សេដ្ឋកិច្ច
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
កសិដ្ឋានចិញ្ចឹមគោយកសាច់ RPRU ស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង គ្រោងទិញគោពីប្រជាកសិករពីគ្រប់តំបន់ ប្រមាណជាង ១០០០០ក្បាល ទៅ១៥០០០ក្បាល សម្រាប់ដើមឆ្នាំ២០២៥ ខាងមុខនេះ។

ជាសហស្ថាបនិក នៃកសិដ្ឋានចិញ្ចឹមគោសាច់ RPRU លោក ឆាយ ជំនូន បានប្រាប់ កម្ពុជាថ្មី ថា នៅឆ្នាំ២០២៥ខាងមុខនេះ កសិដ្ឋានរបស់លោក មានគម្រោងទិញគោសំបកពីកសិករពីគ្រប់តំបន់ ដែលអាចថាមានតម្រូវការខ្ពស់ ដែលត្រូវការទិញគោពីកសិករឱ្យបានចន្លោះពី ១០០០០ក្បាល រហូតដល់ ១៥០០០ក្បាល ដើម្បីយកមកចូលកសិដ្ឋានបំប៉នសាច់ និងសម្រាប់ផ្គត់ផ្គង់សាច់ទៅកាន់ទីផ្សារវិញ។

លោក បន្តថា កាលពីដើមឆ្នាំ២០២៤ កសិដ្ឋានរបស់លោក ក៏បានទិញគោពីកសិករប្រមាណជាង ៣០០០ក្បាលរួចមកហើយដែរ តែសម្រាប់ចុងឆ្នាំ ឬសម្រាប់ផែនការឆ្នាំ ២០២៥ ខាងមុខ កសិដ្ឋាននៅតែមានតម្រូវការទិញគោពីកសិករបន្ថែម ដើម្បីងាយស្រួលក្នុងការពង្រីកកសិដ្ឋានឱ្យបានកាន់តែធំជាងមុន។

លោក ឆាយ ជំនូន បានប្រាប់ឱ្យដឹងទៀតថា សម្រាប់គោសំបកដែលទិញពីកសិករ គឺអាស្រ័យទៅតាមបែបផែន និងប្រភេទរបស់គោទាំងនោះ ពោលគឺចាប់ពីទម្ងន់ ២០០គីឡូក្រាម ទៅ ៣០០គីឡូក្រាម ចំណែកតម្លៃវិញចាប់ពី ៨០០០រៀល ទៅ៨៥០០រៀល ក្នុងមួយគីឡូ ចំពោះគោសំបក ដែលត្រូវយកមកបំប៉នសាច់បន្ថែម។

កសិដ្ឋានចិញ្ចឹមគោសាច់ RPRU ជាកសិដ្ឋានថ្មីមួយដែលបង្កើតឡើងកាលពីឆ្នាំ ២០២៣ ដែលពេលបច្ចុប្បន្ននេះ កសិដ្ឋាន មានផ្ទៃដីសរុបជាង ៥៨ហិចតា និងមានគោសរុបចំនួន ២៩០០ក្បាល មានទីតាំងស្ថិតនៅភូមិ ព្រៃផ្ដៅ ឃុំតាក្រៀម ស្រុកបាណន់ ខេត្តបាត់ដំបង៕
អត្ថបទ ៖ សួស សិត



-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង