Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ៖ បុគ្គល ឬក្រុមហ៊ុនណាដែល​វិនិយោគ ១ ប៊ីលាន​​ដុល្លារឡើងទៅ នឹង​ទទួល​បាន​ការ​អនុញ្ញាតឆាប់រហ័ស

បានផុស

នៅ

ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​សន្យា​កាល​ពី​ថ្ងៃអង្គារថា បុគ្គល ឬក្រុមហ៊ុនណាមួយដែលដាក់​ការ​វិនិយោគយ៉ាងហោចណាស់ ១ ប៊ី​លានដុល្លារ​ នៅ​លើ​ទឹក​សហរដ្ឋអាមេរិក នឹងទទួលបានការអនុញ្ញាតឆាប់រហ័ស​ ​រួម​ទាំង​ទាំង​ការ​អនុញ្ញាត​ផ្នែកបរិស្ថានទាំងអស់។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​ប្រកាស​យ៉ាងដូច្នេះ នៅលើ​បណ្ដាញ​សង្គម​ Truth Social របស់​លោក​ ប៉ុន្តែ​មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​នោះ​ទេ​។

យ៉ាង​ណា​មិញ​ រ៉យទ័រ​បាន​ស្រង់​សម្ដីប្រភព​​​ដឹង​ពី​បញ្ហា​នេះ ដែល​និយាយ​ថា​ ​​ក្រុមការងារ​របស់​លោក​ ត្រាំ​ កំពុងរៀបចំផែនការដើម្បីអនុម័តការអនុញ្ញាតឱ្យនាំចេញយ៉ាងឆាប់រហ័សសម្រាប់គម្រោងឧស្ម័នធម្មជាតិពង្រាវ​ និងគម្រោង​ពង្រីកការខួងយកប្រេងនៅលើដីសហព័ន្ធ និង​ក្នុង​សមុទ្រ នៅពេល​លោកចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករា។

​យ៉ាង​ណា​មិញ​ គេ​មិន​ច្បាស់​នៅ​ឡើយ​ទេ​ ថា​តើ​រដ្ឋបាល​របស់​លោក ត្រាំ​ ឬ​លោក ត្រាំ​ នឹង​ធ្វើ​ការ​បែប​ណាជាមួយ​គណៈកម្មការ​ឯករាជ្យ​ ដូចជាគណៈកម្មការគ្រប់គ្រងថាមពលសហព័ន្ធ ដែលថ្មីៗនេះ តម្រូវឱ្យ​បន្ថែម​ការត្រួតពិនិត្យបរិស្ថាន​លើ​គម្រោងឧស្ម័នធម្មជាតិពង្រាវ​។

គួរបញ្ជាក់​ថា​ កន្លង​មក​ មាន​សេចក្ដីរាយការណ៍​ថា​ លោក ត្រាំ ​មានគម្រោងលុបចោល​ផ្នែក​មួយ​ចំនួននៃបទប្បញ្ញត្តិ និងច្បាប់ស្តីពីអាកាសធាតុកំពូលៗ​របស់ប្រធានាធិបតីប្រជាធិបតេយ្យលោក ចូ បៃដិន​ ​ដូចជាឥណទានពន្ធសម្រាប់រថយន្តអគ្គិសនី និងស្តង់ដាររោងចក្រថាមពលស្អាតថ្មី ដែលមានបំណង​កាត់បន្ថយ​ធ្យូងថ្ម និងឧស្ម័នធម្មជាតិ ជាដើម​។

អ្នក​បរិស្ថាន និង​អ្នក​ជំនាញ​បាន​ព្រួយបារម្ភ​ថា​ ការ​លុប​ចោល​នូវ​បទ​បទប្បញ្ញត្តិផ្សេងៗដែល​មាន​បំណង​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ នឹង​ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​ដើរ​ថយក្រោយ​ក្នុង​កិច្ច​ខំប្រឹង​ប្រែង​ដោះស្រាយ​បញ្ហា​សកល​ ដែល​ជា​ការ​គំរាមកំហែង​ដ៏​ធំបំផុតមួយ​នេះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម១០ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម២៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៦ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម