ព័ត៌មានជាតិ
សភាពាណិជ្ជកម្មកម្ពុជា-ស៊ែប៊ីនឹងសហការគ្នាដើម្បីជំរុញការវិនិយោគ និងដោះដូរទំនិញ
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា ប្រទេសស៊ែប៊ីបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគក្នុងវិស័យកាត់ដេរ វាយនភណ្ឌ និងទេសចរណ៍នៅកម្ពុជាខណៈដែលប្រទេសដែលមានមូលដ្ឋាននៅអឺរ៉ុបកណ្តាលមួយនេះកំពុងតែពង្រីកនូវទំនាក់ទំនងទាំងការទូតនិងពាណិជ្ជកម្មមកកាន់ប្រទេសនៅក្នុងតំបន់។

ការលើកឡើងរបស់លោក លឹម ហេងធ្វើឡើងក្នុងជំនួបជាមួយលោកស្រី ចូវ៉ាណា ម៉ាស្តូរ៉ូវិក(Jovana Majstorovic) ប្រធានមជ្ឈមណ្ឌលសម្រាប់អាស៊ី សហព័ន្ធរុស្ស៊ីនៃសភាពាណិជ្ជកម្មស៊ែប៊ីកាលពីថ្ងៃទី៤ ខែធ្នូនេះ ខណៈដែលលោកស្រីបានដឹកនាំគណៈប្រតិភូមកសិក្សាស្វែងយល់អំពីវិស័យសក្តានុពលនៅកម្ពុជា។
លោកស្រី ចូវ៉ាណា ម៉ាស្តូរ៉ូវិក បានបញ្ជាក់អំពី គោលបំណងនៃដំណើរទស្សនកិច្ចលើកដំបូងរបស់គណៈប្រតិភូ គឺដើម្បីបង្កើតទំនាក់ទំនងរវាងប្រទេសទាំងពីរអោយកាន់តែជិតស្និទ្ធ។ លោកស្រីថា៖« កិច្ចប្រជុំជាមួយសភាពាណិជ្ជកម្មកម្ពូជានេះ គឺពិតមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការដែលប្រទេសទាំងពីរអាចសហការគ្នា»។

លោក លឹម ហេង បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចធុរកិច្ចរបស់គណៈប្រតិភូស៊ែប៊ីដែលពិតជារួមចំណែក ក្នុងការបង្កើនទំនាក់ទំនងកម្ពុជា-ស៊ែប៊ីអោយកាន់តែស៊ីជម្រៅ។ លោកបានឯកភាពផងដែរថាការដែលមានអ្នកជំនាញរបស់ស៊ែប៊ីក្នុងផ្នែកបច្ចេកវិទ្យាកសិកម្ម និងការកែច្នៃអាហារ ពិចជាអាចផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់វិស័យកសិកម្មកម្ពុជា ខណៈដែលឧស្សាហកម្មផ្នែកទេសចរណ៍ដ៏រីកចម្រើនរបស់កម្ពុជាក៏ផ្ដល់ឱកាសវិនិយោគដ៏គួរឱ្យទាក់ទាញសម្រាប់ធុរកិច្ចស៊ែប៊ីផងដែរ។
លោកបានលើកឡើងអំពីសក្ដានុពលកម្ពុជា និងលើកទឹកចិត្តវិនិយោគិនស៊ែប៊ីមកវិនិយោគនៅកម្ពុជា។ លោកលឹម ហេងបានបញ្ជាក់បន្ថែមថា៖« កម្ពុជាកំពុងស្ថិតលើគន្លងក្លាយជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ជាប្រទេសដែលមានសស្ថិរភាពនយោបាយ ទីតាំងយុទ្ធសាស្ត្រនៃតំបន់អាស៊ាន កម្លាំងពលកម្មសំបូរបែប និង មានទីផ្សាទូលំទូលាយតាមរយៈកិច្ចព្រៀងពាណិជ្ជកម្មសេរីជាច្រើន»។
ប្រទេសេស៊ែប៊ីគឺជាប្រទេសដែលសក្ដានុពលលើវិស័យកសិម្ហូបអាហារ និងបច្ចេកវិទ្យា ព្រមទាំងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន និងសហភាពអឺរ៉ុប។ គណៈប្រតិភូស៊ែប៊ី ក៏មានចំណាប់អារម្មណ៍ក្នុងការវិនិយោគក្នុងវិស័យកាត់ដេរ វាយនភណ្ឌ និងទេសចរណ៍នៅកម្ពុជាផងដែរ។

ប្រទេសស៊ែប៊ីគឺជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅអឺរ៉ុបកណ្តាល។ សេដ្ឋកិច្ចរបស់ប្រទេសនេះពឹងផ្អែកជាចម្បងលើការផលិត និងការនាំចេញ ដែលត្រូវបានគាំទ្រដោយរំហូរទុនពីបរទេស។ សេដ្ឋកិច្ចរបស់ប្រទេសស៊ែប៊ីត្រូវបានគេរំពឹងថានឹងកើនឡើងនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ដោយធនាគារពិភពលោកបានព្យាករណ៍ថានឹងមានកំណើនប្រហែល ៤% ក្នុងរយៈពេលមធ្យម។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះនឹងសម្រេចបាន៣% ក្នុងឆ្នាំ ២០២៤ និង ៤,៥% ក្នុងឆ្នាំ ២០២៥៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ