Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម​ និង​ក្រុមហ៊ុនឈីប​ Nvidia ចុះ​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​

បានផុស

នៅ

នាយករដ្ឋមន្ត្រីវៀតណាម​ លោក​ ផាម មិញឈិញ​ ​និងជាប្រធាននាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា និង​ផលិតបន្ទះ​ឈីប​ Nvidia លោក​ Jensen Huang ​បានចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ​បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត (AI) និងមជ្ឈមណ្ឌលទិន្នន័យ AI នៅ​វៀតណាម។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ VnExpress។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងព្រឹត្តិការណ៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក ឈិញ​ បានថ្លែងអំណរគុណដល់លោក Jensen Huang ដែលបាននាំមកនូវស្មារតីនៃកិច្ចសហប្រតិបត្តិការ ទំនុកចិត្ត និងភាពស្មោះត្រង់ លើ​ភាពជា​ដៃគូរវាងក្រុមហ៊ុន​ Nvidia និង វៀតណាម។

លោក​ ឈិញ បានទទួលស្គាល់ការរួមចំណែករបស់ក្រុមហ៊ុន​ Nvidia និងលោក​ Jensen Huang ​ចំពោះការអភិវឌ្ឍន៍​របស់វៀតណាម ជាពិសេសក្នុងការប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង AI ដើម្បីជំរុញកំណើនជាតិ។ លោក​បាន​ជំរុញឱ្យមាន​ការ​វិនិយោគបន្ថែម​ពី​ក្រុមហ៊ុន​ Nvidia ​ដូចជា​លើ​ការ​អភិវឌ្ឍ AI ការផ្ទេរបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ AI និងការអភិវឌ្ឍធនធានមនុស្សជាដើម​។​

ចំណែក​ លោក Jensen Huang បាននិយាយថា វៀតណាមមានសក្តានុពល ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សក្នុងការអភិវឌ្ឍន៍ AI ដែល​គេ​ប្រើ​កាន់តែ​ច្រើន​ឡើងៗ​ក្នុង​វិស័យសេដ្ឋកិច្ចសង្គមរបស់វៀតណាម។

លើស​ពី​នេះ​ លោក​បាន​អរគុណដល់​នាយករដ្ឋ​មន្រ្តី​វៀតណាម​ ​ហើយ​បានប្តេជ្ញាចិត្ត​ថា​ធ្វើ​ជាមិត្ត និងជាដៃគូរបស់​វៀតណាម​ក្នុងដំណើរអភិវឌ្ឍន៍របស់ខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម