ព័ត៌មានអន្ដរជាតិ
តម្លៃជួលអចលនទ្រព្យនៅសិង្ហបុរី ថ្លៃជាងគេលើពិភពលោក រាប់ពាន់ដុល្លារ/ខែ
ទិន្នន័យចុងក្រោយស្ដីពីតម្លៃនៃការរស់នៅរបស់គេហទំព័រអនឡាញ Numbeo បានបង្ហាញថា តម្លៃជួលអចលនទ្រព្យកំពុងកើនឡើងទូទាំងពិភពលោក ដោយប្រទេសសិង្ហបុរីកំពុងឈរនៅលើកំពូលទីផ្សារដោយមានតម្លៃថ្លៃបំផុតរាប់ពាន់ដុល្លារ/ខែ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Yahoo។

ទិន្នន័យបង្ហាញថា អាផាតមិនមួយបន្ទប់គេងនៅកណ្តាលក្រុងក្នុងប្រទេសសិង្ហបុរី មានតម្លៃជួលជាមធ្យម ៣ ៦៣៦ ដុល្លារ/ខែ ដែលការហក់ឡើងខ្ពស់នេះគឺដោយសារតែតម្រូវការខ្លាំងក្រោយវិបត្តិកូវីដ១៩ និងកង្វះលំនៅដ្ឋានតម្លៃសមរម្យ ចំពេលសេដ្ឋកិច្ចសិង្ហបុរីក៏បន្តក្នុងកំណើនសមប្រកប។ ការព្យាករចុងក្រោយពីអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសនេះរំពឹងថានឹងកើនឡើង ៣,៦ ភាគរយ នៅឆ្នាំ ២០២៤។
តម្លៃជួលអចលនទ្រព្យដូចគ្នា នៅទីក្រុងផ្សេងៗទៀតជុំវិញពិភពលោក ក៏ឃើញពីកំណើនកប់ពពកផងដែរ ដែលក្នុងនោះរួមមានហុងកុង (២ ៩២០ ដុល្លារ/ខែ) ស្វីស (២ ៥២៥ ដុល្លារ/ខែ) សហរដ្ឋអាមេរិក (២ ៣៦៦ ដុល្លារ/ខែ) អៀរឡង់ (២ ២៤៥ ដុល្លារ/ខែ) និងអារ៉ាប់រួម (២ ២១៣ ដុល្លារ/ខែ) ជាដើម។
តួលេខបង្ហាញថា តម្លៃជួលអចលនទ្រព្យខ្ពស់ភាគច្រើនគឺនៅក្នុងបណ្ដាប្រទេសអភិវឌ្ឍ ដែលមានសេដ្ឋកិច្ចជឿនលឿន។ កំណើនតម្លៃកាន់តែធ្ងន់ធ្ងរឡើងៗ ដែលជំរុញគួបផ្សំដោយកំណើនប្រជាជន និងនិន្នាការធ្វើចំណាកស្រុកក្រោយវិបត្តិកូវីដ ដែលធ្វើឱ្យអ្នកជួលផ្ទះ ឬអចលនទ្រព្យកាន់តែពិបាកស្វែងរកកន្លែងរស់នៅដែលមានតម្លៃសមរម្យ៕

-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច