Connect with us

ព័ត៌មានជាតិ

ធនាគារអេស៊ីលីដានៅតែរក្សាបានចំណាត់ថ្នាក់ឥណទានល្អ​ បង្ហាញពីភាពរឹងមាំនៃស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន

បានផុស

នៅ

ស្ថាប័នវាយតម្លៃចំណាត់ថ្នាក់ឥណទានលំដាប់ពិភពលោក Standard & Poor’s (S&P) Global Ratings បានរក្សានូវចំណាត់ថ្នាក់ “B+/Stable/B” ដដែលដល់ធនាគារអេស៊ីលីដានៅឆ្នាំ២០២៤នេះ ឆ្លុះបញ្ចាំងអំពីភាពរឹងមាំ និងការរក្សាបានស្ថិរភាពប្រវត្តិហិរញ្ញវត្ថុរបស់ធនាគារក្នុងស្រុកមួយនេះសម្រាប់រយៈពេលវែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនដំណឹងរបស់ធនាគារទៅកាន់ផ្សារមូលបត្រកម្ពុជានៅថ្ងៃទី១៣ខែធ្នូនេះ បង្ហាញលទ្ធផលនៃការវាយតម្លៃរបស់ស្ថាប័ន S&P កាលពីថ្ងៃទី១២ខែធ្នូដោយ បានផ្តល់នូវលទ្ធផលដដែល គឺ”B+/Stable/B” ដល់អេស៊ីលីដា។

សេចក្តីជូនដំណឹងដដែលបានឱ្យដឹងថា៖«ការរក្សាបានចំណាត់ថ្នាក់នេះ សបញ្ជាក់អំពីភាពរឹងមាំ និងការរក្សាបានស្ថិរភាពប្រវត្តិហិរញ្ញវត្ថុរបស់ធនាគារ អេស៊ីលីដា ក្នុងរយៈពេលវែង ជាមួយនឹងទ្រនាប់ដើមទុនគ្រប់គ្រាន់ និងការរក្សាបានស្ថិរភាពដើមទុនរបស់ខ្លួន សម្រាប់ឆ្លើយតបគ្រប់ស្ថានភាពសេដ្ឋកិច្ច»។

ជាមួយគ្នានេះដែរ សម្រាប់មូលដ្ឋានប្រាក់បញ្ញើដ៏សម្បូរបែប រួមទាំងការផ្តល់សេវាហិរញ្ញវត្ថុ តាមរយៈបច្ចេកវិទ្យាឌីជីថលដ៏លេចធ្លោ និងបណ្តាញប្រតិបត្តិការយ៉ាងទូលំទូលាយរបស់ធនាគារ អេស៊ីលីដា បានដើរតួនាទីជាធនាគារដ៏សំខាន់ សម្រាប់ការផ្តល់សេវាកម្មធនាគារ និងហិរញ្ញវត្ថុដល់គ្រប់មជ្ឈដ្ឋាន។

«កត្តាទាំងអស់នេះ បានឆ្លុះបញ្ចាំងពីភាពរឹងមាំជាវិជ្ជមាននៃបណ្តាញធុរកិច្ច របស់ធនាគារ អេស៊ីលីដា និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ចំពោះគុណភាពដើមទុន និងប្រភពទុន ដែលអាចរក្សាបានការអភិវឌ្ឍប្រកបដោយចីរភាព»។ នេះបើយោងតាមសេចក្តីជូនដំណឹង។

យោងតាមរបាយការណ៍ហិញ្ញវត្ថុរបស់ធនាគារអេស៊ីលីដា​ ដែលចេញផ្សាយកាលពីខែវិច្ឆិកា ​ប្រាក់ចំណូលប្រតិបត្តិការក្នុងត្រីមាសទី៣សម្រេចបានចំនួន៨៨៧,៦៦២ ពាន់លានរៀល ដោយកើនឡើង៣,៤៨% ធៀបនឹងត្រីមាសទី២ដែលមានចំនួន៨៥៧,៧៨៦ ពាន់លានរៀល  ខណៈប្រាក់ចំណេញរបស់ធនាគារសរុបសម្រេចបានចំនួន ៧៥,៨១ពាន់លានរៀល ដោយធ្លាក់​ចុះ​ជាង​៥៤% ពីត្រីមាសទី២ដែលមានចំនួនជាង១៦៥ពាន់លានរៀល។

ធនាគារបានលើកឡើងថា​ការកើនឡើងនូវភាពជឿជាក់របស់អតិថិជនមកលើធនាគារ (ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនបុត្រសម្ព័ន្ធ) ធ្វើឱ្យប្រាក់បញ្ញើនៅដំណាច់ខែកញ្ញា​ ឆ្នាំ២០២៤ កើនឡើងដល់ ៨,១២ ប៊ីលានដុល្លារអាមេរិក ដែលបានកើនឡើងចំនួន ៨៨៨,៤០ លានដុល្លារអាមេរិក ឬ ១២,២៩% ពីដំណាច់ខែធ្នូ ឆ្នាំ២០២៣»​។​

គួរបញ្ជាក់ថា ធនាគារគឺជាធនាគារមួយដែលបានកំលាយខ្លួនពីធនាគារឯកទេសមកជាធនាគារពាណិជ្ជ​កាលពីឆ្នាំ២០២៣។ ហើយកាលពីខែឧសភា ឆ្នាំ២០២០ធនាគារនេះបានចុះបញ្ជីជាផ្លូវការនៅ​លើផ្សារ មូលបត្រកម្ពុជាជាមួយភាគហ៊ុនថ្មីត្រូវបានបោះផ្សាយចំនួន ជាង៤លានភាគហ៊ុន។ ធនាគារនេះបានប្រមូលនូវទុនបានចំនួនជាង១៧លានដុល្លារពីការបោះផ្សាយលក់មូលបត្រ ជាសាធារណៈលើកដំបូង (IPO) ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២ នាទីutes មុន

ឈ្នះ​មេដាយ​មាស​ពាន RTNK កញ្ញា លឿង ម៉ាលីនិច ចង់​ឃើញ​ក្រុម​ហ៊ុនឯកជន​ចូល​រួម​ឧបត្ថម្ភ​កីឡា​វាយសី​កាន់​តែ​ច្រើន

ជីវិតកម្សាន្ដ២ នាទីutes មុន

ការប្រគំតន្ត្រីរបស់ G-Dragon ក្លាយទៅជាគំនរសំរាមដ៏អាក្រក់មិនធ្លាប់មាន

ព័ត៌មានជាតិ៨ នាទីutes មុន

សួនញញឹមអង្គរ តុបតែងលម្អយ៉ាងស្រស់ស្អាត ត្រៀមទទួលភ្ញៀវទេសចរ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តខាងមុខ

ព័ត៌មានជាតិ១១ នាទីutes មុន

ប្រធានរដ្ឋសភាអំពាវនាវឱ្យពង្រឹងការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារដល់ប្រជាពលរដ្ឋ

សន្តិសុខសង្គម១៧ នាទីutes មុន

Breaking News៖ អគ្គិភ័យកំពុងឆេះរោងចក្រនៅស្រុកអង្គស្នួល ខេត្តកណ្ដាល(មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម