Connect with us

សេដ្ឋកិច្ច

សម្ដេចធិបតីលើកឡើងថា កម្ពុជាមានកាលានុវត្តភាពខ្ពស់ក្នុងការវិនិយោគលើវិស័យបច្ចេកវិទ្យា

បានផុស

នៅ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា របៀបរបបនៃ​ការ​រៀប​ចំ​របស់កម្ពុជាមានការប្រែប្រួល ដែលឆ្លុះបញ្ចាំងទៅលើការអភិវឌ្ឍ​ចំពោះវិស័យបច្ចេកវិទ្យា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច ហ៊ុន ម៉ាណែត មានប្រសាសន៍នៅក្នុងពិធីបើក «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» នៅព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៤ ថា ​ផលិតផលកម្ពុជា មិនមានត្រឹមតែវត្ថុធាតុដើម ដូចជាស្រូវ អង្ករ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញនោះទេ កម្ពុជាមាន​ផលិត​ផលសម្រេចផងដែរ ដូចជាស្វាយ​កញ្ចប់ សម្រាប់នាំចេញ។

សម្ដេច ហ៊ុន ម៉ាណែត ថ្លែងថា៖ «មិញក៏ឃើញសមត្ថភាពរបស់កូនខ្មែរ កាម៉ង់តែជ្រក់ ខ្ញុំធ្លាប់​តែ​មានអាហ្នឹងនៅជប៉ុន នៅអី ឥឡូវ​​យើងគ្រាន់តែចុច ប៊ូតុង បញ្ជានៅហ្នឹង ហើយ Scan QR Code គឺដៃរ៉ូបូតមួយ ធ្វើទឹក​ក្រូចឆ្មា​ឱ្យ​យើងផឹក ហើយសួរថាបច្ចេកវិទ្យាហ្នឹងយកមកពីណា គឺ​និស្សិត​របស់​​យើង​នៅ​សាលា ធ្វើជាសារ​ណា​​ស្រាប់បញ្ចប់ការសិក្សា ហើយនេះគឺសមត្ថភាពរបស់កូនខ្មែរ​ ខ្ញុំមានមោទនភាពណាស់ ហើយ​នេះហើយគឺជាអ្វីដែលយើងត្រូវបង្ហាញប្រជាពលរដ្ឋខ្មែរ និងបរទេស នូវអ្វីដែលជាសក្តានុពល កា​លា​នុវត្តភាព និងសមត្ថភាពរបស់កូនខ្មែរ»។

សម្ដេចធិបតីបានបញ្ជាក់ថា ការប្រើបច្ចេកវិទ្យាគឺសំខាន់ កិច្ចការពាណិជ្ជកម្មមានពីរ កិច្ចការពា​ណិជ្ជកម្ម​ក្នុងស្រុក និងក្រៅស្រុក សំខាន់បង្វែរពីអ្នកផលិត ទៅជាអ្នកទិញមិនថាក្នុងស្រុក ឬក្រៅ​ស្រុក។

សម្ដេនាយករដ្ឋមន្ត្រីបានលើកឡើងថា ការដោះដូរពាណិជ្ជកម្ម​ទាមទាឱ្យការផ្លាស់ប្ដូរនូវ​របៀបរបប​ធ្វើការ ផ្លាស់ប្ដូរបច្ចេកវិទ្យា និងវិធីសាស្ត្រតភ្ជាប់ច្រវាក់ផលិតកម្ម ចាប់តាំងពីអ្នកផលិត ខណៈបច្ចុប្បន្ន​អ្នកផលិតគឺលែងជាកសិករមួយៗ​ហើយ គាត់ចងជាសហគមន៍ ទើបធានាបាន​នូវមាត្រដ្ឋាន និងគុណភាព។

សម្ដេចនាយករដ្ឋមន្ត្រីបានបន្ថែមថា បច្ចេកវិទ្យាអាចធ្វើការផ្ទាល់ជាមួយក្រុមហ៊ុន ហើយ​ក្រុមហ៊ុន​ដែល​​កុងត្រាជា​មួយសហគមន៍គាត់ជួយបច្ចេកទេស ធានាផ្សេងៗ ដើម្បីតភ្ជាប់ និងជាអ្នករកទីផ្សារ។

សម្ដេច ហ៊ុន ម៉ាណែត បន្ថែមថា៖ «មិញគ្រាន់តែខ្ញុំដើរបន្តិច ខ្ញុំឃើញថា របៀបរបបនៃការ​រៀប​ចំរបស់​យើងប្រែប្រួល ការអភិវឌ្ឍ អញ្ចឹងចឹងវាខុសពីកំណើនសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ចយើង​មើលតែតួលេខ តែការអភិវឌ្ឍសេដ្ឋកិច្ច បានន័យថា វាប្រែប្រួលរបៀប​របបការងារ របៀបរបបគ្រប់​គ្រង ខ្សែច្រវាក់នៃការផលិត ទំនើបបកម្មយ៉ាងណា»។

សម្ដេចនាយករដ្ឋមន្ត្រីបន្តថា ទាំងការផលិត ទាំងការប្រមូលផ្ដុំលក់ទាំងការចែកចាយ ធានា​គុណភាព ទាំងក្នុងនិងក្រៅប្រទេស  ដែលសម្ដេចអះអាងថា វិធីសាស្ត្របែបនេះ គឺជាវិធី​សាស្ត្រ​ល្អបំផុត នៅក្នុងការភ្ជាប់ផលិតផលក្នុងស្រុក និងទីផ្សារក្នុងស្រុក និងក្រៅប្រទេស មិនថា​ផលិតផលស្បៀងអាហារ ឬបច្ចេកវិទ្យា។

សម្ដេច ហ៊ុន ម៉ាណែតបញ្ជាក់ថា៖ «ឥឡូវពិនិត្យមើលក្នុងការចាប់យកកានុវត្តភាព ឥឡូវយើងភ្ជាប់​រវាងអ្នកលក់ ហើយអ្នក​ទិញតាម​ប្រព័ន្ធ​អិនធើណិត បញ្ហាមួយទៀតគឺដោះស្រាយបញ្ហាដឹកជញ្ជូន អញ្ចឹងអ្នកវិនិយោគអាច​ពិនិត្យ​មើល​អាហ្នឹងទៀត គាត់អាចផ្ដល់ជាសេវា»៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ផ្លូវ៦០ម៉ែត្រ
សន្តិសុខសង្គម៤ នាទីutes មុន

កំណាត់ ផ្លូវ៦០ម៉ែត្រ ចាប់ផ្ដើមដំឡើងរបាំងចែកទ្រូងផ្លូវ

ព័ត៌មានជាតិ៩ នាទីutes មុន

ជប៉ុន ថា ក្រុមហ៊ុនរបស់ខ្លួនកំពុងចង់បង្វែរការវិនិយោគមកប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា

លោក ផាម មិញឈិញ
ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ៣៥ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ៣៦ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មិត (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

កំណត់ត្រាពេទ្យ ថា សាន់ឆាយ បដិសេធមិនព្យាបាល២ដង ហើយញៀនថែសម្រស់លែងគិតសុខភាព

ព័ត៌មានជាតិ១៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៣ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

Sokha Hotels

ព័ត៌មានពេញនិយម