Connect with us

ព័ត៌មានជាតិ

បណ្ឌិត ជា សិរី៖ គោលនយោបាយរូបិយវត្ថុគឺជាសម្ពាធដ៏ធំសម្រាប់ធនាគារកណ្តាល​

បានផុស

នៅ

ទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) លោកស្រីបណ្ឌិត ជា សិរី បានលើកឡើងថា សម្ពាធលើឯករាជ្យភាពរបស់ធនាគារកណ្តាល ក្នុងការអនុវត្តនិងដឹកនាំនយោបាយរូបិយវត្ថុ ជាពិសេសធនាគារកណ្តាលនៃប្រទេសកំពុងអភិវឌ្ឍន៍ ហើយសម្ពាធនេះបានកើតឡើងមកពីមុខព្រួញចំនួនពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរី ធ្វើឡើងក្នុងឱកាសដែលលោកស្រីបានអញ្ជើញចូលរួមជាវាគ្មិនក្នុងសន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាលនៃបណ្តាប្រទេសជាសមាជិកមជ្ឈមណ្ឌលស៊ាសិន លើកទី៦០ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធាណរដ្ឋកូរ៉េ។

សម្រាប់សន្និសីទប្រចាំឆ្នាំនេះផ្តោតលើប្រធានបទសំខាន់ៗដែលកើតឡើងជុំវិញពិភពលោក។ សម្រាប់ឆ្នាំ២០២៤នេះ អង្គសន្និសីទបានពិភាក្សាអំពីជោគវាសនានៃសេដ្ឋកិច្ច និងទីផ្សារហិរញ្ញវត្ថុពិភពលោកក្នុងឆ្នាំ២០២៥ខាងមុខ ក៏ដូចជាផលប៉ះពាល់នៃការបែងចែកសេដ្ឋកិច្ចនៃប្រទេសក្នុងតំបន់អាស៊ីទៅជាតំបន់សេដ្ឋកិច្ចតាមសក្តានុពលផ្សេងៗគ្នា។

លោកបណ្ឌិត ជា សិរី បានលើកឡើងពីសម្ពាធលើឯករាជ្យភាពរបស់ធនាគារកណ្តាល ក្នុងការអនុវត្តនិងដឹកនាំនយោបាយរូបិយវត្ថុ ជាពិសេសធនាគារកណ្តាលនៃប្រទេសកំពុងអភិវឌ្ឍន៍ ហើយសម្ពាធនេះបានកើតឡើងមកពីមុខព្រួញចំនួនពីរ។​

លោកស្រីបានពន្យល់ថា៖« មុខព្រួញទី១គឺការទប់ស្កាត់ការកើនឡើងនៃអតិផរណាដ៏ខ្ពស់ ដែលកើតឡើងដោយសារកត្តាអាក់ខានក្នុងការផ្គត់ផ្គង់ក្នុងបរិការណ៍នៃសង្រ្គាមនិងជម្លោះភូមិសាស្រ្តនយោបាយ។ ក្នុងមុខព្រួញនេះ ធនាគារកណ្តាលភាគច្រើនត្រូវបង្ខំចិត្តដំឡើងអត្រាការប្រាក់ ដើម្បីកាត់បន្ថយសម្ពាធអតិផរណា។ ជាផលវិបាក វិធានការនេះបានដាក់សម្ពាធបន្ថែមលើកំណើនសេដ្ឋកិច្ចកំពុងមានល្បឿនយឺតស្រាប់។

សម្រាប់មុខព្រួញទី២នោះ លោកស្រីថា​ ធនាគារកណ្តាលក្នុងប្រទេសកំពុងលូតលាស់និងកំពុងអភិវឌ្ឍន៍ ត្រូវបង្ខំចិត្តកែសម្រួលនយោបាយរូបិយវត្ថុ ជាពិសេស អត្រាការប្រាក់គោល ឱ្យស្របតាមជំហរនយោបាយរូបិយវត្ថុរបស់ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ដូចជា សហរដ្ឋអាមេរិក ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់ បើទោះបីជាអតិផរណានៅប្រទេសទាំងនោះស្ថិតនៅកម្រិតទាបក្តី។

​ជាមួយគ្នានោះដែរ លោកស្រីបណ្ឌិត ទេសាភិបាល​ បានផ្តល់អនុសាសន៍ជាគោលនយោបាយ សម្រាប់ជំរុញកំណើនក្នុងស្ថានភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន តាមរយៈការលើកកម្ពស់ផលិតភាព ជាពិសេស ការចាប់យកបច្ចេកវិទ្យានិងនវានុវត្តន៍ ដូចជា បញ្ញាសិប្បនិម្មិត្ត (AI) និងការប្រែក្លាយទៅជាសេដ្ឋកិច្ចបៃតងជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រញ្ជួយដីកម្រិតធ្ងន់ វាយប្រហាររដ្ឋកាលីហ្វ័រញ៉ា ខណៈមនុស្សរាប់លាននាក់ សម្រុកជម្លៀសចេញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាវាចម្បាំងរុស្ស៊ី បាញ់ព្រមានឧទ្ធម្ភាគចក្រយោធាអាល្លឺម៉ង់ បញ្ឆេះភាពតានតឹង

ជីវិតកម្សាន្ដ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាឲ្យអ្នកគ្រប់គ្រង Galaxy Navatra និងដឹកនាំផលិត លុបបទ«សែកមន្ត» ដើម្បីកែសម្រួលនិងកាត់ប្លង់តុក្កតាឡាប៊ូប៊ូចេញ

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

កំពូលតារាចម្រៀង ព្រាប សុវត្ថិ ថា អនុស្សាវរីយ៍​លើវិថីសិល្បៈជាង ២៥ឆ្នាំ ហាក់ត្រឹមជាពេលខ្លីសម្រាប់ខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជា-ឡាវ សិក្សាលទ្ធភាពបើកច្រកព្រំដែនថ្មី នៅខេត្តរតនគិរី-អាត់តាពឺ បន្ទាប់ពីកម្ពុជាដកខ្លួនចេញពី CLV-DTA

Sokha Hotels

ព័ត៌មានពេញនិយម