Connect with us

សេដ្ឋកិច្ច

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងតភ្ជាប់ទំនាក់ទំនងទីផ្សារក្នុងស្រុក និងអន្តរជាតិ

បានផុស

នៅ

ក្រសួងពាណិជ្ជកម្មនឹងរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE)» រយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៤ ដែលជាព្រឹត្តិការណ៍ពិព័រណ៍ប្រចាំឆ្នាំ ក្នុងគោលបំណងតាំងបង្ហាញផលិតផលមានគុណភាពខ្ពស់ របស់កម្ពុជា ទំនិញនាំចេញ-នាំចូលសំខាន់ៗ និងសេវាកម្មដែលមានលក្ខណៈពិសេស របស់បណ្តាអ្នកផ្គត់ផ្គង់ជុំវិញពិភព​លោក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិព័រណ៍នេះ ក្រៅពីមានការតាំងបង្ហាញផលិតផល និងសេវាកម្មដ៏សម្បូរបែប ក៏ជាវេទិកាសម្រាប់ពង្រឹងទំនាក់ទំនង​ពាណិជ្ជកម្មរវាងកម្ពុជាជាមួយទីផ្សារសកល និងការតាំងបង្ហាញផលិតផលរបស់ដៃគូអន្តរជាតិ។

លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២៤ ថា ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (​CTE) នៅឆ្នាំនេះ នឹងក្លាយជាបទ​ពិសោធន៍សម្រាប់អ្នកទស្សនា ដែលចូល​រួម​ក្នុងព្រឹត្តិការណ៍​ និងបណ្តាដៃគូពាណិជ្ជកម្ម។

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដើមឡើយមានឈ្មោះថា «ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល (CIEGE)» ដែលចាប់តាំងពីឆ្នាំ២០០៦មក ត្រូវបានរៀបចំឡើងទទួលបានជោគជ័យចំនួន១៦លើក។

ការផ្លាស់ប្តូរ ឈ្មោះពិព័រណ៍CIEGE ដើម្បីឱ្យកាន់តែមានភាពសាមញ្ញ ឆ្លុះបញ្ចាំង​ពី​គោល​គំនិត នៃឧត្តមភាព និងប្រកបដោយភាពទាក់ទាញក្នុងទីផ្សារសម័យថ្មី។

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ឆ្នាំ ២០២៤ នឹងដាក់បង្ហាញផលិតផលជាច្រើនរួមមាន ផលិតផលសម្រាប់ការនាំចេញរបស់កម្ពុជា ផលិតផលកម្មន្តសាល ផលិតផលសិប្បកម្ម ផលិតផលកសិកម្ម និងសេវាកម្ម។

ក្រៅពីនេះ ក៏មានការតាំងបង្ហាញផលិតផល និងលក់ទំនិញ, វេទិកាពាណិជ្ជកម្មឌីជីថលលើកទី១ និងពិព័ណ៍អនឡាញ វេទិកាពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-កូរ៉េ កម្មវិធីជំនូបពាណិជ្ជកម្មស្ដីពី​​ការអភិវឌ្ឍទីផ្សារផលិតផលសក្ដានុពលកម្ពុជា វេទិកាស្ដីពីការនាំចេញរបស់កម្ពុជា។

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងរៀបចំស្ដង់ចំនួន ២៤៦ ស្ដង់ សម្រាប់ពាណិជ្ជករក្នុងស្រុក និងអន្តរជាតិ។

ក្រុមហ៊ុន អ្នកចែកចាយ និងអ្នកតំណាងនៃវិស័យឯកជន ដែលចូលរួមជាអ្នកតាំងពិព័រណ៍ នឹងមានឱកាសបង្ហាញផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម