សេដ្ឋកិច្ច
តម្លៃមាសហក់ឡើងជាថ្មី នៅមុនពេលអាមេរិកត្រៀមទម្លាក់អត្រាកាប្រាក់
មាសបានបង្កើនតម្លៃខ្លួនជាថ្មីនៅក្នុងសប្ដាហ៍នេះ ដោយសារព្រឹត្តិការណ៍សង្គ្រាមនៅស៊ីរី និងព័ត៌មានធនាគារកណ្ដាលអាមេរិកត្រៀមទម្លាក់អត្រាការ។ នេះបើតាមការអះអាងរបស់អ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុ។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន PP Link securities ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៤ នេះថា មានកត្តាពីរធំៗបានរុញច្រានឱ្យតម្លៃមាសកើនឡើង ទី១ សង្គ្រាមនៅស៊ីរី ដែលបានបិទបញ្ចប់កាលពីសប្ដាហ៍មុន បានធ្វើឱ្យប៉ះពាល់ទៅដល់ស្ថានភាពសេដ្ឋកិច្ចលើពិភពលោក ទី២ ព័ត៌មានអំពីការដំឡើង ទម្លាក់ ឬរក្សាទុកអត្រាការប្រាក់ ខណៈភាគរយនៃការកាត់បន្ថយអត្រាការប្រាក់ខ្ពស់។
លោក ឡុង សំណាង យល់ថា៖ «ភាគរយនៃការកាត់អត្រាការប្រាក់ច្រើន ដោយសារអត្រាការប្រាក់បច្ចុប្បន្នគឺស្ថិតនៅ ៤.៧៥ អញ្ចឹងគោលដៅរបស់ធានគារកណ្ដាលអាមេរិកនឹងកាត់បន្ថយបន្ថែមទៀត ដើម្បីទាញវិនិយោគិនចូលទៅក្នុងស្រុក ប្រសិនបើលុយដុល្លារថ្លៃ វិនិយោគគិនក្រៅពីជនជាតិអាមេរិក ឬជនជាតិអាមេរិកខ្លួនតែម្ដង គឺអាចនឹងប៉ះពាល់ពាក់ព័ន្ធនឹងដើមទុនពួកគាត់យកចូលទៅវិនិយោគ»។

អ្នកស្រី ជុត គីមសែ អាជីវករលក់មាសនៅផ្សារធំថ្មី ប្រាប់ថា សកម្មភាពទិញ-លក់មាស មានភាពស្ងប់ស្ងាត់មួយរយៈកន្លងមកនេះ ដោយសារហាងឆេងមាសប្រែប្រួលឡើងចុះច្រើន ធ្វើឱ្យអតិថិជនភ័យបារម្ភ។
នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៤ តម្លៃហាងឆេងមាសកំពុងជួញដូរក្នុងតម្លៃ ២ ៧០៨ ដុល្លារ ក្នុងមួយអោន ក្នុងទីផ្សារអន្តរជាតិ ស្មើនឹង ៣ ២៦០ ដុល្លារ ក្នុងមួយតម្លឹងនៅក្នុងប្រទេសកម្ពុជា។ សម្រាប់តម្លៃមាសនៅតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញលក់ចេញក្នុងតម្លៃ ៣២៥ ដុល្លារក្នុងមួយជី៕
អត្ថបទ៖ ឡេង ដេត



-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់