ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនសិង្ហបុរី និងវៀតណាម ចរចាគ្នាពីការដាក់ខ្សែកាបក្រោមសមុទ្រថ្មី ដើម្បីជំរុញវិស័យទិន្នន័យ
ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិសិង្ហបុរី Keppel និងក្រុមហ៊ុនពហុវិស័យវៀតណាម Sovico Group កំពុងពិភាក្សាគ្នាអំពីផែនការដាក់បណ្ដាញខ្សែកាបអុបទិកក្រោមបាតសមុទ្រថ្មី ដើម្បីជួយជំរុញឧស្សាហកម្មមជ្ឈមណ្ឌលទិន្នន័យក្នុងតំបន់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់សម្ដីប្រភពដឹកពីបញ្ហានេះជាអនាមិក។

បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ទាំង២ កំពុងស្វែងរកការពង្រីកបណ្តាញខ្សែកាបរបស់ខ្លួន ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងសម្រាប់សេវាបញ្ញាសិប្បនិម្មិត (AI) និងមជ្ឈមណ្ឌលទិន្នន័យ។ វៀតណាមផ្ទាល់ គ្រោងនឹងមានខ្សែកាបក្រោមទឹកថ្មីចំនួន ១០ ត្រឹមឆ្នាំ២០៣០។
ប្រភព ៥ រូប ដែលពាក់ព័ន្ធដោយផ្ទាល់នឹងការចរចា បាននិយាយថា នៅក្រោមផែនការទី១ដែលកំពុងពិភាក្សាគ្នា ខ្សែមួយខ្សែនឹងត្រូវដាក់ដើម្បីភ្ជាប់ប្រទេសវៀតណាមដោយផ្ទាល់ ជាមួយសិង្ហបុរី ក្នុងតម្លៃប្រមាណ ១៥០ លានដុល្លារ។ ប្រភព២រូបនិយាយថា ក្រុមហ៊ុន Sovico បានពេញចិត្តនឹងជម្រើសនេះ យ៉ាងណាមិញ មិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចឡើងនៅឡើយទេ ខណៈក្រុមហ៊ុន Keppel ចង់បានជម្រើសដែលធំជាងនេះ ដោយពាក់ព័ន្ធនឹងក្រុមវិនិយោគិនច្រើន។
ប្រភព៣រូប បាននិយាយថា ក្រោមផែនការទី២ ការតភ្ជាប់ខ្សែកាបទៅកាន់ប្រទេសវៀតណាមដែលធ្វើដោយក្រុមហ៊ុន Sovico នឹងក្លាយជាផ្នែកមួយនៃខ្សែកាបវែងដែលតភ្ជាប់ពីសិង្ហបុរី ទៅជប៉ុន ហើយភ្ជាប់ជាមួយប្រទេសនានាតាមបណ្ដោយផ្លូវ។

ក្រុមហ៊ុន Sovico ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែកអាកាសចរណ៍ និងធនាគារ ថ្មីៗនេះ បានប្រកាសពីផែនការលើការអភិវឌ្ឍន៍មជ្ឈមណ្ឌលទិន្នន័យ។ ចំណែកឯក្រុមហ៊ុន Keppel វិញ បានយល់ព្រមក្នុងខែវិច្ឆិកា ដើម្បីទិញមជ្ឈមណ្ឌលទិន្នន័យ AI ក្នុងប្រទេសជប៉ុន។ សិង្ហបុរី ត្រូវបានគេស្គាល់ថាជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់មជ្ឈមណ្ឌលទិន្នន័យ និងខ្សែកាបក្រោមសមុទ្រ។
គួរបញ្ជាក់ថា ខ្សែកាបក្រោមសមុទ្រគឺជាស្នូលនៃសង្រ្គាមបច្ចេកវិទ្យាចិន-អាមេរិក ដោយមហាអំណាចទាំង២ កំពុងប្រជែងគ្នាដើម្បីឈ្នះកិច្ចសន្យា ជាពិសេសនៅអាស៊ី ដើម្បីបង្កើត និងថែរក្សាហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រដែលផ្ទុកទិន្នន័យអ៊ិនធឺណិតភាគច្រើន រួមទាំងព័ត៌មានរសើបផងដែរ។
ក្រោមផែនការបឋម មិនមានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងអំពីក្រុមហ៊ុនប្រទេសណានឹងសាងសង់គម្រោងខ្សែកាបថ្មីនោះទេ ប៉ុន្តែប្រភព២រូបអះអាងថា ក្រុមហ៊ុនម៉ៅការចិន នឹងមិនពាក់ព័ន្ធនឹងការតភ្ជាប់ខ្សែកាបក្រោមបាតសមុទ្រផ្ទាល់រវាងប្រទេសវៀតណាម និងសិង្ហបុរីនោះទេ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ