ព័ត៌មានអន្ដរជាតិ
វៀតណាមស្នើឱ្យក្រុមហ៊ុនចិនយក្សៗ ចូលរួមក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក
នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ឈិញ កាលពីថ្ងៃចន្ទ បានជំរុញក្រុមហ៊ុនសាងសង់ China Pacific Construction Group (CPCG) និងក្រុមហ៊ុនសំណង់យក្សៗរបស់ចិនផ្សេងទៀត ឱ្យសិក្សា និងចូលរួមក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Investor។

ការអំពាវនាវរបស់លោក ឈិញ ធ្វើឱ្យក្នុងអំឡុងជំនួបនៅទីក្រុងហាណូយ ជាមួយគណៈប្រតិភូក្រុមហ៊ុនសំណង់ធំៗមកពីប្រទេសចិនចំនួន១៨ និងចំពេលដែលគេមើលឃើញថា រដ្ឋាភិបាលវៀតណាមពង្រឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងគោលបំណងជំរុញវិស័យដឹកជញ្ញូន ដែលជាប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ។ ក្នុងសំណើដដែលទៅក្រុមហ៊ុនចិន លោក ឈិញ បានលើកឡើងពីគម្រោងផ្សេងៗពាក់ព័ន្ធនឹងក្រុងហាណូយ ក៏ដូចជាក្រុងហូជីមិញ ដែលជាក្រុងកំពូលៗរបស់ប្រទេស។
លោកនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ទៀតថា ការវិនិយោគរបស់សហគ្រាសចិននៅវៀតណាម នឹងពង្រឹងទំនាក់ទំនងទ្វេភាគី ស្របតាមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ តាមរយៈនេះ វៀតណាមស្វាគមចំពោះការវិនិយោគរបស់ចិនលើវិស័យសំខាន់ៗ ដែលរួមមាន ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នវានុវត្តន៍ បញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យាខ្លោដ កំណើនសេដ្ឋកិច្ចបៃតង ថាមពលកកើតឡើងវិញ និងអ៊ិនធឺណិតនៃវត្ថុ (IoT)។

លោក ឈិញ បានសង្កត់ធ្ងន់ថា ការទាក់ទាញការវិនិយោគពីបរទេស និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូន គឺជាផ្លូវគន្លឹះសម្រាប់វៀតណាមក្នុងការបន្តកំណើនសេដ្ឋកិច្ចរបស់ប្រទេស។
គួរគូសបញ្ជាក់ថា សិង្ហបុរីគឺជាអ្នកវិនិយោគបរទេសធំជាងគេនៅវៀតណាមបើគិតពីដើមដើមទុនដែលបានចុះបញ្ជីចន្លោះ ពីខែមករា ដល់ខែវិច្ឆិកា ខណៈចិនឈរនៅមុខគេលើគម្រោងថ្មីៗពីបរទេស៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ