Connect with us

សេដ្ឋកិច្ច

ពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានជិត $៥០ ពាន់លានរយៈពេល ១១ ខែ ឆ្នាំនេះ

បានផុស

នៅ

ការដោះដូរទំនិញអន្តរជាតិរបស់កម្ពុជា សម្រេចបាននូវទំហំទឹកប្រាក់ប្រមាណជាង ៤៩ ពាន់លានដុល្លារ ​ក្នុងរយៈពេល ១១ ខែ ​ឆ្នាំ ២០២៤នេះ កើនឡើង ១៧,៤% ធៀបនឹងរយៈពេលដូចគ្នាពីជាង ៤២,៥ ពាន់​លានដុល្លារនៅក្នុងឆ្នាំ ២០២៣។ នេះ​បើយោង​តាម​​ទិន្ន​​ន័យ​របស់អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE) ចេញផ្សាយនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យរបស់ GDCE បង្ហាញថា ការនាំចេញទំនិញ​របស់​កម្ពុជា ​​មានទំហំទឹកប្រាក់ ២៣,៩៣ ពាន់លានដុល្លារ កើនឡើង ១៦,៨% ចំណែកឯការនាំទំនិញចូល​មកវិញមាន​ទំហំ​ទឹកប្រាក់ ២៥,៩៤ ពាន់លានដុល្លារ កើន ១៧,៩%។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ប្រាប់កម្ពុជាថ្មីថា តម្រូវការទីផ្សារអន្តរជាតិដូចជាអាមេរិក និងទីផ្សារអឺរ៉ុបកើនឡើង ធ្វើឱ្យការនាំចេញរបស់​កម្ពុជា​មាន​កំណើន។

អ្នកឧកញ៉ា លី ឃុនថៃ៖ «ការនាំចេញផលិតផលស្បែកជើង និងវាយនភណ្ឌកើនឡើងប្រមាណ ២០ ភាគរយនៅក្នុងឆ្នាំ ២០២៤ ធៀបនឹងឆ្នាំមុន ខណៈការបញ្ជាទិញច្រើន រួមផ្សំនឹងសន្តិភាពនយោបាយនៅកម្ពុជា»។

អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ហុង វណ្ណៈ ​បានបញ្ជាក់ឱ្យដឹងថា កម្ពុជា អាចបំពេញតាមលក្ខខណ្ឌរបស់ប្រទេសដែលមានតម្រូវការ ហើយការបញ្ជាទិញពីកម្ពុជា ផ្ដោតលើទំនិញកាត់ដេរ សម្លៀកបំពាក់ និងសម្ភារធ្វើដំណើរ ដែលមានស្បែកជើងជាដើម សុទ្ធតែ​ជាទំនិញអាទិភាព ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា ដែលនាំទៅសហភាពអឺរ៉ុប និង​សហរដ្ឋ​អាមេរិក។

លោកបណ្ឌិត ហុង វណ្ណៈ បន្ថែមថា ការនាំចេញផលិតផលកសិកម្មក៏មានកំណើននៅឆ្នាំ ២០២៤ នេះ ខណៈកម្ពុជាមានកិច្ចព្រមព្រៀងទីផ្សារសេរីជាមួយបណ្ដាប្រទេសធំៗដែលជាដៃគូ ទាំងទ្វេភាគី និងពហុភាគី ក្នុងនោះមានប្រទេសចិន ដែល​​​​​ចិនបានទិញទំនិញកសិផលមួយ​ចំនួនពីកម្ពុជាដូចជា អង្ករ ស្វាយកែវរមៀត ចេកអំបូងលឿងជាដើម ខណៈការនាំចេញកសិផល​របស់កម្ពុជាទៅប្រទេសជិតខាងក៏មានកំណើន។

ទំនិញដែលកម្ពុជា នាំចេញទៅទីផ្សារអន្តរជាតិ រួមមាន សម្លៀកបំពាក់ ស្បែកជើង ម៉ាស៊ីន និង​ឧបករណ៍អគ្គិសនី វត្ថុធាតុធ្វើ​អំពីស្បែក បរិក្ខារធ្វើពីរោមសត្វ ធញ្ញជាតិ កៅស៊ូ និងផលិតផល​ធ្វើ​អំពី​កៅស៊ូ និងគ្រឿងសង្ហារឹមជាដើម៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម