Connect with us

ព័ត៌មានជាតិ

ផែ​ស្វយ័ត​ភ្នំពេញរកចំណូលបានជាង៣៧លានដុល្លារ​ក្នុងរយៈ ពេល១១ខែ ឆ្នាំ២០២៤

បានផុស

នៅ

ប្រាក់​ចំណូល​សរុប​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ (PPAP) ដែល​ជា​ក្រុមហ៊ុន​ចុះ​បញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា (CSX) សម្រេចបានជាង៣៧,៤៨លានដុល្លារ​ក្នុងឆ្នាំ២០២៤ កើនឡោះង១៩ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ឆ្លុះបញ្ចាំងអំពីកំណើនសកម្មភាពទំនិញឆ្លងកាត់ផែ។ បើ​យោង​តាម​សេចក្តី​ប្រកាស​របស់ PPAP​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​មិន​បាន​ធ្វើ​សវនកម្ម ដែល PPAP ផ្ញើ​ទៅ​ផ្សារ​មូលបត្រ​កម្ពុជា​កាល​ពី​ម្សិលមិញ ​ក្នុងរយៈពេល១១ខែ ​​ចំណូល​ពី​ប្រតិបត្តិការ​ផែ (Port Operation) ដែល​មាន​ចំនួនជាង​៣១លានដុល្លារ កើន​ឡើង ១៩ភាគរយ​ពី​ចំនួន ជាង២៦ លានដុល្លារ កាល​ពីរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣។​ ចំណូល​ពី​អាជ្ញាធរ​ផែ (Port Authority) មាន​ចំនួនជាង ៥,២៣១ លានដុល្លារ កើនឡើង២០ភាគរយ ពី​ចំនួន ជាង ៤,៣៥៤ លានដុល្លារ និងចំណូល​ពី​សេវាកម្ម​ផ្សេងៗ (Other Services) មាន​ចំនួនជាង១លាន ដុល្លារ ថយពី​១ ភាគរយ ពី​ចំនួនជាង ១,១ដុល្លារ ​។

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា (CLA) ធ្លាប់​ប្រាប់​កម្ពុជាថ្មី​ថា​​ ចាប់​តាំង​ពី​មាន​ការ​ផ្ទុះ​រាលដាល​ជំងឺ​កូវីដ ១៩ ថមថយ និងទោះបីជាការបន្តឡើងកំដៅនៃបញ្ហាភូមិសាស្រ្តនយោបាយ  ការ​ដឹក​ជញ្ជូន​លើ​គ្រប់​មធ្យោបាយមានសភាព​ដូច​មុន​បន្តិច ដោយសារតែស្ថានភាពសេដ្ឋកិច្ចសកលនិងក្នុងតំបន់ហាក់ល្អប្រសើរ។ ការ​រក្សា​បាន​នូវ​ភាព​វិជ្ជមាន​ទោះ​ក្នុង​កម្រិត​ទាប ក៏​ជា​រឿង​ល្អ​ផង​ដែរ​នៅ​ក្នុង​ដំណាក់កាល​នេះ។

លោក​ថ្លែង​ថា៖​«យើងសង្កេតឃើញថាក្រោយពីបញ្ហាកូវិដ១៩ មក យើងនៅតែបន្តជួបប្រទះបញ្ហាប្រឈមមួយចំនូនពីខាងក្រៅពាក់ព័ន្ធនឹងរឿងសង្រ្គាមរុស៊្សីនិងអ៊ុយក្រែន ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចសកលនិងក្នុងតំបន់មានភាពល្អប្រសើរបន្តិចជាហេតុអំណោយផលខ្លះៗដល់​​វិស័យ​ដឹក​ជញ្ជូន​ទំនិញ។ ជាមួយគ្នានេះដែរ យើងក៏ឃើញថាការនាំចេញនិងនាំចូលរបស់យើងក៏មានកំណើនផងដែរ»។

PPAP បានប៉ាន់ស្មានថា ក្នុងរយៈពេល១២ខែនៃឆ្នាំ ២០២៤ កំពង់ផែ​ស្វយ័ត​ភ្នំពេញ រក​ចំណូល​សរុប​បានជាង​៤២,៦៨លានដុល្លារ​ក្នុងឆ្នាំ២០២៤ ខណៈផែក៏បានចំណាយសរុបជាង ២៧លានដុល្លារ។ ជាមួយគ្នានេះដែរការប៉ាន់ស្មានអំពីចំណេញមុនបង់ពន្ធមានចំនួនជាង១៥លានដុល្លារ; ពន្ធលើប្រាក់ចំណេញសម្រេចបាន ៣,៥លានដុល្លារ ខណៈប្រាក់ចំណេញសុទ្ធសម្រេចបានជាង ១១,​៧ លានដុល្លារ។​

ការដោះដូរទំនិញអន្តរជាតិរបស់កម្ពុជា សម្រេចបាននូវទំហំទឹកប្រាក់ប្រមាណជាង ៤៩ ពាន់លានដុល្លារ ​ក្នុងរយៈពេល ១១ ខែ ​ឆ្នាំ ២០២៤នេះ កើនឡើង ១៧,៤% ធៀបនឹងរយៈពេលដូចគ្នាពីជាង ៤២,៥ ពាន់​លានដុល្លារនៅក្នុងឆ្នាំ ២០២៣។ នេះ​បើយោង​តាម​​ទិន្ន​​ន័យ​របស់អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE) ចេញផ្សាយនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៤។

ទិន្នន័យរបស់ GDCE បង្ហាញថា ការនាំចេញទំនិញ​របស់​កម្ពុជា ​​មានទំហំទឹកប្រាក់ ២៣,៩៣ ពាន់លានដុល្លារ កើនឡើង ១៦,៨% ចំណែកឯការនាំទំនិញចូល​មកវិញមាន​ទំហំ​ទឹកប្រាក់ ២៥,៩៤ ពាន់លានដុល្លារ កើន ១៧,៩%៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៥៧ នាទីutes មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មវិធី “ប្រយោគ​បុរាណចិន​ដែល​លោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) នឹង​ចាក់ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយធំៗ​នៅ​កម្ពុជា

សន្តិសុខសង្គម២ ម៉ោង មុន

ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​ឆែកឆេរ​ទីតាំង​ផលិត​ស្រា​ក្លែងក្លាយ​មួយ​កន្លែង​ដក​ហូត​ស្រា​ល្បី​ៗជាង១០ប្រភេទ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​យោធា​មីយ៉ាន់ម៉ា​​បាញ់​ប្រហារតាមអាកាស​សម្លាប់មនុស្ស២៦នាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

Apple ដឹកជញ្ជូន​ iPhone តាមយន្តហោះ ៦០០ តោន ពីឥណ្ឌាទៅអាមេរិក

សន្តិសុខសង្គម៥៧ នាទីutes មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

Sokha Hotels

ព័ត៌មានពេញនិយម