ព័ត៌មានអន្ដរជាតិ
តម្លៃមាសលើទីផ្សារអន្តរជាតិ កើនជាង១ភាគរយ កាលពីថ្ងៃចន្ទ
តម្លៃមាសជួញដូរលើទីផ្សារអន្តរជាតិ បានកើនឡើងជាង១ភាគរយ សម្រាប់ការជួញដូរកាលពីថ្ងៃចន្ទ ដោយសារតែធនាគារកណ្ដាលចិនចាប់ផ្ដើមទិញឡើងវិញ ការដួលរលំនៃរដ្ឋាភិបាលស៊ីរី និងការរំពឹងដែលថាធនាគារកណ្ដាលអាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃមាសដុំ បានកើនឡើង ១,១ ភាគរយ ដោយជួញដូរនៅតម្លៃ ២ ៦៦២,៩៨ ដុល្លារ/អោន ខណៈតម្លៃមាសនាពេលអនាគតរបស់អាមេរិក បានបញ្ចប់ការជួញដូរខ្ពស់ជាង ១ ភាគរយ នៅតម្លៃ ២ ៦៨៥,៥ ដុល្លារ/អោន។
កំណើនតម្លៃនេះ កើតឡើងក្រោយធនគារកណ្ដាលរបស់ចិន ដែលជាប្រទេសទិញមាសច្រើនបំផុតមួយរបស់ពិភពលោក ប្រកាសពីចាប់ផ្ដើមទិញមាសឡើងវិញ ក្រោយផ្អាកអស់រយៈពេល៦ខែរួចមក។ អ្នកវិភាគលើកឡើងថា ការប្រកាសនេះធ្វើឱ្យទីផ្សារមាសសង្ឈឹមថា ធនាគារកណ្ដាលនៃប្រទេសផ្សេងៗទៀតនឹងបោះជំហានតាម។

ជាមួយគ្នានោះ វាក៏ពាក់ព័ន្ធផងដែរទៅនឹងការផ្ដួលរំលំរដ្ឋាភិបាលស៊ីរី ដែលធ្វើឱ្យជម្លោះនៅមជ្ឈិមបូព៌ាបន្តស្ថិតក្នុងភាពស្រពិចស្រពិលនៃការឆ្ពោះទៅរកសន្តិភាព ដែលវានឹងជួយជំរុញតម្រូវការមាស។
បន្ថែមពីនេះផងដែរ ពាណិជ្ជករកំពុងរំពឹងទុកថា ធនាគារកណ្ដាលអាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់ ២៥ ភាគរយ បន្ថែមទៀត។ នេះបើយោងតាមរ៉យទ័រ។
រាប់តាំងពីដើមឆ្នាំមក តម្លៃមាសបានកើនឡើងជិត ២៩ ភាគរយ ទោះបីជាធ្លាក់ចុះប្រហែល៥ភាគរយ ក្រោយលោក ដូណាល់ ត្រាំ ជាប់ឆ្នោតប្រធានាធិបតីអាមេរិកជាថ្មីក៏ដោយ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ