Connect with us

ព័ត៌មានអន្ដរជាតិ

ការសិក្សា៖ ប្រាក់ខែ​ជាមធ្យមនៅថៃ នឹង​កើន​ឡើង​ ៥ ភាគរយ នៅឆ្នាំ ២០២៥

បានផុស

នៅ

ការសិក្សា​របស់​ក្រុមហ៊ុនប្រឹក្សាធនធានមនុស្ស និងសេវាកម្មវិជ្ជាជីវៈ Mercer បាន​ឱ្យដឹងថា​ ប្រាក់បៀវត្សរ៍ជាមធ្យមរបស់និយោជិតនៅក្នុងប្រទេសថៃ រំពឹង​ថា​នឹងកើនឡើង ៥ ភាគរយ​ ក្នុងឆ្នាំ ២០២៥ ដែលស្មើនឹងអត្រាកំណើន​នៅ​ឆ្នាំនេះ។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់កាសែតបាងកកប៉ុស្តិ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​ស្ទង់មតិប្រាក់ឈ្នួលសរុបរបស់ក្រុមហ៊ុន​ Mercer ​ឆ្នាំ ២០២៤​ បាន​វិភាគពី​និន្នាការ និងគោលនយោបាយ​នៃប្រាក់ឈ្នួលនៅ​លើ​តួនាទីការងារ​ជាង ៥ ០០០ កន្លែង​ ក្នុង​ក្រុមហ៊ុន​ជាង​ ៧០០ ទូទាំង​ប្រទេស​ថៃ។ ការវិភាគបានរកឃើញថា ប្រាក់បៀវត្សរ៍ត្រូវបានកំណត់ឱ្យកើនឡើងក្នុង​អត្រា​ដូចគ្នានឹងឆ្នាំ ២០២៤​ ដោយក្រុមហ៊ុនទាំងអស់ដែលត្រូវ​បាន​ស្ទង់មតិបានកំណត់ថា នឹង​បង្កើន​ប្រាក់ឈ្នួល​នៅឆ្នាំ ២០២៥។

ការសិក្សា​របស់​ Mercer បាន​បន្ត​ថា​ កត្តាសំខាន់ៗ​ដែលជះឥទ្ធិពលលើការដំឡើងប្រាក់បៀវត្សរ៍ក្នុងឆ្នាំ ២០២៥ គឺការអនុវត្តការងារ​របស់បុគ្គលម្នាក់ៗ​ អត្រា​ប្រាក់បៀវត្សរ៍ ដំណើរការរបស់​ក្រុមហ៊ុន​ និងការប្រកួតប្រជែងរបស់​ក្រុមហ៊ុន​នៅក្នុងទីផ្សារការងារ។

ចំនួន ៩១ ភាគរយ​ នៃក្រុមហ៊ុន​ដែល​ត្រូវ​បាន​ស្ទង់មតិ​ ​​បាន​ឱ្យដឹង​ថា​ ខ្លួន​មានផែនការលើកទឹកចិត្តរយៈពេលខ្លីដូចជាប្រាក់រង្វាន់ ខណៈភាគរយ​នៃ​ក្រុមហ៊ុនដែល​​ផ្តល់ការលើកទឹកចិត្តរយៈពេលវែងវិញ​ ក៏​បាន​កើន​ឡើងផងដែរ ពី ៧៨,៩ ភាគរយ នៅឆ្នាំ​ ២០២៣ ដល់ ៨០,៧ ភាគរយ ក្នុងឆ្នាំ ២០២៤។ ​​

ឧស្សាហកម្មទំនិញប្រើប្រាស់​​ផ្ដោត​លើ​ប្រាក់ខែគោល រួមចំណែក​ ៧៥ ភាគរយ​ នៃប្រាក់ឈ្នួលសរុប។ ឧស្សាហកម្មរថយន្តវិញ​ ផ្តល់នូវការលើកទឹកចិត្តរយៈពេលខ្លីខ្ពស់បំផុត ដោយ​រួម​ចំណែក​ ២៣ ភាគរយ​ នៃប្រាក់ឈ្នួលសរុប។ វិស័យ​វិទ្យាសាស្ត្រ​ជីវិត ​​បន្ត​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រទេស​ថៃ ដោយផ្ដល់ប្រាក់ខែ​ ២០ ភាគរយ ខ្ពស់​ជាង​ប្រាក់​ខែ​គោលជាតិ​ប្រចាំឆ្នាំ​។ ​

នាយកផ្នែក​ការងារនៅក្រុមហ៊ុន Mercer ប្រចាំប្រទេសថៃ​ លោក Thira Laulathaphol ​បាននិយាយថា៖ «ការដំឡើងប្រាក់ខែជាមធ្យម ៥ ភាគរយ​ នៅឆ្នាំ ២០២៥ ​ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់​ក្រុមហ៊ុន​ថៃក្នុងការវិនិយោគលើកម្លាំងពលកម្មរបស់​ខ្លួន»​។ លោក​បន្ត​ថា​ ​ច្បាស់ណាស់ថា ប្រទេសថៃមានទីផ្សារការងារប្រកួតប្រជែង ដែល​ឆ្លុះ​បញ្ជាំង​តាម​រយៈការណ៍ដែល​ថា​ ក្រុមហ៊ុន​ទាំងអស់​មាន​គោលនយោបាយ​ដំឡើង​ប្រាក់ខែ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម