Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ីគ្រោងបង្កើតធនាគារមាស ក្រោយ​អាច​ផលិតមាសដុំក្នុងស្រុក

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងសហគ្រាស​គ្រប់គ្រងដោយរដ្ឋ (SOE) លោក Erick Thohir ​បាន​ឱ្យដឹង​កាលពី​ថ្ងៃពុធ​ថា​ ឥណ្ឌូណេស៊ីបាន​ត្រៀមខ្លួនរួច​ជាស្រេច ដើម្បីបង្កើតធនាគារមាស បន្ទាប់ពី​ប្រទេស​មាន​សមត្ថភាព​ផលិត​មាសដុំ​ក្នុងស្រុកដោយ​ខ្លួន​ឯង​​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​ Antara។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ត​ថា ផែនការ​បង្កើត​ធនាគារ​មាស​ នឹង​មាន​ការ​គាំទ្រ​ពី​​ក្រុមហ៊ុន​រុករក​រ៉ែ​​​រដ្ឋ PT Aneka Tambang (Antam) និង​ក្រុមហ៊ុន​រុករក​រ៉ែ​មាស PT Freeport Indonesia ដោយ​ក្រុមហ៊ុន​ទាំង​នេះ​ នឹងសហការ​គ្នា​កែច្នៃមាសដុំ​ក្នុង​ប្រទេស​ផ្ទាល់​។ ​

លោក Erick បានកត់សម្គាល់​ថា ​តាំងពី​ដើម​មក​ «វត្ថុធាតុដើមរបស់យើងភាគច្រើនត្រូវបាននាំចេញទៅក្រៅប្រទេស ប៉ុន្តែឥឡូវនេះ ពួកគេអាចកែច្នៃក្នុងស្រុកបាន»។

បើតាម​មន្រ្តី​ដដែល​ កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Antam​ និង​​ក្រុមហ៊ុន​ Freeport ​នឹងបង្កើតទុនបម្រុងមាសគ្រប់គ្រាន់ដើម្បីប្រើប្រាស់ជាការសន្សំសាធារណៈ ហើយ​វា​នឹង​​ជួយ​សន្សំ​ប្រាក់​ដល់​ទៅ ២០០ ទ្រីលាន​រូពីឥណ្ឌូណេស៊ី (១២,៥៤ ប៊ីលាន​ដុល្លារ)​ សម្រាប់​ការ​ចំណាយ​លើ​ការនាំចូល​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម