Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃកាហ្វេនាំចេញវៀតណាម​ ត្រូវប៉ាន់ឆ្នាំនេះ ដោយ​កើនជាង​ ៥០​ ភាគរយ ជាមធ្យម

បានផុស

នៅ

តម្លៃកាហ្វេនាំចេញ​របស់​វៀតណាម​ ត្រូវប៉ាន់នៅ​ឆ្នាំ​នេះ​ ដោយ​បាន​កើន​ឡើង​ជាមធ្យម​ជាង​ ៥០ ភាគរយ​ ​ដែល​អាច​ឱ្យ​តម្លៃ​នាំចេញ​សរុប​កើន​ដល់​ ៥ ប៊ីលាន​ដុល្លារ​ ជា​លើក​ដំបូង​ក្នុងកំណត់​ត្រា។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Viet Nam News។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុប្រធានសមាគមកាហ្វេ និងកាកាវវៀតណាម (VICOFA) លោក Đỗ Hà Nam ​បានចាត់ទុកឆ្នាំ ២០២៤ ថា​ជាឆ្នាំពិសេសសម្រាប់ឧស្សាហកម្មកាហ្វេ ដោយសារតម្លៃកាហ្វេវៀតណាមបានឡើងដល់កម្រិតខ្ពស់បំផុតនៅលើពិភពលោកជាលើកដំបូង។ តម្លៃនាំចេញ​នៃ​កាហ្វេប្រភេទ​រូប៊ូស្តា (Robusta) ដែល​រួម​ចំណែក​ ៩៧ ភាគរយ​ នៃទិន្នផលកាហ្វេ​របស់វៀតណាម គឺខ្ពស់ជាងតម្លៃកាហ្វេ​អារ៉ាប៊ីកា ដែល​នេះ​មិនធ្លាប់មានពីមុនមកទេ​។

ចាប់តាំងពីដើមឆ្នាំមក តម្លៃនាំចេញកាហ្វេវៀតណាម បានកើនឡើងជាបន្តបន្ទាប់។ នៅខែមករា តម្លៃនេះ​មាន​ត្រឹម​តែជាង ៣ ០០០​ ដុល្លារ​/តោន​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ខែ​តុលា វា​បាន​ហក់​ឡើងដល់​ ៥ ៨៥៥ ដុល្លារ​/តោន​ ដោយ​កើន​ឡើង​ជាង​ ៩០ ភាគរយ​ ក្នុងរយៈពេល​ត្រឹម​ ១០ ខែ​។

យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម​ ​តម្លៃនាំចេញក្នុងអំឡុងពេល ១១ ខែ​ ដើម​ឆ្នាំនេះ​ ​ជាមធ្យមគឺ ៤ ០៣៧ ដុល្លារ​/តោន ដោយ​កើន​ឡើង​ប្រមាណ​ ៥៦,៩ ភាគរយ​ ក្នុង​រយៈពេល​ដូចគ្នា​កាល​ពីឆ្នាំមុន​។ ​

ចន្លោះពីខែមករា ដល់ខែវិច្ឆិកា វៀតណាម​បាននាំចេញកាហ្វេជិត ១,២ លាន​តោន ​ជាមួយ​នឹង​ប្រាក់ចំណូលចំនួន ៤,៨៤ ប៊ីលាន​ដុល្លារ​។ ​ចំនួន​នេះ​បង្ហាញ​ថា​ បរិមាណ​នៃការ​នាំចេញ​បាន​ធ្លាក់ចុះ​ ១៥,៤ ភាគរយ​ ប៉ុន្តែ​តម្លៃ​បាន​កើន​ឡើង​រហូតដល់ ៣២,៨ ភាគរយ​។ ​

​បើ​តាម​អ្នក​ជំនាញ​វៀតណាម​ កំណើន​នៃ​តម្លៃ​កាហ្វេ​វៀតណាម បណ្ដាល​មក​ពី​កំណើន​នៃ​តម្រូវ​ការ​ចំពេល​ដែល​ការ​ផ្គត់​ផ្គង់​ធ្លាក់ចុះ​ ជាពិសេស​ពីប្រទេស​នាំចេញ​កំពូលៗរួមមាន​ វៀតណាម​ និង​ប្រេស៊ីល ដោយសារ​តែ​បញ្ហា​អាកាសធាតុ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម