សេដ្ឋកិច្ច
គម្រោងសាងសង់វារីអគ្គិសនី នៅខេត្តកោះកុងអានុភាព ១៧០ មេហ្កាវាត់ រំពឹងផ្ដល់ថាមពលស្អាតនៅរយៈពេល ៣ ឆ្នាំខាងមុខ
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលនៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២៤ បានចូលរួមពិធីបិទស្ទឹងវាលថ្មកំបុត និងឫស្សីជ្រុំកណ្តាល ដើម្បីសាងសង់វារីអគ្គិសនីដែលមានអនុភាព១៧០មេហ្កាវាត់នៅខេត្តកោះកុង ដោយក្តីរំពឹងថា គម្រោងថាមពលស្អាតនេះនឹងផ្តល់អគ្គិសនីដល់បណ្តាញអគ្គិសនីជាតិនៅឆ្នាំ២០២៧ខាងមុខ។

លោក កែវ រតនៈ ថ្លែងថា កម្ពុជាប្តេជ្ញាបង្កើតថាមពលស្អាតឱ្យបានយ៉ាងតិច៧០%នៅឆ្នាំ២០៣០ ដែលជាអត្រាខ្ពស់សម្រាប់ទប់ស្កាត់ការប្រើប្រាស់ប្រភពដូចជាធ្យូងថ្ម និងប្រេង ហើយថាមពលបៃតងក៏នឹងបន្តជួយទាក់ទាញការវិយោគពីក្រៅប្រទេសមកកម្ពុជាបន្ថែមទៀតដែរ។
គម្រោងសាងសង់វារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល និងគម្រោងសាងសង់វារីអគ្គិសនីវាលថ្មកំបុតរបស់ក្រុមហ៊ុនKHMER ELECTRICAL POWER CO., LTD នៅស្រុកថ្មបាំង ខេត្តកោះកុង ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងទំហំទុនវិនិយោគប្រមាណ ៤៤៧,៥ លានដុល្លារ កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងនោះគម្រោងសាងសង់វារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល មានអានុភាព ៧០មេហ្កាវាត់ នៅស្រុកមណ្ឌលសីមា និងគម្រោងសាងសង់វារីអគ្គិសនីវាលថ្មកំបុត អានុភាព ១០០មេហ្កាវាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង តាមរូបភាពសាងសង់, អាជីវកម្ម, និងផ្ទេរ (BOT) ដែលអាចបង្កើតការងារបានចំនួន ២៣០កន្លែង៕




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ