ព័ត៌មានអន្ដរជាតិ
សមាគមពីឡុតថៃ ជំទាស់នឹងការអនុញ្ញាតឱ្យពីឡុតបរទេស ធ្វើការសម្រាប់ជើងហោះហើរក្នុងស្រុក
សមាគមអាកាសយានិកថៃ បានជំទាស់នឹងការសម្រេចចិត្តកាលពេលថ្មីៗនេះ ដែលអនុញ្ញាតឱ្យអាកាសយានិកបរទេសអាចធ្វើការសម្រាប់ការហោះហើរក្នុងស្រុកជាបណ្តោះអាសន្ន។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។
ការជំទាស់នេះធ្វើឡើងក្រោយគណៈកម្មាធិការគោលនយោបាយគ្រប់គ្រងពលករបរទេសថៃ បានអនុម័តសេចក្ដីសម្រេចនេះកាលពីចុងខែវិច្ឆិកា ក្រោមហេតុផលថា មានការខ្វះខាតអាកាសយានិក ឬពីឡុតជាជនជាតិថៃ។
ប្រធានសមាគមអាកាសយានិកថៃ លោក Teerawat Angkasakulkiat បាននិយាយកាលពីថ្ងៃសុក្រថា សមាគមបានដាក់លិខិតទៅក្រសួងការងារ ដើម្បីស្នើសុំឱ្យមានការពិនិត្យឡើងវិញលើសេចក្តីសម្រេចដដែល ដោយជំទាស់នឹងការលើកឡើងដែលថា ខ្វះខាតពីឡុតជនជាតិថៃ។
បើតាមមន្រ្តីដដែល សមាគមបានដកស្រង់របាយការណ៍ឆ្នាំ ២០២៣ ពីអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) ដែលបានកត់សម្គាល់ថា ប្រទេសថៃមានអាកាសយានិកពាណិជ្ជកម្មចំនួន ៣ ០២៤ នាក់ រួមទាំងអាកាសយានិកស្ទាត់ជំនាញជាង ១ ០២៦ នាក់ ដែលត្រូវបានបញ្ឈប់ពីការងារក្នុងអំឡុងវិបត្តិកូវីដ១៩ និងនិស្សិតបញ្ចប់ការសិក្សាចំនួន ១ ២១៩ នាក់ ដែលមានមានអាជ្ញាប័ណ្ណអាកាសយានិក ហើយកំពុងរង់ចាំក្រុមហ៊ុនអាកាសចរណ៍ជ្រើសចូលបម្រើការ។ លោក Teerawat បន្តថា តួលេខនេះបង្ហាញថា ថៃមិនប្រឈមមុខនឹងកង្វះខាតពីឡុតនោះទេ។
សមាគមចាត់ទុកសេចក្ដីសម្រេចរបស់គណៈកម្មាធិការគោលនយោបាយគ្រប់គ្រងពលករបរទេស ថាផ្ទុយនឹងយុទ្ធសាស្ត្រជាតិរយៈពេល ២០ ឆ្នាំស្តីពីការងារ ដែលមានបំណងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសម្រាប់ឧស្សាហកម្ម និងសេវាកម្ម នាពេលអនាគត។ សមាគមបន្តថា ការអនុញ្ញាតឱ្យអាកាសយានិកបរទេសទៅធ្វើការក្នុងប្រទេសថៃ នឹងមិនពង្រឹង ឬកែលម្អសមត្ថភាពរបស់ពីឡុតថៃនោះទេ ប៉ុន្តែផ្ទុយទៅវិញ វានឹងធ្វើឱ្យប៉ះពាល់ដល់ឱកាសការងាររបស់ពួកគេ៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ