Connect with us

ព័ត៌មានជាតិ

កម្ពុជា-ចិននឹងបន្តពង្រីកការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនឱ្យកាន់តែទូលំទលាយ​ ​

បានផុស

នៅ

ទេសាភិបាល ធនាគារជាតិនៃកម្ពុជាលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល បានស្នើដល់ភាគីចិនបន្តពង្រីកការតភ្ជាប់នៃការទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយបន្ថែមទៀតដើម្បីគាំទ្រដល់ការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងវិស័យទេចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងបែបនេះរបស់លោកស្រីបណ្ឌិត ជា សិរីធ្វើឡើងកាលពីថ្ងសទី៩​ ខែធ្នូនេះក្នុងជំនួបជាមួយលោកឯកអគ្គរដ្ឋទូត Wang Wenbin ​ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។

លោកស្រី ទេសាភិបាល បានមានប្រសាសន៍ថា ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការល្អលើវិស័យហិរញ្ញវត្ថុ ខណៈធនាគារជាតិនៃកម្ពុជា ជាមួយ ធនាគារកណ្តាលចិន គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុចិន និងក្រុមហ៊ុនចិនមួយចំនួន ព្រមទាំងបានលើកឡើងថា ដើម្បីជំរុញវិស័យពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ប្រព័ន្ធទូទាត់ឆ្លងដែនត្រូវបានតភ្ជាប់ ជាពិសេស ប្រតិបត្តិការទូទាត់ផ្ទាល់ដោយប្រើប្រាស់រូបិយវត្ថុជាតិនៃប្រទេសទាំងពីរ។

លោកស្រីបណ្ឌិត ទេសាភិបាលបានលើកឡើងថា៖«ក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ ទេសចរចិនអាចប្រើប្រាស់កម្មវិធីទូស័ព្ទដៃក្នុងការទូទាត់នៅកម្ពុជាតាមឃ្យូអរកូដ។

​ លោកស្រីបណ្ឌិតបានស្នើសុំការគាំទ្រពីភាគីចិនក្នុងការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនរបស់ចិន ដើម្បីបន្ថែមភាពងាយស្រួល និងផ្តល់ជាជម្រើសក្នុងការទូទាត់ឆ្លងដែន ដែលជាផ្នែកមួយក្នុងការទាក់ទាញវិនិយោគិន ការធ្វើធុរកិច្ច ពាណិជ្ជកម្ម និងទេសចរចិនផងដែរ។

លោកឯកអគ្គរដ្ឋទូត Wang Wenbin បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពដែកថែបនៃប្រទេសទាំងពីរលើគ្រប់វិស័យ ជាពិសេស កិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុដ៏ល្អរវាងប្រទេសទាំងពីរ។ លោកទ្រលើការបន្តការតភ្ជាប់ប្រព័ន្ធទូទាត់រវាងប្រទេសទាំងពីរ ដើម្បីសម្រួលដល់ការទូទាត់ឆ្លងដែន និងពង្រឹកទំហំពាណិជ្ជកម្ម ស្របតាមចក្ខុវិស័យរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

កាលពីថ្ងៃទី ២២ ខែវិច្ឆិកា នេះ ធនាគារចិន បានដាក់ឱ្យដំណើការនូវធនាគារទូទាត់ប្រាក់យ៉ន់(RMB Clearing Bank)​ ​ជាផ្លូវការនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍រវាងប្រជាជាតិទាំងពីរ។

លោកស្រី Zhong Jie ទីប្រឹក្សា​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍នៅក្នុងកម្មវិធីនោះ​ថា ប្រទេស​ចិន​នៅ​តែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​របស់​កម្ពុជា​រយៈពេល ១២ ឆ្នាំ​ជាប់​គ្នា។ យោងតាមស្ថិតិរបស់ចិន ពាណិជ្ជកម្មទ្វេភាគីពីខែមករា និងខែតុលាឆ្នាំនេះឈានដល់ ១៤,៤ ពាន់លានដុល្លារ កើនឡើង ១៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោកស្រី​បន្ត​ថា ការ​នាំ​ចូល​របស់​ប្រទេស​ចិន​ពី​ប្រទេស​កម្ពុជា​បាន​កើន​ឡើង ២០% ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ស្ថិតិ​កម្ពុជា​ក៏​បង្ហាញ​ដែរ​ថា ចិន​ជា​ប្រភព​វិនិយោគ​បរទេស​ធំ​បំផុត​របស់​កម្ពុជា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ចាប់ពីខែមករាដល់ខែតុលាឆ្នាំនេះ សហគ្រាសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគនៅកម្ពុជាដែលមានតម្លៃជិត៣ពាន់លានដុល្លាររួចទៅហើយ។

​លោកស្រីថា៖«ការបង្កើតនូវធនាគារទូទាត់ប្រាក់យ៉ន់នេះ នឹងជួយសម្រួលដល់ការប្រើប្រាស់ប្រាក់យ៉ន់សម្រាប់សហគ្រាស និងស្ថាប័នហិរញ្ញវត្ថុនៃប្រទេសទាំងពីរសម្រាប់ប្រតិបត្តិការឆ្លងព្រំដែន។ វា​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​មក​កម្ពុជា​កាន់​តែ​ច្រើន ហើយ​ដើរ​តួនាទី​ជា​វិជ្ជមាន​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម