សេដ្ឋកិច្ច
សម្តេចតេជោ ជឿជាក់ថាកម្ពុជា-តួកគី អាចសម្រេចទំហំពាណិជ្ជកម្មទ្វេភាគី ១ពាន់លានដុល្លារ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានជំរុញឱ្យពង្រីកនូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ រវាងកម្ពុជា និងតួកគី បន្ថែមទៀត ដើម្បីឈានទៅសម្រេចគោលដៅទំហំពាណិជ្ជកម្មទ្វេភាគីរហូតដល់ ១ ០០០ លានដុល្លារអាមេរិក។
ការជំរុញរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌នរួមគ្នា ជាមួយសាស្ត្រាច្ចារ្យបណ្ឌិត នូម៉ាន គូទលមុស ប្រធានរដ្ឋសសភាសាធារណរដ្ឋតួគី កាលពីថ្ងៃទី១២ ខែ ធ្នូ ឆ្នាំ ២០២៤ ក្នុងឱកាសដែលសម្តេច បំពេញទស្សនកិច្ចនៅតួកគី។
សម្តេចបានថ្លែងថា សម្រាប់កម្ពុជា ទោះបីថាពេលនេះ ទទួលយកនូវភាពជាដៃគូថ្មីៗជាមួយប្រទេសផ្សេងក៏ដោយ សម្តេចនៅតែអះអាងបន្តនូវនយោបាយ និងកិច្ចខិតខំប្រឹងប្រែង អំពីការពង្រីកដៃគូសន្ទនាជាមួយតួកគី ។ សម្តេចបញ្ជាក់ថា ក្នុងកាលៈទេសៈនេះ អ្វីដែលជាស្នូលទំនាក់ទំនង គឺការពង្រីកនូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលយើងគួរផ្តោតលើការយកចិត្តទុកដាក់ ជំរុញការងារនេះ ឱ្យសម្រេចគោលដៅ បើទោះបីថាមានការកើនឡើងបន្តិចម្តងៗ។
សម្តេចតេជោ មានប្រសាសន៍ថា៖«ខ្ញុំគិតថា យើងគង់នឹងឈានដល់ការសម្រេចកម្រិត ១ពាន់លានដុល្លារ ព្រោះថាសម្រាប់ប្រទេសយើងជាមួយប្រទេសដ៏ទៃទៀត សម្រេចបានលើសពី ១ពាន់លានដុល្លារ រហូតដល់ប្រទេសខ្លះមានទៅដល់ ៥ ពាន់ដុល្លារ ឬ ១០ ពាន់ដុល្លារ។ ពិតមែនតែ តួកគី មានប្រជាជនជាង ៨០ លាននាក់ ហើយកម្ពុជាមាន ១៧ លាននាក់ ប៉ុន្តែយើងមានកម្លាំងទិញធំ ហើយក៏មានផលិតផលសម្រាប់ការនាំចេញផងដែរ»។
សម្តេចក៏បានយកឱកាសនោះ ថ្លែងអំណរគុណចំពោះ រដ្ឋាភិបាល ក៏ដូចជាប្រជាជនតួកគី ដែលបានផ្តល់នូវជំនួយឧបត្ថម្ភទាំងឡាយសម្រាប់កម្ពុជា ក្នុងនោះនិស្សិតអាហារូបករណ៍ កំពុងសិក្សានៅតួកគី ហើយមួយចំនួនបានវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ។ សម្តេចសង្ឃឹមថា កម្ពុជានឹងទទួលបាននូវជំនួយឧបត្ថម្ភទាំងនៅទីនេះ ក៏ដូចជាការជួយពង្រឹងសមត្ថភាព ធនធានមនុស្ស ក៏ដូចជាស្ថាប័ននៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណតួកគី ដែលបានអញ្ជើញសម្តេចមកបំពេញទស្សនកិច្ច និងការចរចាប្រកបដោយផ្លែផ្កា ដោយចាត់ទុកទស្សនកិច្ចនេះ បង្ហាញអំពីមិត្តភាពរវាងកម្ពុជា-តួកគី ដែលមានរយៈពេលដ៏យូរលង់មកហើយ។
គួររំឭកថា កម្ពុជា-តួកគី បានដាក់ចេញគោលដៅកាលពីឆ្នាំ ២០១៨ ដើម្បីជំរុញ ពង្រីកទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ សំដៅឈានទៅសម្រេចបានទំហំពាណិជ្ជកម្ម ១ ពាន់លានដុល្លារ។ ប៉ុន្តែគិតត្រឹមឆ្នាំ ២០២៤នេះ ពាណិជ្ជកម្មទ្វេភាគីសម្រចបានប្រហែល ២០០ លានដុល្លារ ។
យ៉ាងណាមិញ សម្តេចតេជោ ហ៊ុន សែន បង្ហាញការជឿជាក់ថា ដោយសារតែ តួកគី បានយកចិត្តទុកដាក់ទៅលើតំបន់អាស៊ីដែលជាដៃគូមួយដ៏ល្អ ក្នុងសហវត្សថ្មី គឺនឹងអាចធ្វើឱ្យមានការជឿនលឿនទៅក្នុងទំនាក់ទំនងជាមួយកម្ពុជាបន្ថែមទៀត ហើយអាចសម្រេចគោលដៅបាននាពេលខាងមុខនេះ៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់