Connect with us

ព័ត៌មានអន្ដរជាតិ

ថៃកត់ត្រាពីការធ្លាក់ចុះនៃ​ទំនិញគុណភាព​អន់​ៗ​ពី​ចិន ក្រោយអាជ្ញាធររឹតបន្តឹង​លំហូរទំនិញ​ថោកៗ​

បានផុស

នៅ

អ្នកនាំពាក្យរដ្ឋាភិបាលថៃ​ បាន​ឱ្យដឹងកាលពី​ថ្ងៃ​ចន្ទ​ថា​ ​ថៃបានកត់ត្រាពី​ការធ្លាក់ចុះ ២០ ភាគរយ​ នៃ​លំហូរ​ទំនិញ​គុណភាព​អន់ៗ​ដែល​ភាគច្រើនមកពីប្រទេសចិន ក្រោយ​អាជ្ញាធរ​បាន​ដាក់ចេញ​នូវ​​វិធានការ​ទប់ស្កាត់លំហូរទំនិញ​ថោកៗ​ពី​ចិន​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អាជីវកម្ម​ក្នុងស្រុករបស់ខ្លួន​។ នេះបើតាមការចុះ​ផ្សាយរបស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរដ្ឋាភិបាល អ្នកស្រី​ Sasikarn Wattanachan បាន​ប្រាប់រ៉យទ័រ​ថា បន្ទាប់ពីរឹតបន្តឹងបទប្បញ្ញត្តិ និងការត្រួតពិនិត្យកាលពីខែកក្កដា តម្លៃនៃការនាំចូលទំនិញដែលមានគុណភាពទាបៗរបស់ថៃ បានធ្លាក់ចុះយ៉ាងខ្លាំង។ លោកស្រី​បន្តថា​ ​វិធានការនានាត្រូវបានដាក់ចេញដើម្បីបង្ក្រាបលើទំនិញ​នាំចូល ដែលមិនស្របតាមស្តង់ដារក្នុងស្រុក ដោយផ្តោតលើទំនិញកសិកម្ម ទំនិញប្រើប្រាស់ និងឧស្សាហកម្ម។

គួរ​គូស​បញ្ជាក់ថា​ កំណើន​នៃ​ទំនិញថោកៗពីប្រទេសចិន បានបង្ក​ជា​ក្ដី​បារម្ភ​ពី​ភាគីពាក់ព័ន្ធ​ក្នុងស្រុក​ថៃ​ផ្សេង​ៗ ជា​ពិសេស​ក្រុម​អាជីវកម្មខ្នាតតូច និង​មធ្យម​​ ដោយថាវា​​រួមចំណែកដល់ការបិទរោងចក្រ និងការបាត់បង់ការងារមួយចំនួននៅថៃ​ ដែល​ជំរុញ​​ឱ្យ​មាន​ការ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ថៃ​​ចាត់​វិធានការ​។ ​

ក្រៅតែពីការរឹតបន្តឹង​ និង​ត្រួតពិនិត្យ​ ​អាជ្ញាធរ​ថៃបានចាប់ផ្តើមយកពន្ធអាករ​លើតម្លៃបន្ថែម (VAT) ៧ ភាគរយ​ នៅក្នុងខែកក្កដា សម្រាប់ទំនិញនាំចូល​ដែល​មាន​តម្លៃ​ក្រោម ១ ៥០០ បាត។ រហូត​មក​ដល់​ពេល​នេះ ក្រសួង​ហិរញ្ញវត្ថុ​និយាយ​ថា ​ខ្លួន​បាន​ប្រមូល​បាន​ចំនួន ៧០៧ លាន​បាត ​ពី​ទំនិញ​នាំចូលប្រភេទ​នេះ​។ មន្ត្រីគយជាន់ខ្ពស់ថៃ លោក Kitjaluck Srinuchsart បាននិយាយថា ពន្ធនេះហាក់ដូចជាមិនប៉ះពាល់ដល់អ្នកប្រើប្រាស់ទេ ដោយ​លំហូរ​នៃការ​នាំចូលនៅតែបន្ត​។

​យ៉ាង​ណា​មិញ​ នៅ​មាន​ការ​ត្អូញត្អែរ​ថា​ វិធានការ​របស់​រដ្ឋាភិបាល​បាន​ចេញ​យឺត​ពេល​។ នេះបើតាម​រ៉យទ័រ​។ ទោះ​បី​បែប​នេះ​ក៏ដោយ​ មន្ត្រីរដ្ឋាភិបាល​អ្នក​ស្រី Sasikarn បាននិយាយថា នឹងមានវិធានការបន្ថែមទៀត ដើម្បីគាំទ្រដល់អាជីវកម្មថៃ រួមទាំងតម្រូវឱ្យអាជីវកម្មអនឡាញបរទេស​ចុះ​បញ្ជី​ក្នុងប្រទេសថៃ និងចុះឈ្មោះបង់ពន្ធលើតម្លៃបន្ថែម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អត្ថាធិប្បាយ៥៥ នាទីutes មុន

បទវិភាគ៖ ផលប៉ះពាល់អវិជ្ជមានពីការបង្កកជំនួយអន្តរជាតិរបស់អាម៉េរិក និងការត្រៀមខ្លួនរបស់កម្ពុជាក្នុងការកាត់បន្ថយផលអវិជ្ជមាន

Cambodian Women League
កីឡា១ ម៉ោង មុន

ជ័យលាភីឯកត្តជន ក្រុម​ ​ក្នុង​លីគ​នារី​កម្ពុជា​២០២៤-២៥

Guo Jiakun
នយោបាយ២ ម៉ោង មុន

ប្រទេសចិនមិនអនុញ្ញាតឱ្យមានការប្រមាថណាមួយប៉ះពាល់ដល់មិត្តភាពជាមួយកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ និងមន្រ្តីផ្នែកព័ត៌មានជាង៣ពាន់នាក់ក្នុងខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ១២ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២១ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Voice Kids Cambodia

ព័ត៌មានជាតិ១២ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១៤ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម