ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនអាកាសចរណ៍ Korean Air ទិញភាគហ៊ុនជាង ៦០ ភាគរយ ពីក្រុមហ៊ុន Asiana Airlines
ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង Korean Air បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានទិញភាគហ៊ុនជាង ៦០ ភាគរយ ពីក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយផ្សេងទៀត គឺ Asiana Airlines ពោលគឺ ៤ ឆ្នាំក្រោយប្រកាសការសម្រេចចិត្តទិញដំបូងនៅខែវិច្ឆិកា ឆ្នាំ ២០២០។

យោងតាមសេចក្ដីថ្លែងការណ៍ដែលចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួន ក្រុមហ៊ុន Korean Air បានទិញភាគហ៊ុនថ្មីចំនួនជាង ១៣១,៥ លានហ៊ុន ឬស្មើនឹង ៦៣,៨៨ ភាគរយ នៃភាគហ៊ុន របស់ក្រុមហ៊ុន Asiana Airlines ហើយដាក់បញ្ជូលក្រុមហ៊ុននេះឱ្យក្លាយជាបុត្រសម្ព័ន្ធរបស់ Korean Air ។
ប្រតិបត្តិការទិញនេះ ត្រូវបានបញ្ចប់បន្ទាប់ពីក្រុមហ៊ុន Korean Air បានបង់ប្រាក់ចំនួន ៨០០ ប៊ីលានវ៉ុនដល់ក្រុមហ៊ុន Asiana Airlines កាលពីថ្ងៃទី ១១ ខែធ្នូ ដែលធ្វើឱ្យការវិនិយោគសរុបឈានដល់ ១,៥ ទ្រីលានវ៉ុន រួមទាំងប្រាក់តម្កល់ ៣០០ ប៊ីលានវ៉ុន និងប្រាក់ទូទាត់បណ្តោះអាសន្នពីមុនចំនួន ៤០០ ប៊ីលានវ៉ុន។

ក្រុមហ៊ុន Korean Air គ្រោងនឹងបញ្ចប់ការច្របាច់បញ្ចូលគ្នាជាមួយ Asiana Airlines ក្នុងរយៈពេល២ឆ្នាំ។ យុទ្ធសាស្រ្តនៃការធ្វើសមាហរណកម្ម រួមមានការបង្កើនប្រសិទ្ធភាពបណ្តាញហោះហើរតាមរយៈកាលវិភាគហោះហើរចម្រុះលើផ្លូវត្រួតស៊ីគ្នា ការពង្រីកសេវាកម្មទៅកាន់គោលដៅថ្មី និងការបង្កើនការវិនិយោគសុវត្ថិភាពជាដើម។ ការរួមបញ្ចូលគ្នានេះ មានគោលបំណងពង្រឹងការប្រកួតប្រជែងឧស្សាហកម្មអាកាសចរណ៍ជាតិ ពង្រឹងសមត្ថភាពមជ្ឈមណ្ឌលអាកាសយានដ្ឋានក្រុង Incheon និងពង្រីកបណ្តាញហោះហើរសកលសកលលោក។
ក្រុមហ៊ុន Korean Air និយាយបន្តថា ការទិញយកនេះតំណាងឱ្យព្រឹត្តិការណ៍យុទ្ធសាស្ត្រសម្រាប់ឧស្សាហកម្មអាកាសចរណ៍របស់ប្រទេសកូរ៉េ ហើយក្រុមហ៊ុននឹងបន្តអនុវត្តវិធានការនានា ដើម្បីពង្រឹងសមត្ថភាពអាកាសចរណ៍របស់ប្រទេស និងពង្រឹងជំហរប្រកួតប្រជែងរបស់ខ្លួននៅក្នុងទីផ្សារពិភពលោក។
គួររំឭកថា កិច្ចព្រមព្រៀងទិញភាគហ៊ុនធ្វើឡើងកាលពី៤ឆ្នាំមុន ពោលគឺចុងឆ្នាំ ២០២០ ចំពេលដែលក្រុមហ៊ុន Asiana Airlines ដែលកាលនោះធ្លាក់ចូលទៅក្នុងវិបត្តិធ្ងន់ធ្ងរដោយសារតែជំងឺរាតត្បាតកូវីដ១៩។ បើតាមរ៉យទ័រ ការពង្រីកខ្លួនរបស់ក្រុមហ៊ុនអាកាសចរណ៍ Korean Air អាចក្រុមហ៊ុននេះគ្រប់គ្រងលើពាក់កណ្តាលនៃសមត្ថភាពដឹកអ្នកដំណើររបស់កូរ៉េខាងត្បូង និងក្លាយជាក្រុមហ៊ុនអាកាសចរណ៍ធំជាងគេទី ១២ លើពិភពលោក។ ផ្អែកលើលទ្ធផលហិរញ្ញវត្ថុឆ្នាំ ២០២៣ វាក៏នឹងជាប់ចំណាត់ថ្នាក់ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ធំជាងគេនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បើគិតពីប្រាក់ចំណូលផងដែរ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា