ព័ត៌មានអន្ដរជាតិ
ធនាគារពិភពលោក៖ សេដ្ឋកិច្ចមីយ៉ាន់ម៉ានឹងធ្លាក់ចុះ ១ ភាគរយ គួបផ្សំដោយទឹកជំនន់ និងជម្លោះ
ធនាគារពិភពលោកបានចេញការព្យាករនៅថ្ងៃពុធនេះថា សេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ានឹងធ្លាក់ចុះ ១ ភាគរយ ក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្ន ដោយសារតែទឹកជំនន់យ៉ាងធ្ងន់ធ្ងរ គួបផ្សំនឹងបញ្ហាប្រឈមផ្សេងៗ ជាពិសេសជម្លោះប្រដាប់អាវុធផ្ទៃក្នុង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការព្យាករថ្មី ផ្ទុយស្រឡះនឹងការព្យាករកាលពីខែមិថុនា ដែលធនាគារពិភពលោករំពឹងថា សេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ានឹងកើនឡើង ១ ភាគរយ ក្នុងអំឡុងឆ្នាំសារពើពន្ធបច្ចុប្បន្នដែលបញ្ចប់នៅខែមីនា ឆ្នាំ ២០២៥ ប៉ុន្តែបានព្រមានពីការកើនឡើងនៃភាពក្រីក្រ និងអំពើហិង្សា កាលនោះ។
ធនាគារពិភពលោក បាននិយាយក្នុងរបាយការណ៍របស់ខ្លួនថា ភាពតានតឹងខ្ពស់នៃជម្លោះប្រដាប់អាវុធដែលបន្តប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិត និងជីវភាពរស់នៅ រំខានដល់ផលិតកម្ម និងសង្វាក់ផ្គត់ផ្គង់ និងបង្កើនភាពមិនច្បាស់លាស់ជុំវិញទស្សនវិស័យសេដ្ឋកិច្ច។

ធនាគារបានលើកឡើងបន្តថា វិស័យជាច្រើននៃសេដ្ឋកិច្ចកំពុងជួបការលំបាក ហើយផលិតកម្មកសិកម្មទំនងជានឹងធ្លាក់ចុះ ដោយសារតែព្យុះទីហ្វុងយ៉ាកជី ដែលបានវាយប្រហារកាលពីខែកញ្ញា និងបណ្តាលឱ្យមានទឹកជំនន់ធ្ងន់ធ្ងរតាមតំបន់ជាច្រើននៃប្រទេស។ «វិស័យផលិតកម្ម និងសេវាកម្ម ត្រូវបានព្យាករថានឹងធ្លាក់ចុះតិចតួច ដោយសារកង្វះខាតវត្ថុធាតុដើម អគ្គិសនី កម្សោយនៃតម្រូវការក្នុងស្រុក និងផលប៉ះពាល់ជាបន្តបន្ទាប់នៃជម្លោះ និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច»។
ជាមួយគ្នានោះ ធនាគារពិភពលោកបាននិយាយថា ប្រហែល ២៥ ភាគរយ នៃចំនួនប្រជាជនមីយ៉ាន់ម៉ា កំពុងជួបប្រទះនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរដោយសារតែអតិផរណា និងកង្វះការផ្គត់ផ្គង់ដែលកាន់តែធ្ងន់ធ្ងរឡើងដោយសង្រ្គាម។អតិផរណាប្រទេសនេះ រំពឹងថានឹងនៅតែមានឈរលើអត្រាមធ្យមប្រចាំឆ្នាំ ២៦ ភាគរយ ទាបជាងអត្រា ២៧,៥ ភាគរយ ក្នុងឆ្នាំសារពើពន្ធ ២០២៣-២៤។
គួរគូសបញ្ជាក់ថា មីយ៉ាន់ម៉ាបានធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិលរាប់តាំងពីរដ្ឋាប្រហារឆ្នាំ ២០២១ ដោយសម្លាប់មនុស្សអស់រាប់ពាន់នាក់។ ជម្លោះបន្តអូសបន្លាយ រវាងក្រុមតស៊ូប្រដាប់អាវុធ និងកងកម្លាំងរបស់រដ្ឋាភិបាលដែលគ្រប់គ្រងដោយយោធា៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត