ព័ត៌មានអន្ដរជាតិ
វៀតណាមកំណត់គោលដៅ GDP សម្រាប់មនុស្សម្នាក់ ៤ ៩០០ ដុល្លារ នៅឆ្នាំ ២០២៥
វៀតណាមបានកំណត់គោលដៅផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់មនុស្សម្នាក់ ចំនួន ៤ ៩០០ ដុល្លារអាមេរិក នៅឆ្នាំក្រោយ ដែលជាគោលដៅមួយក្នុងចំណោមគោលដៅសំខាន់ៗចំនួន ១៥ ដែលត្រូវបានដាក់ចេញក្នុងសេចក្ដីសម្រេចទទួលបានការអនុម័តពីរដ្ឋសភា។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

គោលដៅនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់វៀតណាម ក្នុងការពន្លឿនកំណើនសេដ្ឋកិច្ច និងការដោះស្រាយបញ្ហាប្រឈមជាប្រព័ន្ធ ដើម្បីសម្រេចបាននូវគោលបំណងនៃផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២១-២០២៥ របស់ខ្លួន។ បើតាមធនាគារពិភពលោក GDP សម្រាប់មនុស្សម្នាក់របស់វៀតណាម មានចំនួនជិត ២ ៥០០ ដុល្លារអាមេរិក នៅឆ្នាំ ២០២៣។
គោលបំណងសំខាន់សម្រាប់ឆ្នាំ ២០២៥ គឺការជំរុញកំណើនសេដ្ឋកិច្ច ខណៈធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងរក្សាតុល្យភាពក្នុងចំណោមសមាសធាតុសេដ្ឋកិច្ចសំខាន់ៗ។ រដ្ឋាភិបាលវៀតណាម ក៏កំពុងផ្តល់អាទិភាពដល់កំណែទម្រង់ក្នុងក្របខណ្ឌស្ថាប័ន ដោះស្រាយការរាំងស្ទះផ្លូវច្បាប់ និងនីតិវិធី និងជំរុញនវានុវត្តន៍ដើម្បីបង្កើតរបកគំហើញក្នុងការអភិវឌ្ឍផងដែរ។

វិធានការទាំងនេះ ត្រូវបានរៀបចំឡើងដើម្បីពង្រឹងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់វៀតណាម និងគាំទ្រដល់វឌ្ឍនភាពប្រកបដោយនិរន្តរភាព ក្នុងការប្រឈមមុខនឹងបញ្ហាប្រឈមសកល និងក្នុងតំបន់។ ក្នុងចំណោមគោលដៅឆ្នាំ ២០២៥ វៀតណាមមានបំណងធ្វើឱ្យ GDP របស់ខ្លួនកើនឡើងចន្លោះពី ៦,៥-៧,០ ភាគរយ ជាមួយនឹងគោលដៅប្រាថ្នាកាន់តែធំជាងនេះ ចន្លោះពី ៧,០-៧,៥ ភាគរយ។
គេមើលឃើញថា របៀបវារៈឆ្នាំ ២០២៥ ឆ្លុះបញ្ជាំងពីមហិច្ឆិតារបស់វៀតណាមក្នុងការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន ខណៈជំរុញកំណើនប្រកបដោយសមធម៌។ តាមរយៈការដោះស្រាយបញ្ហាប្រឈមជារចនាសម្ព័ន្ធ និងឥទ្ធិពលសមាហរណកម្មតំបន់ និងសកលលោក វៀតណាមមានគោលបំណងធានានូវជំហររបស់ខ្លួនជាសេដ្ឋកិច្ចដ៏សំខាន់មួយនៅអាស៊ីអាគ្នេយ៍៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា