សេដ្ឋកិច្ច
សមាគមសណ្ឋាគារទទួលទិញស្វាយចន្ទី ២៥០ តោន ពីសហគ្រាសក្នុងស្រុក នៅឆ្នាំដំបូង
សមាគមស្វាយចន្ទីកម្ពុជាតំណាងឱ្យសហគ្រាសជាសមាជិកនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) ជាមួយសមាគមសណ្ឋាគារកម្ពុជា ក្នុងការទទួលទិញផលិតផលស្វាយចន្ទីពីសហគ្រាសក្នុងស្រុកដែលមានផលិតផលស្ដង់ដា។

នៅឆ្នាំទី១ សមាគមសណ្ឋាគារត្រូវការស្វាយចន្ទី ២៥០តោន ឆ្នាំទី២ត្រូវការ ២៦៥តោន និងឆ្នាំទី៣ ត្រូវការ ២៧៩តោន។ ក្នុងនោះសមាគមចុងភៅ និងសមាគមភោជនីយដ្ឋានក៏ត្រូវការគ្រាប់ចន្ទីកែច្នៃផងដែរ ខណៈសមាគមជោជនីយដ្ឋានក៏បានបញ្ជូនរតំណាងចូលរួម ដែលនឹងអាចមានការចុះអនុស្សារណៈរវាងសមាគមស្វាយចន្ទីកម្ពុជា និងសមាគមសណ្ឋាគារ ក្រោមការជួយជ្រោមជ្រែងពីក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញទីផ្សារគ្រាប់ចន្ទីកែច្នៃក្នុងស្រុក។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៤នេះថា៖ «ការប្រើប្រាស់ និងលក់ក្នុងស្រុកមានភាពងាយស្រួលជាងនាំចេញ ដូច្នេះយើងជំរុញការលក់ក្នុងស្រុកឱ្យបានល្អ ក្រសួងពាណិជ្ជកម្មបានជួយរកទីផ្សារក្នុងដូចជាការលក់នៅតាមអាកាសយានដ្ឋាន បន្ទាប់មកការលក់តាមម៉ាតនានា ហើយឥឡូវនេះចាប់ផ្ដើមលក់នៅតាមសណ្ឋាគារ និងភោជនីយដ្ឋានបន្ថែមទៀត ដូច្នេះធ្វើម៉េចជំរុញឱ្យការប្រើប្រាស់ និងលក់ស្វាយចន្ទីក្នុងស្រុកឱ្យអស់លទ្ធភាព យើងគិតទីផ្សារក្នុងស្រុកសំខាន់មុនពេលនាំចេញ»។

ក្រសួងពាណិជ្ជកម្មបានជ្រើសរើសសហគ្រាស២ ជាសមាជិកសមាគមស្វាយចន្ទីកម្ពុជា ដែលមានផលិតផលស្តង់ដា យកទៅដាក់លក់នៅ៧/១១ ក្នុងប្រទេសកម្ពុជា និងថៃ។
កន្លងមក សហគ្រាសជាសមាជិកសមាគមស្វាយចន្ទីកម្ពុជាមួយត្រូវបានជ្រើសរើសដាក់លក់ផលិតផលស្វាយចន្ទីកែច្នៃនៅ ៧/១១ រួចហើយ។
យោងតាមសមាគមស្វាយចន្ទីកម្ពុជា គិតត្រឹមរយៈពេល ១០ ខែ (មករា-តុលា) ឆ្នាំ ២០២៤ កម្ពុជាផលិតស្វាយចន្ទីបានចំនួន ៨៤ ម៉ឺនតោន កើនឡើង ២៦% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣ ក្នុងនោះកម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅកាន់ទីផ្សារវៀតណាម បានជាង ៧៩ ម៉ឺនតោន កើនឡើង ៣១% គិតជាទឹកប្រាក់ ១ ពាន់ ១០០ លានដុល្លារ កើនឡើង៩%៕

អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម១៣ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល