Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនអន្តរជាតិ ២៣ ចូលរួមដាក់ស្ដង់ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា

បានផុស

នៅ

ក្រុមហ៊ុនបរទេសចំនួន ២៣ បានចូលរួមដាក់ស្ដង់ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE) ដែល​ក្រ​សួង​​ពាណិជ្ជកម្មបានរៀបចំរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០​២៤​ ដែលបានបង្ហាញអំពីការចាប់អារម្មណ៍របស់បណ្តាប្រទេសនានានៅក្នុងតំបន់ និងសកលលោកក្នុងការមកតាំងបង្ហាញនូវផលិតផលរបស់ខ្លួនក៏ដូចជាឱកាសនៃការស្វែងរកដៃគូរពាណិជ្ជកម្មក្នុងស្រុកដើម្បីពង្រីកអាជីវកម្ពុជារបស់ខ្លួននៅកម្ពុជាផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា រៀបចំធ្វើឡើង​ក្នុងគោលបំណងតាំងបង្ហាញផលិតផល​មានគុណភាព​ខ្ពស់របស់កម្ពុជា ទំនិញនាំចេញ-នាំចូលសំខាន់ៗ និងសេវាកម្មដែលមានលក្ខណៈពិសេស របស់​បណ្តា​អ្នកផ្គត់ផ្គង់ជុំវិញពិភព​លោក​។

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ពាណិជ្ជកម្មកម្ពុជា ក្រសួង​ពាណិជ្ជកម្មបានសម្របសម្រួលជូនក្រុម​ហ៊ុនសហគ្រាស ធុនតូច និង​មធ្យម សហគមន៍ សហព័ន្ធ ក្រសួងស្ថាប័ន ស្ថានទូត សរុបចំនួន ១៦៦ ក្នុងនោះមាន ២៣ ជា​ក្រុមហ៊ុនបរទេស និងស្ថានទូត សរុបស្ដង់ចំនួន ២៤៦ ស្ដង់ ដែលមាន ៤១ ស្ដង់ជាទំនិញ​នាំចូល និងសេវាកម្មមកពីបរទេសមកពីប្រទេសឥណ្ឌូនេស៊ី ចិន ថៃ វៀតណាម ម៉ាឡេស៊ី សិង្ហបុរី សាធារ​ណ​រដ្ឋកូរ៉េ ឥណ្ឌា អូស្ត្រាលី និងប៉ាគីស្ថាន។

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ឆ្នាំ ២០២៤ នឹងដាក់បង្ហាញផលិតផលជាច្រើនរួមមាន ផលិតផល​សម្រាប់​ការនាំចេញរបស់កម្ពុជា ផលិតផលកម្មន្តសាល ផលិតផលសិប្បកម្ម ផលិតផលកសិកម្ម និងសេវាកម្ម។

ក្រៅពីនេះ ក៏មានការតាំងបង្ហាញផលិតផល និងលក់ទំនិញ, វេទិកាពាណិជ្ជកម្មឌីជីថលលើកទី១ និងពិព័ណ៍អនឡាញ វេទិកាពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-កូរ៉េ កម្មវិធីជំនូបពាណិជ្ជកម្មស្ដីពី​​ការអភិវឌ្ឍទីផ្សារផលិតផលសក្ដានុពលកម្ពុជា វេទិកាស្ដីពីការនាំចេញរបស់កម្ពុជា។

គិតត្រឹមរយៈពេល ១១ ខែ ឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិសម្រេចបានទឹកប្រាក់ប្រមាណ ៥០,៤៥ ប៊ីលានដុល្លារអាមេរិក ក្នុងនោះការនាំចេញប្រមាណ ២៤,៣៤ ប៊ីលានដុល្លារ កើនឡើង ១៤,៣៦% និងការនាំចូល ២៦,១ ប៊ីលានដុល្លារ កើនឡើង ១៧,៤៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម