សេដ្ឋកិច្ច
អ្នកនាំពាក្យ៖ តម្លៃស្ពៃក្រញាញ់មានស្ថិរភាព បន្ទាប់ពីបង្កើតសហគមន៍កសិកម្មទំនើប
លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ស្ពៃក្រញាញ់ ដាំ និងលក់ចេញផ្ទាល់ពីសហគមន៍កសិកម្មទំនើបត្រាំកក់ ក្នុងតម្លៃ ២០០០៛ ក្នុងមួយគីឡូក្រាមនៅព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៤។

លោក ឃឹម ហ្វីណង់ បានរំលឹកថា៖ «នៅរយៈពេល ៤ខែចុងក្រោយនេះ ថ្លៃស្ពៃក្រញាញ់របស់សហគមន៍ប្រែប្រួលតែក្នុងរង្វង់១៥០០៛-២០០០៛ តែប៉ុណ្ណោះ។ ផ្ទុយទៅវិញ បើប្រៀបធៀបទៅនឹងថ្លៃទីផ្សារនៅខាងក្រៅសហគមន៍ ព្រឹកមិញដូចគ្នា ស្ពៃក្រញាញ់មានតម្លៃ ៥០០៛/គីឡូ។ កាលពីខែមុន ថ្លៃស្ពៃដដែលនេះបានហក់ឡើងរហូតដល់ ៣៥០០៛/គីឡូ ឯណោះ។ តែយើងក៏នៅចាំបានដែរថា មុនពេលដែលសហគមន៍កសិកម្មទំនើបត្រូវបានបង្កើតកាលពី៥ខែមុន ស្ពៃក្រញាញ់នៅតំបន់នេះបានថ្លៃត្រឹមតែ ៣០០៛/គីឡូទេ»។
បើតាមលោក ឃឹម ហ្វីណង់ទាំងនេះហើយគឺជាភាពខុសគ្នារវាងទីផ្សារថ្លៃកសិផលនៃសហគមន៍កសិកម្មទំនើប និងទីផ្សារនៃការធ្វើកសិកម្មជាលក្ខណៈគ្រួសារ។

លោកបញ្ជាក់ថា «លក់មុនដាំ» និងធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីកាត់បន្ថយភាពស្រពេចស្រពិលនៃថ្លៃ និងហានិភ័យនៃទីផ្សារ។
បើតាមលោក ឃឹម ហ្វីណង់ ប្រជាកសិករដែលដាំដំណាំស្រូវ បន្លែ ស្វាយចន្ទី ឬម្រេច ដែលតែងជួបបញ្ហាប្រឈមនៃទីផ្សារ ខ្វះខាតទុន ឬចង់បានការគាំទ្រផ្នែកបច្ចេកទេសដាំដុះ គួរពិចារណាចងក្រងផលិតជាសហគមន៍កសិកម្មទំនើប ក្រសួងនឹងផ្តល់ជូនការសម្របសម្រួល។

កាលពីពេលថ្មីៗនេះ លោក ឃឹម ហ្វីណង់ បានជំរុញ និងគាំទ្រលើការប្រើប្រាស់ពូជយុទ្ធសាស្ត្ររបស់ខ្លួន និងចូលរួមចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប ព្រមទាំងជំរុញការវិនិយោគទៅលើការកែច្នៃនៅក្នុងស្រុក និងការពង្រីកទីផ្សារនាំចេញកសិផលកែច្នៃរួចទៅក្រៅប្រទេស។
លោក ឃឹម ហ្វីណង់ ថ្លែងថា៖ «យើងចង់បានតម្លៃបន្ថែមពីការនាំចេញរបស់យើងឱ្យបានច្រើនជាងមុន រាល់ថ្ងៃយើងនាំចេញកសិកផលក្នុងទម្រង់ដើម ឆៅ មិនថាស្រូវ ឬចន្ទីទេ ដំឡូងមី ក៏នាំចេញឆៅដែរ យើងគិតថា គ្រាន់តែស្វាយចន្ទីមួយ យើងបកសំបកហើយនាំចេញ យើងអាចចំណេញបានប្រមាណ ១ ពាន់លានដុល្លារបន្ថែមទៀត ហើយរឿងនេះ រឿងធំ គុណសម្បត្តិវានឹងបានទៅដល់សេដ្ឋកិច្ចជាតិតែម្ដង យើងចង់ឱ្យកែច្នៃក្នុងស្រុក ដែលបានបង្កើតការងារបានបន្ថែមក្នុងវិស័យកសិកម្ម ចំណូលពន្ធបានចូលមកក្នុងសេដ្ឋកិច្ច ការងារនេះយើងធ្វើតាមរយៈសហគមន៍កសិកម្មទំនើប»។
យោងតាមក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ គិតត្រឹមរយៈពេល ១០ខែ ឆ្នាំ២០២៤ កម្ពុជាបាននាំចេញកសិផលក្នុងតម្លៃសរុបប្រមាណ ៣,៤ពាន់លានដុល្លារ កើនឡើងជិត៥០% ធៀបនឹងរយៈពេល ដូចគ្នានៅឆ្នាំ ២០២៣៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ