ព័ត៌មានអន្ដរជាតិ
បង្គាថៃជួបបញ្ហា ដោយជំងឺ និងតម្លៃទាប
សមាគមបង្គានៃប្រទេសថៃ បានឱ្យដឹងថា ផលិតកម្មបង្គាក្នុងស្រុករំពឹងថានឹងធ្លាក់ចុះ ៤ ភាគរយ នៅឆ្នាំនេះ ធៀបនឹងឆ្នាំមុន ដោយសារតែការផ្ទុះបែកនៃជំងឺ និងការធ្លាក់ចុះនៃតម្លៃ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ប្រធានសមាគម លោក Ekapoj Yodpinit បាននិយាយថា ផលិតកម្មបង្គាសរុបនៅឆ្នាំ ២០២៤ ត្រូវបានព្យាករថានឹងធ្លាក់ចុះមកនៅត្រឹម ២៧០ ០០០ តោន ធៀបនឹង ២៨០ ០០០ តោន កាលពីឆ្នាំមុន។ ការធ្លាក់ចុះនេះ បណ្តាលមកពីការផ្ទុះបែកជំងឺ និងបញ្ហាធាតុអាកាស ដែលប៉ះពាល់ដល់គុណភាពកូនបង្គា និងលក្ខខណ្ឌនៃការចិញ្ចឹម។ ជាមួយគ្នានោះ ការធ្លាក់ចុះនៃតម្លៃ ក៏រួមចំណែកធ្វើឱ្យកសិករផ្អាកវដ្តចិញ្ចឹមថ្មីរបស់ខ្លួនផងដែរ។
ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ ក្រសួងកសិកម្មថៃ បានផ្តល់អាទិភាពក្នុងការដោះស្រាយបញ្ហាបង្គាសមុទ្រ ដោយបញ្ជូលវាជាផ្នែកមួយនៃរបៀបវារៈជាតិ។
កង្វល់ដ៏ចម្បងមួយនោះគឺ ការបន្តនៃការរីករាលដាលនៃជំងឺងាប់លឿន ឬ Early mortality syndrome (EMS) ដែលវាគឺជាបន្ទុកកសិករថៃ អស់រយៈពេល ១១ ឆ្នាំ មកហើយ។

បើតាម លោក Ekapoj ឧស្សាហកម្មបង្គាថៃ បានជំរុញឱ្យរដ្ឋាភិបាលអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយបញ្ហាជំងឺនេះក្នុងរយៈពេល៣ឆ្នាំ។ ប្រសិនបើជោគជ័យ វាអាចជួយកសិករឱ្យសម្រេចបាននូវគោលដៅផលិតកម្ម និងនាំមកវិញនូវបង្គាដែលមានគុណភាពខ្ពស់ដល់ទីផ្សារ។
គួរគូសបញ្ជាក់ថា ផលិតកម្មបង្គាសកល រំពឹងថានឹងមានចំនួន ៥ ០៤ លានតោន នៅឆ្នាំនេះ ដោយធ្លាក់ចុះ ៤ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ ខណៈប្រទេសផលិតធំៗដូចជា ចិន អេក្វាឌ័រ ឥណ្ឌា និងវៀតណាម ក៏បានរាយការណ៍ពីការធ្លាក់ចុះនៃទិន្នផលផងដែរ។
ចន្លោះពីខែមករា ដល់ខែតុលា ថៃបាននាំចេញបង្គាចំនួន ១០៩ ០៤៨ តោន ក្នុងតម្លៃ ៣៤ ប៊ីលានបាត ដោយធ្លាក់ចុះ ១ ភាគរយ គិតជាបរិមាណ និង ៦ ភាគរយ គិតជាតម្លៃ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី