Connect with us

ព័ត៌មានអន្ដរជាតិ

នាយក​រដ្ឋមន្ត្រី​ចិន​ប្តេជ្ញា​ «​ធ្វើគ្រប់យ៉ាង» ដើម្បី​ជំរុញ​តម្រូវការក្នុងស្រុក​ ចំពេលសេដ្ឋកិច្ចយឺតយ៉ាវ​

បានផុស

នៅ

នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង​ ​បានសន្យាថា ​រដ្ឋាភិបាល​ចិន​នឹងធ្វើអ្វីគ្រប់យ៉ាងតាម​ដែលអាចធ្វើទៅបាន ដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុក ក្នុងកិច្ចខិតខំប្រឹងប្រែង​ដើម្បី​ពង្រឹង​កំណើនសេដ្ឋកិច្ចរបស់ប្រទេស ដែល​កំពុងស្រពិច​ស្រពិល​។ នេះ​បើ​តាម​ការ​ស្រង់សម្ដីផ្សាយ​របស់​សារព័ត៌មាន​ Bloomberg។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេស​ចិននឹងពង្រឹង និងបង្កើនការអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ដើម្បីពង្រឹងសេដ្ឋកិច្ច។ លោក​ លី បាន​ថ្លែងបែប​នេះ​ កាល​ពី​ថ្ងៃ​ចន្ទ​ ក្នុងអំឡុងកិច្ចប្រជុំ​នៅ​ក្រុងប៉េកាំង​ជាមួយ​​ប្រធានអង្គការសេដ្ឋកិច្ចអន្តរជាតិចំនួន ១០​ រួម​ទាំងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក។

ការ​ប្ដេជ្ញា​របស់​លោក​ លី ធ្វើ​ឡើង​ចំពេល​ដែល​ចិន​ជួបប្រទះ​នឹង​ភាព​មិន​នឹងននៃ​សេដ្ឋកិច្ច ដោយសារ​តែកម្សោយ​នៃ​តម្រូវការ​ក្នុងស្រុក​ និង​បរិត្តផរណា ដែលធ្វើ​ឱ្យ​ប្រទេស​នេះ​ត្រូវ​ពឹង​ផ្អែក​ខ្លាំង​លើ​ការ​នាំចេញ​ដើម្បី​ជំរុញ​កំណើន​។ ​យ៉ាង​ណា​មិញ​ វិស័យ​នាំចេញ​រំពឹង​ថា​នឹង​រង​ហានិភ័យ​កាន់តែ​ខ្លាំង​ នៅពេល​ប្រធានាធិបតី​ជាប់​ឆ្នោត​របស់​សហរដ្ឋអាមេរិក​ លោក​ ដូណាល់ ត្រាំ​ ​គំរាម​ដាក់ពន្ធ​នាំចូល ១០ ភាគរយ​ ភ្លាមៗ លើ​ទំនិញ​ចិន​គ្រប់មុខ។

​លោក Liao Min អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេសចិន បានប្រាប់សន្និសីទសារព័ត៌មាន​កាលពីថ្ងៃចន្ទថា ប្រមុខនៃអង្គការអន្តរជាតិបានសម្តែងការព្រួយបារម្ភថា ការកាត់ផ្តាច់គ្នា​នឹងធ្វើឱ្យខូចសេដ្ឋកិច្ចពិភពលោក។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ មាន​ការ​ទទួល​ស្គាល់​ថា​ ​សេដ្ឋកិច្ចរបស់​ចិនបានធ្លាក់ចុះ​ ប៉ុន្តែ​មាន​ឱកាស​ជា​ច្រើន​ដើម្បី​​ដោះស្រាយរាល់ការព្រួយបារម្ភ តាម​រយៈគោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​។

គួរ​គូស​បញ្ជាក់​ថា​ មេដឹកនាំកំពូលៗចិន​ ​បានបង្ហាញពីការគាំទ្រ​លើ​ការ​ចេញ​វិធានការ​ជំរុញ​សេដ្ឋកិច្ច​សំខាន់​ៗ​នៅ​ឆ្នាំ​ក្រោយ​ ​តាម​រយៈ​ការ​ប្រើ​ប្រាស់ភាសាសេដ្ឋកិច្ច ដែល​មិន​ធ្លាប់ប្រើ​អស់រយៈពេល​ជាង​១​ទសវត្សរ៍មក​ហើយ​។ ការិយាល័យនយោបាយ​ ដឹកនាំដោយលោក​ប្រធានាធិបតី ​ស៊ី ជិនពីង​ បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងទទួលយកយុទ្ធសាស្រ្ត «ធូរល្មម» សម្រាប់គោលនយោបាយរូបិយវត្ថុនៅឆ្នាំក្រោយ ខណៈ​ប្តេជ្ញាថានឹង «សកម្មជាងមុន» ជាមួយនឹងគោលនយោបាយសារពើពន្ធ។ ក្រៅ​ពី​នេះ​ ការិយាល័យនយោបាយក៏បានសន្យាផងដែរ​ លើ​ការជំរុញការប្រើប្រាស់ ធ្វើឱ្យមានស្ថេរភាពលើអចលនទ្រព្យ និងទីផ្សារភាគហ៊ុន៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

សន្តិសុខសង្គម១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម