ព័ត៌មានអន្ដរជាតិ
វៀតណាមកំណត់គោលដៅកំណើនសេដ្ឋកិច្ចលើសពី ១០ ភាគរយ ចន្លោះឆ្នាំ ២០២៦-៣០
នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ឈិញ បានថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំខែកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ថា វៀតណាមបានកំណត់គោលដៅកំណើនសេដ្ឋកិច្ច ៧ ភាគរយ ក្នុងឆ្នាំនេះ ៨ ភាគរយ នៅឆ្នាំក្រោយ ដើម្បីត្រៀមខ្លួនឱ្យសម្រេចបានកំណើនលើសពី ១០ ភាគរយ ចន្លោះពីឆ្នាំ ២០២៦-២០៣០។ នេះបើតាមការចុះផ្សាយរបស់កាសែត The Investor ។

លោក ឈិញ បានលើកឡើងពីកំណើនសេដ្ឋកិច្ចសង្គមដ៏រឹងមាំក្នុងរយៈពេល ១១ ដើមឆ្នាំ ២០២៤ រួមទាំងកំណើនលើសន្ទស្សន៍ផលិតកម្មឧស្សាហកម្ម (IIP) ការលក់រាយ និងសេវាកម្ម សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញ (PMI) ឥណទាន និងអតិរេកពាណិជ្ជកម្ម ជាដើម។
ចំណែកឯរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម លោក Nguyen Chi Dung បាននិយាយថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាម អាចកើនឡើងលើសពី ៧ ភាគរយ ក្នុងត្រីមាសចុងក្រោយនៃឆ្នាំនេះ។

ដើម្បីពង្រីកកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសនេះ លោក Dung បានស្នើឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់លើការផ្តល់ការណែនាំលម្អិត និងធ្វើបច្ចុប្បន្នភាពក្របខ័ណ្ឌច្បាប់ ដើម្បីសម្រួលដល់សកម្មភាពធុរកិច្ច ជំរុញតម្រូវការមុនថ្ងៃបុណ្យចូលឆ្នាំវៀតណាម ២០២៥ និងធានាសន្តិសុខការពារជាតិជាដើម។
ពេលបញ្ចប់កិច្ចប្រជុំ លោក ឈិញ បានចេញអនុសាសន៍ផ្សេងៗ ដើម្បីធានាកំណើនសេដ្ឋកិច្ចសង្គមផងដែរ ដោយរួមមានទាំងការបន្តគោលនយោបាយរូបិយវត្ថុដែលអាចបត់បែនបាន ការរក្សាស្ថិរភាពអត្រាប្តូរប្រាក់ និងជំរុញកំណើនឥណទានរបស់ធនាគារកណ្ដាល និងការកាត់បន្ថយភាគរយនៃពន្ធអាករលើតម្លៃបន្ថែម ជាដើម៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ