ព័ត៌មានអន្ដរជាតិ
ក្រសួងឧស្សាហកម្មឥណ្ឌូណេស៊ី ជំរុញការនាំចេញគ្រៀងស្រវឹង
ក្រសួងឧស្សាហកម្មរបស់ប្រទេសឥណ្ឌូណេស៊ី កំពុងជំរុញការនាំចេញនូវភេសជ្ជៈមានជាតិអាល់កុល ឬគ្រឿងស្រវឹង ដែលផលិតក្នុងស្រុក ដោយមើលឃើញពីកំណើនផលិតកម្ម និងសក្តានុពលទីផ្សារ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Antara កាលពីចុងសប្ដាហ៍។

ប្រធានផ្នែកកសិឧស្សាហកម្មរបស់ក្រសួង លោក Putu Juli Ardika បានថ្លែងថា៖ «យើងកំពុងលើកទឹកចិត្តដល់ការនាំចេញ ការផ្សព្វផ្សាយ និងម៉ាកយីហោ (នៃភេសជ្ជៈមានជាតិអាល់កុលក្នុងស្រុក)»។
ផ្អែកលើទិន្នន័យរបស់ក្រសួង បរិមាណផលិតកម្មនៃឧស្សាហកម្មគ្រឿងស្រវឹងក្នុងស្រុក ដែលរួមបញ្ចូលទាំងស្រាបៀរ ស្រាទំពាំងបាយជូរ និងស្រាវីស្គី បានឈានដល់ ៣២៤,១ លានលីត្រ ក្នុងឆ្នាំ ២០២៣ ដោយកើនឡើងពី ៣២០,៨ លានលីត្រនៅឆ្នាំ ២០២២។

លោក Ardika បានកត់សម្គាល់ថា តម្លៃនាំចេញសរុបនៃភេសជ្ជៈមានជាតិអាល់កុល បានឈានដល់ ១៤,១ លានដុល្លារ ក្នុងឆ្នាំ ២០២៣ ដោយកើនឡើងប្រហែល ៤៦ ភាគរយ ពី ៩,៦ លានដុល្លារ ក្នុងឆ្នាំ ២០២២។ លោកបានគូសបញ្ជាក់ថា ប្រទេសដែលនាំចូលផលិតផលគ្រឿងស្រវឹងរបស់ឥណ្ឌូណេស៊ី រួមមាន ម៉ាឡេស៊ី ថៃ សិង្ហបុរី រុស្ស៊ី ចិន អូស្ត្រាលី ទីម័រឡេស្តេ ហូឡង់ កេនយ៉ា និងជប៉ុន។
ការបញ្ចប់ការរឹតបន្តឹងជំងឺកូវីដ១៩ បានជំរុញឱ្យមានតម្រូវការគ្រឿងស្រវឹងឥណ្ឌូណេស៊ីនៅបរទេស ដែលនេះបង្ហាញថា គុណភាពស្រារបស់ឥណ្ឌូណេស៊ីល្អ ដែលធ្វើឱ្យទីផ្សារសកលចូលចិត្ត៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ