ព័ត៌មានជាតិ
WB ៖ កំណើនសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានក្នុងអត្រា៥,៣ ភាគរយនៅឆ្នាំ ២០២៤
ធនាគារពិភពលោក(WB) បានធ្វើការវាយតម្លៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានព្យាករណ៍ថានឹងសម្រេចបាន៥,៣ ភាគរយនៅឆ្នាំ ២០២៤ ដោយកើនឡើងពីអត្រា៥ ភាគរយកាលពីឆ្នាំ ២០២៣ ដោយសារតែការងើបឡើងវិញនៃវិស័យទេសចរណ៍ និងការនាំចេញ។

យោងតាមរបាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃទី១២ខែធ្នូនៅក្នុងកិច្ចពិភាក្សាអំពី«បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា» ធនាគារពិភពលោកអំពាវនាវឱ្យមានកំណែទម្រង់ដ៏ទូលំទូលាយទាំងផ្នែកហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការផ្តោតទៅលើទំនើបកម្ម និងប្រកបដោយបរិយាប័ណ្ន។ តាមរយៈការដោះស្រាយបញ្ហាទាំងនេះ កម្ពុជាអាចបន្តកសាងសេដ្ឋកិច្ចដ៏រឹងមាំ និរន្តរភាព និងការប្រកួតប្រជែងសម្រាប់អនាគត។
លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោកនៅក្នុងកិច្ចពិភាក្សាអំពី«បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា» កាលពីថ្ងៃទី១២ខែធ្នូថា សកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជានៅតែមានស្ថិរភាពក្នុងឆ្នាំ ២០២៤ ដែលគាំទ្រដោយការងើបឡើងវិញនៃការនាំចេញ។ ទោះជាយ៉ាងណាក៏ដោយ លោកបានចង្អុលបង្ហាញថា ដំណើរការអនុវត្តវិស័យសេដ្ឋកិច្ចសំខាន់ៗរបស់កម្ពុជា នៅតែមិនស្មើគ្នា ដោយផ្នែកខ្លះបង្ហាញពីកំណើនខ្លាំងជាងវិស័យផ្សេងទៀត។

ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកំណែទម្រង់សារពើពន្ធដែលមានសារៈសំខាន់ក្នុងការជំរុញការកៀរគរចំណូលក្នុងស្រុក។ លោកឱ្យដឹងថា៖«ការពង្រឹងពន្ធលើទំនិញ និងសេវាកម្ម រួមជាមួយនឹងការណែនាំពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន (PIT) ក្នុងរយៈពេលមធ្យម គឺជាជំហានសំខាន់ដើម្បីធានាបាននូវហិរញ្ញវត្ថុសាធារណៈប្រកបដោយនិរន្តរភាព និងភាពធន់នៃសេដ្ឋកិច្ច» ។
លោកក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់នៃការរក្សាស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុ និងបានកត់សម្គាល់ថាការកើនឡើងនៃអនុបាតប្រាក់កម្ចីដែលមិនដំណើរការគឺជានិន្នាការដែលទាក់ទងនឹងការធ្លាក់ចុះនៃគុណភាពទ្រព្យសកម្ម។
លោកថា បញ្ហានេះបង្កហានិភ័យដល់ប្រព័ន្ធហិរញ្ញវត្ថុ និងទាមទារឱ្យមានការយកចិត្តទុកដាក់ជាបន្ទាន់ដើម្បីការពារការចុះខ្សោយបន្ថែមទៀត។ លោថា ខណៈពេលដែលសេដ្ឋកិច្ចកម្ពុជាបង្ហាញពីកំណើនប្រកបដោយស្ថិរភាព បញ្ហាប្រឈមផ្នែកសារពើពន្ធ និងហិរញ្ញវត្ថុទាំងនេះត្រូវតែដោះស្រាយ ដើម្បីធានាបាននូវស្ថិរភាព និងភាពធន់យូរអង្វែង។
ថ្លែងក្នុងកម្មវិធីមួយកាលពីចុងខែវិច្ឆិកា លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានវាយតម្លៃថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងសម្រេចបានអត្រា៦%នៅឆ្នាំ២០២៤នេះ ដោយគាំទ្រពីការហក់ស្ទុះងើបឡើងវិញនៃវិស័យនាំចេញ ជាពិសេសការនាំចេញសម្លៀកបំពាក់កាត់ដេរ វាយនភ័ណ្ឌ ស្បែកជើង និងផលិតផលសម្រាប់អ្នកដំណើរ។

លោកថា៖«សម្រាប់ឆ្នាំ ២០២៤ និង ២០២៥ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើងក្នុងរង្វង់៦% និង ៦,៣% រៀងៗខ្លួន ដែលត្រូវបានគាំទ្រការស្ទុះងើបឡើងជាបន្តបន្ទាប់នៅក្នុងវិស័យនាំចេញ ជាពិសេសវិស័យកាត់ដេរ»។
លោកបានថ្លែងបញ្ជាក់ថាសម្រាប់វិស័យការស្នាក់នៅ និងវិស័យគាំទ្រផ្សេងទៀត (ទេសចរណ៍) ត្រូវបានគេរំពឹងថានឹងបន្តនិន្នាការកើនឡើង និងឆ្ពោះទៅរកកម្រិតមុនការរាតត្បាតជំងឺកូវីដ១៩។ ទន្ទឹមនឹងនោះ សន្ទុះនៃភាពធន់នៅក្នុងវិស័យមិនមែនកាត់ដេរនឹងរក្សាបានជាមួយនឹងឧស្សាហកម្មផលិតកម្មដែលទើបនឹងកើតថ្មី ជាពិសេសគ្រឿងបង្គុំរថយន្ត ការផលិតម្ហូបអាហារ និងភេសជ្ជៈ។
«សម្រាប់អតិផរណានៅឆ្នាំ ២០២៤ និង ២០២៥ ត្រូវបានគេរំពឹងថានឹងមានអត្រា ២,៧% និង ២,៥% រៀងគ្នា។ ទោះជាយ៉ាងណាក៏ដោយដោយសារការអនុវត្តបច្ចុប្បន្ន អតិផរណានៅឆ្នាំ ២០២៤ ត្រូវបានគេរំពឹងថានឹងទាបជាងការរំពឹងទុក»។ នេះបើយោងតាមលោក អូន ព័ន្ធមុនីរ័ត្ន៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៥ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
សន្តិសុខសង្គម១២ ម៉ោង ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត