ព័ត៌មានជាតិ
កូកា-កូឡា នឹងបង្កើនការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកសម្រាប់ខ្សែច្រវ៉ាក់ផលិតកម្មរបស់ខ្លួន
លោក Joseph Ho នាយកប្រតិបត្តិចប់អាណត្តិរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជាបានថ្លែងអះអាងថាក្រុមហ៊ុនខ្លួងជំរុញការប្រើប្រាស់នូវវត្ថុធាតុដើមក្នុងស្រុកដើម្បីផលិតកម្មក្នុងស្រុករបស់ខ្លួន ជាពិសេសការគ្រប់គ្រងទៅលើសំបកកំប៉ុង និង ផ្លាស្ទិកដើម្បីកសាងនូវបរិស្ថានល្អ។
ការលើកឡើងអំពីឆន្ទៈរបស់លោក Joseph ធ្វើឡើងក្នុងជំនួបជាមួយលោកហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កាលពីថ្ងៃទី១១ ខែធ្នូ នៅទីស្តីការក្រសួង។

លោក បានលើកឡើងថា ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់លើគោលការណ៍និរន្តរភាពនៅក្នុងខ្សែច្រវាក់ផលិតកម្ម និងកិច្ចសហការជាមួយសហគ្រាសក្នុងស្រុក។ លោកបានណែនាំនាយកប្រតិបត្តិថ្មី គឺលោក Paulo Gaspar Rodrigues ដែលនឹងចូលកាន់តំណែងនៅខែមករា ឆ្នាំ២០២៥។
លោក Joseph ក៏បានលើកឡើងពីគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន ក្នុងការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដូចជាកំប៉ុង និងប្លាស្ទិក និងការបង្កើនប្រសិទ្ធភាពធនធាន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងអនុវត្តគោលការណ៍និរន្តរភាពរបស់ក្រមហ៊ុន។
លោករដ្ឋមន្រកបានស្នើឱ្យក្រុមហ៊ុនបង្កើនការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និងសហការជាមួយសហគ្រាសធុនតូចនិងមធ្យម ក្នុងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ខណៈដែលកម្ពុជាត្រៀមចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ដែលនឹងត្រូវបំពេញលក្ខខណ្ឌទីផ្សារកាន់ខ្ពស់ ដូចជាលក្ខខណ្ឌប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកជាដើម។

លោកក៏បានកោតសរសើរចំពោះស្តង់ដារផលិតកម្មលំដាប់ពិភពលោករបស់ក្រុមហ៊ុន និងស្វាគមន៍ការបើកទ្វារទទួលសហគ្រាសធុនតូចនិងមធ្យម និងស្ថាប័នរដ្ឋ ដើម្បីទស្សនកិច្ច និងសិក្សាស្វែងយល់ពីដំណើរការផលិតកម្មរបស់ក្រុមហ៊ុន កូកា-កូឡា។ លោកលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើជាគំរូសម្រាប់ក្រុមហ៊ុនវិនិយោគផ្ទាល់ពីបរទេស និងសហគ្រាសក្នុងស្រុកផ្សេងទៀត ពិសេសក្នុងការលើកកម្ពស់ការអនុវត្តឧស្សាហកម្មបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។
កាលពីខែធ្នូ ឆ្នាំ២០១៦ រោងចក្រផលិតភេសជ្ជៈ(កូកា-កូឡា)ទំហំ១០០លានដុល្លារអាមេរិកនៅកម្ពុជាបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រផលិតកម្មទី២របស់ខ្លួនដែលមានសមត្ថភាពរបស់រោងចក្រថ្មីនេះអាចផលិតភេសជ្ជៈ កូកា-កូឡា ប្រភេទដបចំនួន ៥៤.០០០ដប និងចំនួន ៦០.០០០កំប៉ុងក្នុងមួយម៉ោងសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក និងក្នុងតំបន់។ រោងចក្រផលិតភេសជ្ជៈ កូកា-កូឡា ថ្មីនេះមានផ្ទៃក្រឡាចំនួន ១២,៥ហិកតារ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ៕

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?