់ដុល្លារ នឹង​ផ្ដល់​ផល​វិបាក​មក​វិញ​ ព្រោះ​វា​នឹង​ពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងចំណោមប្រទេសនានា ដើម្បីប្តូរទៅ​ប្រើ​ប្រាស់​រូបិយប័ណ្ណ​ជាតិ​ខ្លួន​ឯង​។ រុស្ស៊ី​គឺ​ជា​ប្រទេស​ជំរុញបដិដុល្លារូបនីយកម្ម​​ខ្លាំង​ជាងគេ​ ក្នុងប្លុក​ ​BRICS។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម