Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំឥណ្ឌូណេស៊ីជំរុញការស្តុកស្បៀងតាមភូមិ ដើម្បីគ្រប់គ្រងអតិផរណា

បានផុស

នៅ

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto) បាននិយាយថា ការ​មាន​ស្បៀង​អាហារ​ផ្គត់​ផ្គង់​ខ្លួន​ឯង​គ្រប់​គ្រាន់​ ​គឺជាយុទ្ធសាស្រ្ត​ស្នូល​ ដើម្បី​គ្រប់គ្រងអតិផរណានៅក្នុងប្រទេសឥណ្ឌូណេស៊ី​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត Jakarta Globe។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​លើក​ឡើង​នេះ​ ធ្វើ​ឡើង​​ក្នុងកិច្ចប្រជុំ​ស្តីពីការគ្រប់គ្រងអតិផរណានៅក្រសួងកិច្ចការផ្ទៃក្នុង កាលពីថ្ងៃចន្ទ ​ដោយ​លោក លោក ប្រាបូវូ បាន​សង្កត់ធ្ងន់ផងដែរ​ថា សន្តិសុខស្បៀងគួរតែពង្រីកដល់ថ្នាក់​ក្រោម​ស្រុក​ ដោយ​ហៅវា​ថា​ជា​យុទ្ធសាស្រ្ត​រយៈពេល​វែង​។ លោក​ថ្លែង​យ៉ាងដូច្នេះថា៖ ​«ភាពគ្រប់គ្រាន់ដោយខ្លួនឯង គឺជាគន្លឹះ។ គ្រប់ភូមិទាំងអស់ គួរតែមានកន្លែងស្តុក​ស្បៀង​អាហារ​ផ្ទាល់ខ្លួន»។ ​

លោក ប្រាបូវូ ក៏បានទទួលស្គាល់ផងដែរ​ ពី​ភាពជោគជ័យរបស់ប្រទេសក្នុងការរក្សាអតិផរណាជាតិឱ្យនៅខាងក្រោម ៣ ភាគរយ ទោះបី​ជា​សេដ្ឋកិច្ច​សកល​ស្ថិត​នៅ​ក្នុងភាព​មិន​ប្រាកដប្រជា​ក៏ដោយ​។ ​លោក​និយាយ​ថា​៖ «យើងគួរតែអរគុណដែលអត្រាអតិផរណារបស់យើងទាបជាង ៣ ភាគរយ​។ វាគឺជាស្នាដៃមួយ»។

កាល​ពី​ខែ​វិច្ឆិកា​ ឥណ្ឌូណេស៊ី​បាន​កត់ត្រា​ពី​អតិរផណា​ត្រឹម​ ១,៥៥ ភាគរយ​ ក្នុង​​អត្រា​ប្រចាំ​ឆ្នាំ​ ដែល​ទាប​ជាង​គោលដៅ​របស់​រដ្ឋាភិបាល​ ២,៥ ភាគរយ​។

​ដាច់ដោយឡែកពីគ្នា អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Bima Arya Sugiarto បានគូសបញ្ជាក់អំពីយុទ្ធសាស្ត្ររបស់ក្រសួង ដើម្បីគាំទ្រដល់គោលដៅរបស់​លោក ប្រាបូវូ ក្នុងការសម្រេចបាននូវភាពគ្រប់គ្រាន់ដោយខ្លួន​ឯង​នៃស្បៀង​អាហារ នៅកម្រិតតំបន់។ លោក Bima បានពន្យល់ថា ក្រសួងកំពុងសម្របសម្រួលជាមួយ​រដ្ឋបាល​មូលដ្ឋាន​ ដើម្បីបែងចែកថវិកាសម្រាប់កម្មវិធីកសិកម្ម ការអភិវឌ្ឍន៍ដី និងប្រព័ន្ធធារាសាស្រ្ត ដើម្បីធានាសន្តិសុខស្បៀង។

ជាមួយ​គ្នា​នោះ ប្រធានផ្នែកកិច្ចការ​ស្បៀង​ឥណ្ឌូណេស៊ី​ លោក​ Zulkifli Hasan បានគូសបញ្ជាក់ពីគោលដៅសន្តិសុខស្បៀងរបស់ប្រទេស​សម្រាប់ឆ្នាំ ២០២៥ ដែលរួមមានការបញ្ឈប់ការនាំចូលទំនិញម្ហូបអាហារសំខាន់ៗដូចជាអង្ករ ស្ករ អំបិល និងពោតសម្រាប់ចំណីសត្វជាដើម​។

នៅឆ្នាំ ២០២៥ ​ឥណ្ឌូណេស៊ីគ្រោងនឹងបំពេញតម្រូវការក្នុងស្រុកសម្រាប់ទំនិញទាំងនេះ តាមរយៈផលិតកម្មក្នុងស្រុក។ គោលដៅនោះ រួមមានការផលិតស្ករក្នុងស្រុកចំនួន ២,៦ លាន​តោន​ ​អំបិលប្រើប្រាស់ ២,២៥ លាន​តោន​ និងពោត​ ១៦,៦៨ លាន​តោន​។ ​ចំណែក​ឯ​ផលិតកម្មអង្ករក្នុងស្រុកវិញ ​រំពឹង​ថា​នឹងឈានដល់ ៣២ លានតោន លើសពីតម្រូវការជាតិប្រហែល ៣១ លានតោន ​ដោយ​ធានាបាននូវភាពគ្រប់គ្រាន់ដោយខ្លួនឯងរបស់​ឥណ្ឌូណេស៊ី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១៦ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម