Connect with us

សេដ្ឋកិច្ច

ទិន្នផលត្រីកើនឡើងជាងឆ្នាំមុន ខណៈតម្លៃក៏ទាប

បានផុស

នៅ

ទិន្នផល​ត្រីប្រហុកនៅតាមដាយ មានការកើនឡើងខ្ពស់​ជាងឆ្នាំមុន ដោយសារ​តែការបង្ក្រាប​បទល្មើសបានច្រើន ជាពិសេស​នៅបឹងទន្លេសាប​ ដែល​ធ្វើឱ្យត្រី​កកើតឡើងវិញ​ទាន់ពេលវេលា​ ហើយត្រីធ្វើចរាចរណ៍ធម្មតា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈុន ហាំងតុង ប្រធានអង្គភាពនេសាទរដ្ឋកណ្តាលស្ទឹង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ​សាទ​ ប្រាប់កម្ពុជាថ្មីថា ត្រីចាប់ផ្ដើមត្រូវច្រើនរយៈពេល ៣ ថ្ងៃហើយ ពោលគឺចាប់តាំងពីថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២៤។

លោក ឈុន ហាំងតុងបានអះអាងថា ស្ថានភាពត្រីតាមដាយ មានកំណើន ដោយសារតែការបង្ក្រាបបទល្មើស និងទឹកធំជាងឆ្នាំមុន។ ជាមធ្យម រយៈពេល ១ ម៉ោង ត្រីចូលដាយប្រមាណ ៧០០ ទៅ ៨០០ គីឡូក្រាម អាស្រ័យលើអាកាសធាតុ អាចដល់១ តោន។

តម្លៃធូរថ្លៃជាងឆ្នាំមុនពី ៧០០ រៀល ដល់ ៨០០ រៀល ក្នុងមួយគីឡូក្រាម ដែលតម្លៃលើកពីដាយ ខណៈឈ្មួញយកទៅលក់បន្តតាមប្រភេទត្រី តូច ធំ។

រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ត្រីប្រហុកចាប់ផ្ដើមត្រូវចាប់ពីថ្ងៃទី ០៨ រហូតដល់ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៤ ខណៈត្រី​ចាប់​ផ្ដើមបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល រាជធានីភ្នំពេញ។

រដ្ឋបាលជលផលក៏ប្រកាសដល់ពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើ ឬទឹកត្រីរួសរាន់ទៅទិញត្រីតាមពេលវេលាដែលបានបញ្ជាក់ជូន។

ការប្រមូលផលត្រីទឹកសាបសម្រេចបានជាង ៤២ ម៉ឺនតោន (៤២៦ ៧៥០) នៅក្នុងឆ្នាំ ២០២៣ មានការកើនឡើង ៥%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អង្គរក្ស
សន្តិសុខសង្គម១៣ ម៉ោង មុន

ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍១០ ម៉ោង មុន

នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់

សន្តិសុខសង្គម២៤ ម៉ោង មុន

​សង្ស័យ​ខឹង​នាំ​កូន​ទៅ​ផ្ទះ​មិន​បាន ស្ត្រី​ម្នាក់​ចាក់សោ​បង្ខាំង​ម្ដាយ​និង​កូនបង្កើត

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៦ ម៉ោង មុន

លោក ជួន ណារិន្ទ បង្គាប់ឱ្យមន្ត្រីនគរបាលពីររូប​បង្ហាញខ្លួននៅការិយាល័យបុគ្គលិកពាក់ព័ន្ធករណីប៉ះទង្គិច​ជាមួយលោកបណ្ឌិត សុខ ទូច

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មន្ត្រីអាមេរិក-រុស្ស៊ីទើប​ចរចាគ្នាចប់ ស្រាប់តែ​ ពូទីន ​លើកទ័ពចូលវាយតំបន់ថ្មីនៅអ៊ុយក្រែន 

Sokha Hotels

ព័ត៌មានពេញនិយម