Connect with us

ព័ត៌មានជាតិ

អាមេរិកផ្សព្វផ្សាយផលិតផលកសិកម្ម ភេសជ្ជៈ និងចំណីអាហារដើម្បីពង្រីកទីផ្សារនៅកម្ពុជា

បានផុស

នៅ

ជាកិច្ចខិតខំប្រឹងប្រែងពង្រីកនូវក្នុងការបង្កើននូវទំនាក់ទំនងសេដ្ឋកិច្ចរវាងអាមេរិក-កម្ពុជា ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបាននាំមកនូវហាងរបស់ខ្លួនជិត២០ចូលរួមក្នុងកម្មវិធី «សប្តាហ៍ភោជនីយដ្ឋាន ២០២៤ ៖ ថ្មីស្រស់ពីសហរដ្ឋអាមេរិក–Restaurant Week 2024: Fresh from the USA» ដើម្បីផ្សព្វផ្សាយផលិតផលកសិកម្មអាមេរិកកាន់ក្រុមអ្នកជំនួញ និងសហគមន៍ផ្នែកម្ហូបអាហារនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សប្តាហ៍ភោជនីយដ្ឋានសហរដ្ឋអាមេរិក ដែលរៀបចំឡើងពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៥ ខែធ្នូ មានភោជនីយដ្ឋានល្បីៗ មួយចំនួននៅភ្នំពេញ នឹងផ្តល់ជូនម្ហូប និងតម្លៃពិសេសៗ សម្រាប់អាហារថ្ងៃត្រង់ និងអាហារពេលល្ងាច ដើម្បី បង្ហាញពីការប្រើប្រាស់ផលិតផលកសិកម្មអាមេរិក សម្រាប់ចម្អិនម្ហូប។ ​

ថ្លែងក្នុងកម្មវិធីនោះ​លោកស្រីភារធារីស្ថានទូតអាមេរិក Bridgette Walker មានប្រសាសន៍ថា«សប្តាហ៍ ភោជនីយដ្ឋាន ឆ្នាំ ២០២៤៖ ស្រស់ពីសហរដ្ឋអាមេរិក នៅភ្នំពេញ ​ ដើម្បីផ្សព្វផ្សាយផលិតផលកសិកម្ម សហរដ្ឋអាមេរិក ទៅកាន់ក្រុមអ្នកជំនួញ និងសហគមន៍ផ្នែកម្ហូបអាហារនៅកម្ពុជា។

​លោកស្រី Bridgette Walker បានលើកឡើងថា ៖ “សប្តាហ៍ភោជនីយដ្ឋានសហរដ្ឋអាមេរិក គឺជាព្រឹត្តិការណ៍ដ៏រំភើបមួយ ដែលអបអរសាទរភាពចម្រុះ និងភាពច្នៃប្រឌិតនៃផ្នែកម្ហូបអាហារ របស់យើងនៅ ក្នុងប្រទេសកម្ពុជា ។ យើងមកជុំគ្នាដើម្បីបរិភោគអាហារដ៏មានឱជារសេថ្មីៗ និងស្វែងយល់ពីផលិតផលកសិកម្ម សហរដ្ឋអាមេរិក។ សប្តាហ៍ភោជនីយដ្ឋានក៏ជាឱកាសដ៏ល្អមួយផងដែរ សម្រាប់គាំទ្រភោជនីយដ្ឋានដែលមាន អាហារឆ្ងាញ់ នៅភ្នំពេញ និងសម្រាប់ឲ្យគេមើលឃើញថា គ្រឿងផ្សំនៃម្ហូបអាហារអាមេរិកត្រូវបានប្រើក្នុងការចម្អិន ម្ហូបនៅជុំវិញពិភពលោក» ។

លោក សុធា សម្បត្តិ អគ្គនាយកនៃក្រុមហ៊ុន AUSKHMER Food & Beverage ដែលជា​ក្រុមហ៊ុន​​នាំចូលសាច់ និងស្រាពីអាមេរិក បានចូលរួមក្នុងកម្មវិធីនោះដែរ មានប្រសាសន៍មក​កាន់កម្ពុជាថ្មីថា នាពេលបច្ចុប្បន្នក្រុមហ៊ុនរបស់លោកបាននាំចូលនូវសាច់ និងស្រាមកពី​អាមេរិក និងបានចែកចាយតាមភោនីយដ្ឋាន​ និងសណ្ឋាគារល្បីៗ​នៅទូទាំងប្រទេស​កម្ពុជា។

លោកបានថ្លែងថា៖«ខ្ញុំសង្កេតឃើញថាសម្រាប់បណ្តាសាច់​និងស្រាដែលក្រុមហ៊ុនរបស់ខ្ញុំបាន​ធ្វើការនាំចូលពីអាមេរិកនេះបានចែកចាយ៉ាងទូលំទូលាយក្នុងប្រទេសយើង និងបានទទួល​ការគាំទ្រ​យ៉ាងច្រើនជាពិសេសទៅលើគុណភាព និងតម្លៃសមរម្យ​»។

បើយោងតាមស្ថានទូតអាមេរិក សម្រាប់សប្តាហ៍ភោជនីយដ្ឋានសហរដ្ឋអាមេរិក ​ ​នេះមានការចូលរួមពីតំណាងភោជនីយដ្ឋាននានា ប្រើគ្រឿងផ្សំរបស់អាមេរិក សហព័ន្ធនាំចេញសាច់សត្វសហរដ្ឋអាមេរិក ក្រុមប្រឹក្សាភិបាលទឹកដោះគោ California ក្រុមហ៊ុននាំចូលស្បៀងអាហារសហរដ្ឋអាមេរិក សាលា បង្រៀនផ្នែកម្ហូបអាហារ ភោជនីយដ្ឋាន និងសមាគមសណ្ឋាគារ ចុងភៅ និងភាគីពាក់ព័ន្ធជាច្រើនទៀតនៅកម្ពុជា ដែលចាប់អារម្មណ៍លើវិស័យម្ហូបអាហារ ។

គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក សម្រេច​បាន​ទឹក​​ប្រាក់ជាង ៨,៤៥ ពាន់លានដុល្លារ កើនឡើង ៩,៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ នេះ​បើ​យោងតាម​អគ្គនា​យកដ្ឋាន​គយ និង​​​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

ទិន្នន័យរបស់ GDCE បានបង្ហាញថា ចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ ២០២៤ ការនាំចេញ-នាំចូល​ទំនិញ​​រវាង​ប្រទេស​​​​​ទាំងពីរមានទឹកប្រាក់សរុប ៨,៤៥ ពាន់លានដុល្លារ កើនឡើង ៩,៧ ភាគ​រយ ក្នុង​នោះ​កម្ពុជា​នាំចេញទំនិញទៅអាមេរិកមានតម្លៃ ៨,២៣ កើនឡើង ៩,៨ ភាគរយ និង​ទំនិញ​អាមេរិកនាំចូល​មក​​​កម្ពុជាតម្លៃជាង ២១៧ លានដុល្លារ កើនឡើង ៧,៥ ភាគរយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម២ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

Sokha Hotels

ព័ត៌មានពេញនិយម